ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC ​ចុះ​ MOU ជាមួយ​​ទឹក​​បរិសុទ្ធ​​ណាវី​ ក្នុង​​ផ្នែក​ឧស្សាហ​​កម្ម​​កីឡា​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ កាល​ពីព្រឹក​ថ្ងៃទី​២៣​ មេសា នៅ​​ទី​ស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​​អូឡាំ​ពិក​កម្ពុជា (NOCC) មាន​រៀបចំ​សន្និសីទ​សារ​ព័ត៌​មាន​ស្តី​ពី «ឧស្សាហ​កម្ម​កីឡា​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា»​ ដោយ​មាន​ការ​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​យោគ​យល់​ (MOU) រវាង​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា និង​ក្រុម​ហ៊ុន​ ATTWOOD Co., Ltd លើ​ផលិត​ផល​ទឹក​បរិសុទ្ធ​ណាវី​

រាជ​ធានី​ភ្នំ​ពេញ​ ៖ កាល​ពីព្រឹក​ថ្ងៃទី​២៣​ មេសា នៅ​​ទី​ស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​​អូឡាំ​ពិក​កម្ពុជា (NOCC) មាន​រៀបចំ​សន្និសីទ​សារ​ព័ត៌​មាន​ស្តី​ពី «ឧស្សាហ​កម្ម​កីឡា​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា»​ ដោយ​មាន​ការ​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​យោគ​យល់​ (MOU) រវាង​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា និង​ក្រុម​ហ៊ុន​ ATTWOOD Co., Ltd លើ​ផលិត​ផល​ទឹក​បរិសុទ្ធ​ណាវី​ ស្តី​ពី​កិច្ច​សហការ​ផ្តល់​ស្លាក​សញ្ញា​ (Co-branding) របស់​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ដល់​ផលិត​ផល​ទឹក​បរិ​សុទ្ធ​ណា​វី ។​

ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​លោក​វ៉ាត់ ចំរើន​ អគ្គ​លេខា​​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជាអនុ​រដ្ឋ​លេខាធិការ​ក្រសួង​ទេស​ចរណ៍​ និង​លោក​តាន់​ សៃឆាយ​ ប្រធាន​ផ្នែក​លក់​​ និង​ទីផ្សារ​តំណាង​​ក្រុ​មហ៊ុន​ ATTWOOD Co., Ltd ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រីពាក់​ព័ន្ធ​ និង​អ្ន​ក​សារ​ព័ត៌​មាន​ជា​ច្រើន​នាក់។​ លោក​វ៉ាត់ ចំរើន​ មាន​ប្រសាសន៍​ថា​ ​នេះ​ជា​លើក​ទី​១ ហើយ​ដែល​យើង​បាន​ធ្វើ​ឧស្សាហ​កម្ម​កីឡា​ និង​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ​ទឹក​បរិ​សុទ្ធ​ណាវី ដែល​ជា​ផ្នែក​មួយ​ក្នុង​វិស័យ​កីឡាត្រូវ​ការ​ ព្រោះ​យើង​ដឹង​ហើយ​ថា​ ទឹក​គឺ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​អ្នក​ហាត់​កីឡា​ ព្រម​ទាំង​អ្នក​ធម្មតា​ដែល​ត្រូវ​ការ​ទឹក​យ៉ាង​ចាំ​បាច់​៧០​ភាគ​រយ​ក្នុង​ខ្លួន ។​ លោក​បាន​បន្ត​ថា​ ក្នុង​រយៈ​ពេល​៤ឆ្នាំ​ទៅ​មុខ​ទៀត​ យើង​នឹង​ខិត​ខំ​ស្វែង​រក​ដៃ​គូ​សហ​ការ​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ឱ្យ​បាន​ច្រើន​ដើម្បី​​ផលិត​វត្ថុ​អនុស្សាវរីយ៍​ត្រៀម​ដាក់​​លក់​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ត្រូវ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ នាឆ្នាំ​២០២៣​ ផង​ដែរ ។​

លោក​តាន់​ សៃឆាយ​ ប្រធាន​ទីផ្សារ​ក្រុម​ហ៊ុន​ ATTWOOD Co., Ltd បាន​ឱ្យ​ដឹង​ថា​ លោក​មាន​ចិត្ត​សប្បាយ​រីក​រាយ​ដែល​បាន​ចូលរួម​​គាំទ្រ​ឧបត្ថម្ភ​ដល់​កីឡា​ជាតិ​របស់​យើង ​។ មួយ​វិញ​ទៀត​ បើ​សិន​ជា​កីឡាករ​ជាតិ​យើង​ដណ្តើម​បាន​ជ័យ​ជម្នះ​ ឬ​ជោគ​ជ័យ​លើ​ឆាក​អន្តរ​ជាតិ​នោះ​វា​មិន​មែន​ទទួល​បាន​ត្រឹម​លក្ខណៈ​បុគ្គល​នោះ​ទេ​ តែ​គឺ​ជា​មោទន​ភាព​ជាតិ​ទាំង​មូល​ដែល​កីឡា​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ភាព​ល្បី​ល្បាញ​ក្នុង​ពិភព​លោក ។​

សូម​បញ្ជាក់​ថា​ ការ​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​គ្នា​ខាង​លើ​​នេះ​ គឺ​មាន​រយៈ​ពេល​១​ឆ្នាំ​ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ និង​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា​បន្ត​ទៀត​ ប្រសិន​បើ​ទទួល​ជោគ​ជ័យ ។​ ម្យ៉ាង​វិញ​ទៀត​ បន្ទាប់​ពី NOCC ប្រគល់ LOGO របស់​ខ្លួន​ដាក់​លើ​សម្បក​ដប​ទឹក​បរិសុទ្ធ​ណាវី​រួច​រាល់​ហើយ​ ដូច្នេះ​រាល់​ផលិត​ផល​ដែល​លក់​បាន​ គឺ​ត្រូវ​ផ្តល់​មូល​និធិ​ជូន NOCC ចំនួន​៤០០​រៀល​ក្នុង​១​កេស​វិញ​​សម្រាប់​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ៕​