ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតី​ត​កីឡា​ករ​ជម្រើស​ជាតិ​ Lucio : ក្រុម​ប្រេ​សីុល​នឹង​ឈ្នះ​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​2014​ក្នុង​ទឹក​ដី​កំណើត​របស់​ខ្លួន​

10 ឆ្នាំ មុន

អតី​ត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេ​សីុល​ក្នុង​ចន្លោះ​ឆ្នាំ​២០០០​ដល់​២០១១​បាន​បង្ហាញ​ជំនឿ​ចិត្ត​យា៉ង​មុត​មាំ​ថា ក្រុម​ជម្រើស​ជាតិ​ប្រេ​សីុល​នឹង​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៤​ ក្នុង​ទឹក​ដី​របស់​ខ្លួន​ ។ ការ​លើក​ឡើង​បែប​នេះ​ដោយ​សារ​លោក​មើល​ឃើញ​ ទំរង់​លេង​របស់​ក្រុម​ប្រេ​សីុល​នា​ពេល​បច្ចុ​ប្បន្ន​នេះ​មាន​តុល្យ​​ភាព​គ្នា​ល្អ​ទាំង​ខ្សែ​ប្រយុទ្ធ​ បម្រើ​ និង​ខ្សែ​ការ​ពារ​ ។

លោក​បាន​បន្ត​ទៀត​ ខ្ញុំ​ចង់​ឃើញ​ក្រុម​ជម្រើស​ជាតិ​ប្រេ​សីុល​លើក​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​ លើក​ទី​៦​​ក្នុង​ទឹក​ដី​កំណើត​របស់​ខ្លួន​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Scolari ហើយ​អ្វី​ដែល​ជា​ដំបូល​ន្មាន​ដ៏​សំខាន់​របស់​ខ្ញុំ​ពេល​នេះ​គឺ​តុល្យ​ភាព​ទម្រង់​លេង​ទាំង​បី​កម្រិត​ (ខ្សែ​ការ​ពារ​បម្រើ​ និង​ប្រយុទ្ធ​) ។ ជាមួយ​គ្នា​នេះ​ដែរ​អតីត​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​រូប​នេះ​បាន​ព្រមាន​ថា​ ក្រៅ​ពី​ទម្រង់​លេង​ សីល​ធម៌​, សាម​គ្គី​ភាពគឺ​ជា​កត្តា​សំខាន់​សម្រាប់​កំណត់​ជ័យ​ជម្នះ​ ។

ទាក់​ទង​​ទៅ​នឹង​សំណួរ​អ្នក​សារ​ព័ត៌​មាន​ដែល​សួរ​ថា លោក​ជ្រើស​រើស​យក​ប្រទេស​របស់​លោក​ជា​អ្នក​លើក​ពាន​ដោយ​ឡែក​អ្នក​ដទៃ​ក៏​ឱ្យ​តម្លៃ​ទៅ​លើ​ប្រទេស​របស់​គេ​ដែរ តើ​លោក​យល់​យា៉ង​ណា​ដែរ​ ?

កីឡា​ករ​វ័យ​ចំណាស់​រូប​នេះ​បាន​ឆ្លើយ​តប​ដោយ​ញញឹម​ថា យើង​មាន​យុទ្ធ​សាស្ត្រ​ផ្សេង​របស់​យើង​ ហើយ​ម្យា៉ង​វិញ​​ទៀត​ កីឡា​ករ​វ័យ​ក្មេង​ៗដូច​ជា​នីមា៉​ ​មាន​ទេព​កោ​សល្យ​​ខ្ពស់​ណាស់​ ទាំង​អស់​នេះ​​គឺ​ជា​ភស្តុ​តាង​ធ្វើ​ឱ្យ​យើង​មាន​ទំនុក​ចិត្ត​ ៕