ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​​កីឡា​វាយ​​កូន​គោល​​ដណ្តើម​ពាន​​លោក​​ឧបនាយក​រដ្ឋ​​មន្ត្រី ទៀ ​បា.ញ់​ នឹង​​ចាប់​ផ្តើម​​នៅ​ថ្ងៃ​ទី​​5​ ឧសភា​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ សហ​ព័ន្ធ​កីឡា​វាយ​កូន​គោល​កម្ពុជា​ កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៤​ ខាង​មុខ​នេះ​ សហ​ព័ន្ធ​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡាវាយ​កូន​គោល​ដណ្តើម​ពាន​រង្វាន់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ទៀ បា.ញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៅ​លើ​ទីលាន​ Grand Phnom Penh Golf Club ក្នុង​រាជ​ធានី​ភ្នំ​ពេញ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ សហ​ព័ន្ធ​កីឡា​វាយ​កូន​គោល​កម្ពុជា​ កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៤​ ខាង​មុខ​នេះ​ សហ​ព័ន្ធ​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡាវាយ​កូន​គោល​ដណ្តើម​ពាន​រង្វាន់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ទៀ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៅ​លើ​ទីលាន​ Grand Phnom Penh Golf Club ក្នុង​រាជ​ធានី​ភ្នំ​ពេញ។​

ប្រភព​ព័ត៌​មាន​ពី​សហ​ព័ន្ធ​កីឡា​វាយ​កូន​គោល​បាន​ឱ្យ​ដឹង​ទៀត​ថា​ ព្រឹត្តិ​ការណ៍​ដ៏​កម្រ​មួយ​នេះ​ គឺ​បើក​ទូលាយ​ឱ្យ​កីឡាករ-​កីឡា​ការិនី​ទាំង​អាជីព និង​មិន​អាជីព​​ចូលរួម​ប្រកួត​ដោយ​សេរី ។​ សហ​ព័ន្ធ​ចាប់​ផ្តើម​ទទួល​ពាក្យ​ពី​ថ្ងៃ​ជូន​ដំណឹង​​នេះ ដោយ​កីឡា​ករ​សមា​ជិក​របស់​ក្លិប Grand Phnom Penh Golf ត្រូវ​បង់​ប្រាក់​សុំ​សិទ្ធិ​ចូលរួមប្រកួត​ចំនួន​​៦៥​ដុល្លារ​ក្នុង​ម្នាក់ រី​ឯ​កីឡា​ករ​មិន​មែន​ជា​សមា​ជិក​របស់​ក្លិប​ Grand Phnom Penh Golf ត្រូវ​បង់​ប្រាក់​សុំ​សិទ្ធិ​ចូល​រួមប្រកួត​​ចំនួន​១៥០​ដុល្លារ​ក្នុង​ម្នាក់​ដើម្បី​ទទួល​បាន​សម្ភារ​ប្រកួត​, អាហា​ថ្ងៃ​ត្រង់​, ភេសជ្ជៈ​ និង​សេវា​ផ្សេងៗ​ទៀត​នៅ​ពេល​ប្រកួត ។​ ចំពោះ​លក្ខ​ខណ្ឌនៃ​ការ​ប្រកួត​វិញ គឺត្រូវ​​គិត​ចំនួន​ដំបង​​ដែល​បាន​វាយ​បាល់​ដក​ហែន​ឌីកាប់​សម្រាប់​អ្នក​មាន​ហែន​ឌីកាប់​ (Net Score) និង​ចំនួន​ដំបង​សុទ្ធ​សម្រាប់​អ្នក​អត់​មាន​ហែន​ឌី​កាប់​សហ​ព័ន្ធ (Gross Score) ដោយ​មាន​កំណត់​សម្គាល់​៣​ផ្សេង​គ្នា​រួម​មាន​ ទី​ខ្មៅ​ កំណត់​ក្រុម​កីឡា​ករ​ជម្រើស​ជាតិ,​ ទី​ខៀវ​​ កំណត់​បុរស និង​ទីក្រហម​ កំណត់​កីឡា​ការិនី​ ។​

ជាពិសេស​ គឺ​ត្រូវគោរព​ក្បួន​ច្បាប់​ប្រកួត​របស់​សហ​ព័ន្ធ​ និង​មាន​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​ជាអ្នក​សម្រេច​លទ្ធផល​​ចុង​ក្រោយ ។​ រី​ឯ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ ត្រូវ​បាន​បែង​ចែក​ជា​៦​ប្រភេទ​ ក្នុង​នោះ​មាន​ ៖ ទី​១-​ប្រកួត​ដក​ហែន​ឌី​កាប់ (Net) មាន​១​រង្វាន់,​ ទី​២-​ប្រកួត​មិន​មែន​ហែន​ឌី​កាប់​ (Gross) មាន​១​រង្វាន់​ដូចគ្នា,​ ទី៣-​ប្រកួតវាយ​ជិត​រន្ធ​ជាង​គេ (Near To The Pin) មាន​២​រង្វាន់​, ទី​៤-​ប្រកួត​វាយ​បាន​ឆ្ងាយ​ជាង​គេ​ (Longest Drive) មាន​២​រង្វាន់, ទី​៥-​ប្រកួត​​វាយ​ជិត​ខ្សែ​ជាង​គេ​ (Near To The Line) មាន​២​រង្វាន់​ និង​៦-​ប្រកួត​ពិសេស​វាយ​មួ​យ​ដំបង​ចូល​រន្ធ (Hole In One) មាន​៤​រង្វាន់ ។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ សហ​ព័ន្ធ​វាយ​កូន​គោល​តែង​តែ​រៀបចំ​កម្មវិធី​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ជា​ច្រើន​ដូច​ជា​ ការ​ប្រកួត​កីឡា​វាយ​កូន​គោល​ដណ្តើម​ពានរង្វាន់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន (Hun Sen-Cup) លើក​ទី​២​ កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៣ ។​ ពាន​រង្វាន់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង​ រួម​ទាំង​ពាន​រង្វាន់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ទៀ បាញ់​ ហើយ​ភាគ​ច្រើន​ក្នុង​ចំណោម​អ្នក​ដែល​ចូល​រួម​ គឺ​ជា​មន្ត្រី​ធំៗ​ក្នុង​ជួរ​រាជ​រដ្ឋាភិ​បាល​ ពាណិជ្ជករ​ និង​អ្នក​ជំនួញ ៕​