ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារ៉ែន​អាច​នឹង​ទទួលបាន​កុងត្រា​ពី​ F1 ចំនួន​5ឆ្នាំ​បន្ត​ទៀត​

10 ឆ្នាំ មុន

លោក​បឺ​នី អេឡេស្តូន​ ប្រ​ធាន​ហ្វមមូ​ឡា​វ័ន​ពិភព​លោក​បាននិយាយ​ថា ខ្លួន​រីក​រាយ​ក្នុង​ការ​ផ្តល់​ឱ្យ​​បា​រ៉ែន​នូវ​កុង​ត្រា​៥​ឆ្នាំ​បន្ថែម​ទៀត ។​ លោក​បាន​ថ្លែង​ថា ​៖ «យើង​រីក​រាយ​ក្នុង​ការ​ផ្តល់​ឱ្យ​នូវ​កុង​ត្រា​ថ្មី​មាន​រយៈ​ពេល​៥​ឆ្នាំ​ ។ ខ្ញុំ​គិត​ថា ពួក​គេ​ធ្វើ​ការ​ងារ​បាន​ល្អ​ ហើយ​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ» ។

ចំណែក​មន្ត្រី​ F1​បា​រ៉ែន​បាន​និយាយ​ថា​ ៖«កុងត្រា​ចាស់​របស់​យើង​មាន​សុ​ពល​ភាព​ដល់​ឆ្នាំ​២០១៦​ ​ប៉ុន្តែ​យើង​នៅ​តែ​ចង់​បាន​កុងត្រា​បន្ថែម​ពី​លើ​នេះ​ទៀត ។ តែ​យ៉ាង​ណា​មក​ទល់​នឹង​ពេល​នេះ យើង​មិន​ទាន់​បាន​ចរ​ចា​គ្នានៅ​ឡើយ​ទេ ។ អ្វី​ដែល​យើង​បញ្ជាក់​នៅ​ពេល​នេះ​ គឺ​ថាគម្រោង​បន្ត​កុង​ត្រា​ពិត​ជា​មាន​មែន​ ។ យើង​បាន​ហៅ​បា​រ៉ែន​ថា ជា​ទឹក​ដី​កីឡា​ប្រ​ណាំង​រថយន្ត​ នៅ​មជ្ឈិម​បូព៌ា​»។
បើ​ទោះ​ណា​មាន​ការ​ជំ​ទាស់ត​វ៉ា​ខ្លះ​ៗ ប៉ុន្តែ​ការ​ប្រ​ណាំង Bahrain Grand Prix ដែល​បាន​រៀប​ចំ​ធ្វើ​កាល​ពីពេល​ថ្មី​ៗ​នេះ​ គឺ​​បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ឡើយ ៕​