ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអនាថា​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា.ប់​នៅសំយ៉ាប​ខាង​មុខ​ចេតិយក្នុង​វត្ត​អង្គ​តា​មិញ​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនអនា​ថា​ ពិការជើង​មួយ​កំណាត់​ក្រោម​ម្នាក់​ត្រូវ​បាន​អ្នក​បោស​សំអាត​នៅ​ក្នុង​វត្ត​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​សំយ៉ាប ​មុខ​ចេតិយ​ ក្នុង​វត្ត​អង្គតាមិញ កាល​ពី​វេលា​ម៉ោង​៥និង​៣០​នាទី​ល្ងាច​ ទី២០​មេសា ២០១៤ ស្ថិតនៅ​ក្នុង​​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោ​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ ជនអនា​ថា​ ពិការជើង​មួយ​កំណាត់​ក្រោម​ម្នាក់​ត្រូវ​បាន​អ្នក​បោស​សំអាត​នៅ​ក្នុង​វត្ត​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​សំយ៉ាប ​មុខ​ចេតិយ​ ក្នុង​វត្ត​អង្គតាមិញ កាល​ពី​វេលា​ម៉ោង​៥និង​៣០​នាទី​ល្ងាច​ ទី២០​មេសា ២០១៤ ស្ថិតនៅ​ក្នុង​​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោ​សែន​ជ័យ ។

ជនអនាថា​ដែល​បាន​ស្លាប់ មិន​ស្គាល់​អត្ត​សញ្ញាណ​ទេ គ្រាន់តែ​ដឹង​ថា ភេទ ប្រុស អាយុ​ប្រ​ហែល​២៦​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​បោស​សំអាត​នៅ​ក្នុង​វត្ត​អង្គ​តាមិញ​បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ មេសា ២០១៤​ មានរុឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដឹក​ជន​រង​គ្រោះ​មក​ទំលាក់​នៅ​ក្នុង សា​លា​ឆាន់​ វត្ត​អង្គតាមិញ រហូត​មក​ដល់​មុន​ថ្ងៃ​កើត​ហេតុ​មិនឃើញ​ម៉ូតូនោះ​មក​យក​ជនរង​គ្រោះ​​ទេ ហើយ​ជា​រៀង​រាល់​ថ្ងៃ​ អ្នក​បោស​សំអាត​តែង​តែ​យក​បាយ​​​និង​ទឹក​ឱ្យ​ជន​អនា​ថា​នេះ​ហូប​។

ប្រភព​បន្ត​ទៀត​ថា​នៅ​ព្រឹក​ថ្ងៃ កើត​ហេតុ គេឃើញ​ជនអនាថា​ អង្គិល​ពី​សាលាឆាន់ មក​ដេក​នៅ​មុខ​សំយ៉ាបចេតិយ​ ស្រាប់ពេល​ល្ងាច​គេឃើញ​ជនរងគ្រោះ​បាន​បែក​ពពុះ​មាត់​ស្លាប់​បាត់ទៅហើយ។

ក្រោយ​ពេល​កើត​ហេតុ ប៉ូលិស​បាន​មក​ធ្វើ​កោ​សល្យ​វិច័យ ហើយ​សព​ត្រូវ​បាន​បូជា​នៅ​ក្នុង​វត្ត​អង្គតាមិញរង​ចាំ​សាច់​ញាត្ត​មក​ទទួល​យក​ឆ្អឹង​ទៅ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី។ ​