ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​សែនសុខ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រំលោ.ភ​សេព​សន្ថវៈ​នារី​ម្នាក់​មិន​បាន​សម្រេច​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោ.ភសេព​សន្ថវៈ​នា​​​​រី​ម្នាក់​ មិន​បាន​សម្រេច​ដោយ​សារ​បង​ស្រី​ជន​រង​គ្រោះ​មក​ទាន់​​ ។​ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ ទី​២០​មេសា ២០១៤ នៅ​ចំណុច​ផ្លូវ​រទេះ​ភ្លើង​ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​។

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភសេព​សន្ថវៈ​នា​​​​រី​ម្នាក់​ មិន​បាន​សម្រេច​ដោយ​សារ​បង​ស្រី​ជន​រង​គ្រោះ​មក​ទាន់​​ ។​ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ ទី​២០​មេសា ២០១៤ នៅ​ចំណុច​ផ្លូវ​រទេះ​ភ្លើង​ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​។

ជនសង្ស័យ​មាន​ឈ្មោះ នាង រទ្ធី ភេទ​ប្រុស អាយុ ២១​ឆ្នាំ​ ជា​កម្មករ​រោង​ចក្រ​ ស្នាក់នៅ​ភូមិ​តា​ងួន សង្កាត់​កាកាប​ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ​។ចំណែក នារី​រង​គ្រោះ​មិន​ស្គាល់​អត្ត​សញ្ញាណ។

ប្រ​ភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នារី​រង​គ្រោះ​ បាន​យក​សំរាម​ទៅ​បោះ​ចោល នៅ​ផ្លូវ​រថភ្លើង​ ដែល​មាន​ស្ថាន​ភាព​ ស្ងាត់ នៅ​ពេល​នោះ​ផង​ដែរ​មាន​យុវជន​ម្នាក់​បាន​ពួន​នៅ​ក្នុង​គុម្ពពត​ព្រៃ​រង​ចាំ​ធ្វើ​សកម្មភាព​ចាប់រំលោភ​។បន្ទាប់​ពី​នារី​រង​គ្រោះ​បាន​បោះ​សំរាម​ចោល​ហើយ​នោះ​ជនសង្ស័យ​ក៏​បាន​មក​ចាប់​អូស​នារី​រង​គ្រោះ​ចូល​ក្នុង​គុម្ពពតព្រៃនិង​បាន​ផ្តួល​នារី​រង​គ្រោះ​ទៅ​លើ​ដី ប៉ុន្តែ​មិន​បាន​សម្រេច​ទេ​ដោយ​​នារី​រង​គ្រោះ​ស្លៀក​ខោ​កាប៊យនិង​ រើ​បំរ៉ាស់​​រហូត​បង​ស្រី​នារី​រង​គ្រោះ​​មក​ទាន់​ខណះដើរ​មករក​ប្អូន​​។

បន្ទាប់​ពី​មក​ទាន់​ជនសង្ស័យ​ធ្វើ​សកម្មភាព​​ចាប់​រំ​លោភ​សេព​សន្ថវៈ​ប្អូន​ស្រី​ខ្លួន​នោះ បង​ស្រី​នារី​រង​គ្រោះ​បាន​ស្រែក​ឱ្យ​អ្នក​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ជួយ​ចាប់​ខ្លួន​ជន​រង​គ្រោះ​។

ក្រោយ​ពេល​កើត​ហេតុ​ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​កសាង​សំនុំរឿង​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ ។