ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាដាល់បន្ត​ឈាន​ចូលដល់​វគ្គ​1/4​ផ្តាច់​ព្រ័ត្រ​ ATP Monte Carlo Masters

10 ឆ្នាំ មុន

​យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​វាយ​កូន​បាល់​​កម្ម​វិធី ATP Monte Carlo Masters ជា​លើក​ទី​៩ ​របស់​កីឡាករ​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល់​បាន​ឈាន​ទៅ​មុខ​មួយ​ជំ​ហា​នទៀត​​ហើយ​ ខណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ១៧​​ មេសា​កន្លង​មក​នេះ​ គេ​បាន​ឆ្លង​ផុត​ជុំ​ទី​៣។​

​យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​វាយ​កូន​បាល់​​កម្ម​វិធី ATP Monte Carlo Masters ជា​លើក​ទី​៩ ​របស់​កីឡាករ​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល់​បាន​ឈាន​ទៅ​មុខ​មួយ​ជំ​ហា​នទៀត​​ហើយ​ ខណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ១៧​​ មេសា​កន្លង​មក​នេះ​ គេ​បាន​ឆ្លង​ផុត​ជុំ​ទី​៣។​

នៅ​ជុំ​នេះ​​ ណា​ដាល់​ បាន​បំ​បាក់​កីឡាករ​អុី​តា​លី​​​ Andreas Seppi ក្នុង​លទ្ធផល​ពីរ​សិត​ទល់​នឹង​សូន្យ​គឺ​៦-១ និង​៦-៣​ ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​​ដោយ​ក្តី​រីក​រាយ​ ។ ក្នុង​ការ​ប្រ​កួត​២លើកទាំង​លើក​​នេះ ណា​ដាល់​ មិន​បាន​ជួប​ការ​រំខាន​​ដោយ​របួស​ក្បាល​ជង្គង់​ឆ្វេង​របស់​គេ​នោះ​ឡើយ​ ។ សម្រាប់​រដូវ​កាល​ថ្មី​នេះ​ គេ​​ទទួល​បាន​ឱកាស​លើក​ពាន​ជើង​ឯក​តែ​២កម្ម​វិធីប៉ុណ្ណោះ​ គឺ​នៅ​ទឹក​ដី​ប្រ​ទេស​កា​តា​ និង​ប្រេស៊ីល​ ។ រយៈ ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ​ ណា​ដាល់​ បាន​ជួប​ការ​រំ​ខាន​ដោយ​សាររបួស​ជាប់​មិ​ន​ដាច់​ ។​ ​ហើយ​ជា​លទ្ធផល​​ ​ពិន្ទុ​លើ​តារាង​ជើង​ឯក​ពិភព​លោក​របស់​គេ​ក៏​បាន​ធ្លាក់​ចុះ​ផងដែរ​ ។

នៅ​ជុំ​បន្ទាប់​រូប​គេ​​នឹង​ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​ មិត្តរួម​ជាតិ​ ដេវីដ ហ្វេរ័រ​​ ដែល​បាន​យក​ឈ្នះ​កីឡាករ​ប៊ុល​ហ្គា​រី​ Grigor Dimitrov ​ក្នុង​លទ្ធផល៦-៤​​ និង​៦-២ ។​ ឯកីឡាករ​ការ​ពារ​ជើង​ឯក​​ណូ​វ៉ាក់​ យ៉ូ​កូ​វិច​ ក៏​បាន​ឡើង​ទៅវគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ជា​មួយ​ណា​ដាល់​ផង​ដែរ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​​កីឡាករ​អេស្ប៉ាញ​​​​​ Pablo Carreno Busta ក្នុង​លទ្ធ​ផល​​​៦-០ និង​៦-១ ខណៈ​រ៉ូជើ ហ្វេដឺរ័រ​ យក​ឈ្នះ​កីឡាករ​ឆែក Lukas Rosol ក្នុង​លទ្ធផល​៦-៤ និង​៦-១ ។

​នៅ​វគ្គ​បន្ទាប់​​ កីឡាករស្វ៊ីស​​រូប​នេះ​​​នឹង​ប៉ះ​ជា​មួយ​កីឡាករ​បា​រាំង​​ Jo-Wilfried Tsonga ដែល​បាន​យក​ឈ្នះ​កីឡាករអុី​តា​លី​ ​​Babio Fognini ក្នុង​លទ្ធផល​៥-៧, ៦-៣ ​និង​៦-០ ។​ ក្នុង​ពេល​ជា​មួយ​គ្នា​​​នោះ​ដែរ​​ កីឡាករស្វ៊ីស Stanislas Wawrinka​ បានឡើង​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ​បន្ទាប់​ពី​គូ​ប្រ​កួត​ដក​ខ្លួន​ ។ នៅ​វគ្គ​បន្ទាប់​ ជើង​ឯក​ក្របខ័ណ្ឌ Australian Open រូបនេះ​នឹង​ប៉ះ​ជា​មួយ​កីឡាករ​កា​ណា​ដា​ Milos Raonic៕