ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Honda CB500F ទើប​នឹង​​ចេញ​ថ្មី​​ស៊េរី​2014​ដ៏​ទំនើប​តម្លៃ​​លក់​5499ដុល្លារ​

10 ឆ្នាំ មុន

​អ្វី​​ដែល​ជា​ការ​​កែ​ប្រែ​​ថ្មី​របស់​ CB500F គឺ​ជា​​ការ​ពង្រី​ក​​នូវជម្រើស​​នៃ​ការ​បើក​បរ​​​ប្រកប​ដោយ​ក្តីរំ​ភើប​​ ជា​មួយ​​នឹង​ម៉ូតូ​ស្ព័រ​​ដែល​មាន​ចំណុះ​ម៉ាស៊ីន​៤៧១​​សេសេដ៏​ទំនើប​ ។ ​រូប​រាង​​នៃ​ភិ​ន​ភាគ​ដ៏​ស្រស់​សង្ហារបស់​វា​មិនត្រឹម​តែ​បង្ហាញ​ពី​ឥរិយា​បថ​នៃ​លក្ខណៈ​ ដែ​ល​មាន​​គុណ​​ប្រយោជន៍​ប៉ុ​ណ្ណោះ​ទេ ​និង​អាច​ប្រើប្រាស់​​បាន​ច្រើ​នយ៉ាង​​ទៀត​ផង​ ។ ​

​អ្វី​​ដែល​ជា​ការ​​កែ​ប្រែ​​ថ្មី​របស់​ CB500F គឺ​ជា​​ការ​ពង្រី​ក​​នូវជម្រើស​​នៃ​ការ​បើក​បរ​​​ប្រកប​ដោយ​ក្តីរំ​ភើប​​ ជា​មួយ​​នឹង​ម៉ូតូ​ស្ព័រ​​ដែល​មាន​ចំណុះ​ម៉ាស៊ីន​៤៧១​​សេសេដ៏​ទំនើប​ ។ ​រូប​រាង​​នៃ​ភិ​ន​ភាគ​ដ៏​ស្រស់​សង្ហារបស់​វា​មិនត្រឹម​តែ​បង្ហាញ​ពី​ឥរិយា​បថ​នៃ​លក្ខណៈ​ ដែ​ល​មាន​​គុណ​​ប្រយោជន៍​ប៉ុ​ណ្ណោះ​ទេ ​និង​អាច​ប្រើប្រាស់​​បាន​ច្រើ​នយ៉ាង​​ទៀត​ផង​ ។ ​

លើស​​ពី​នេះ​ទៅ​ទៀត​ ការ​​រចនា​ម៉ូដ​​​នៃ​​កម្ពស់​កែប​ម៉ូតូ​​ប្រើ​ខ្នាត​​ត្រឹម​តែ​៧៨,៤៨​សង់​ទី​ម៉ែត្រ​​ប៉ុណ្ណោះ​ ​ដែល​ផ្តល់​​នូវភាព​​ទូលាយ​​សម្រាប់​អ្នក​បើក​​បរ​ក៏​ដូចជា​​អ្នក​រួម​ដំណើរ​​ផង​ដែរ​ ។ ​​វាគ​ឺ​ជា​​ជម្រើស​ដ៏​ល្អសម្រាប់​​អ្នក​ប្រើ​ប្រាស់​​រួច​ម​ក​ហើយ​ ទៅ​នឹង​​លំដាប់​​ថ្នាក់​នៃ​ចំណុះ​​ម៉ាស៊ីន​​របស់​វា​ ឬ​​ក៏​អាច​និយាយ​​​បាន​​ថា សម្រាប់​​អ្នក​ណា​​ម្នាក់​ដែល​​តែង​តែ​​ស្ងើច​​សរសើរ​​ម៉ូតូ​​ស្ព័រ​​ខ្នាត​​កណ្តាល​​ដ៏​អស្ចារ្យ​នេះ​ ។

លក្ខណៈ​ស្តង់​ដា​របស់​ម៉ូតូ​រាប់​បញ្ចូល​​អត្រា​​ស៊ី​ប្រេង​​ឥន្ធ​នៈ​​ និង​ការ​ធ្វើ​តេស្ត​​​​បញ្ចេញ​​ឧស្ម័ន​​ ដែលត្រូវ​​បាន​ទទួល​ស្គាល់​​ដោយ​ទី​ភ្នាក់​ងារ​​ការ​ពារ​បិរស្ថាន​​ហៅ​កាត់​ថា EPA ​រីឯ​​ប្រសិទ្ធ​ភាព​​នៃ​​អត្រាស៊ី​​ប្រេង​​ឥន្ធនៈ​​វាអាស្រ័យ​ទៅ​​លើ​ការ​​បើក​បរ​​ និង​ការ​ថែ​រក្សា​​យាន​ជំនិះ​​របស់​អ្នក​ប្រើ​ប្រាស់​​​នៅ​ក្នុង​ស្ថាន​ភាព​​ផ្លូវ​ ​អាកាស​ធាតុ​​ សម្ពាធ​កង់​ម៉ូតូ​ ​ការ​ផ្ទុក​​អីវ៉ាន់ ​ទម្ងន់​​ផ្ទុក​​របស់​អ្នក​ដំណើរ​​និង​កត្តា​ផ្សេង​ៗទៀត​​ ។
លក្ខណៈ​​បច្ចេក​ទេស​

-​ប្រភេទ​ម៉ាស៊ីន​ៈ ចំណុះ៤៧១​សេសេ,ម៉ាស៊ីន​ភ្លោះ​​ដំទ្បើង​​ដាក់​​ស្រប​គ្នា ​និង​ប្រើ​វត្ថុ​​ធាតុ​រាវ​​ស្អំ​​ម៉ាស៊ីន​​
-​សឺ​ម​ី​និង​ជំហាន​ពី​ស្តុង​ៈ​ ៦៧.០​មម x ៦៦.៨មម
-​ផល​ធៀប​​កម្លាំង​​​​ៈ​ ​១០.៧​ៈ១​
-​មាន​​៤​ស៊ូ​បាប់​ក្នុង​​មួយ​​ស៊ី​ទ្បាំង​ (ប្រភេទ​​អាប់​ទ្បាកាម​​ភ្លោះ​)​​
-ប្រអប់​លេខ​ៈ​ ៦វគ្គ​
-ខ្នាត​សម្បក​កង់​ៈ​ ​មុខ​១២០/៧០​ZR-១៧M/C
​ ក្រោយ​១៦០/៦០ZR-១៧M/C
-​គម្លាត​កង់​​មុខ​ក្រោយ​ៈ​ ១៤០​,៩៧​សង់​ទី​ម៉ែត្រ​
-​កម្ពស់​​កែប​ៈ​ ​៧៨,៤៨​សង់​ទី​ម៉ែត្រ​​
-ចំណុះ​ធុង​ប្រេង​ឥន្ធនៈ​ ៈ ១៥,៥​លីត្រ​រាប់​ទាំង​ចំណុះ​​បម្រុង​ទុក​​២,៦លីត្រ​
​-អត្រា​​ស៊ី​ប្រេង​ឥន្ធ​នៈ​​ ៈ ​៣០,១៨​គីទ្បូ​ម៉ែត្រ​​ក្នុង​មួយ​លីត្រ​ ​
-ទម្ងន់​ម៉ូតូ​ៈ​ ​១៩០​,៥​គីទ្បូ​ក្រាម​​
-តម្លៃ​​ចេញ​ពី​​រោង​ចក្រ​​ផលិត​ៈ​ ​៥.៤៩៩​​ដុល្លារ​អាមេរិក​​​