ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​​ចេញ​ប្រេង​របស់​​អុីរ៉ាក់​កើន​​ឡើង​២៥​ឆ្នាំ​​គិត​​​ត្រឹម​​​ខែ​កុម្ភៈ

10 ឆ្នាំ មុន

​មន្ត្រី​ជាន់​ខ្ពស់​របស់​អុីរ៉ាក់​ បាន​និយាយ​​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រទេស​អុីរ៉ាក់​​បាន​នាំ​ចេញ​ប្រេង​​២,៨​លាន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​ កាល​ពី​​ខែ​កុម្ភៈ ​ពោល​គឺ​ជា​​កំណើន​ច្រើន​បំផុត​ប្រចាំ​ខែ​ ហើយ​ជា​តួលេខ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជិត​​​២៥​ឆ្នាំ​នេះ​​ ។ ​លោក Hussein al-Shahristani ​ឧប​នាយក​​រដ្ឋ​មន្ត្រី​ ទទួល​បន្ទុក​កិច្ច​ការ​ថាម​ពល​​​ បាន​ថ្លែង​​​ប្រាប់​អ្នក​កាសែត​​នៅ​ទី​ក្រុង​កំពង់​ផែ​បាស្រា​ ថា​ ផលិត​កម្ម

​មន្ត្រី​ជាន់​ខ្ពស់​របស់​អុីរ៉ាក់​ បាន​និយាយ​​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រទេស​អុីរ៉ាក់​​បាន​នាំ​ចេញ​ប្រេង​​២,៨​លាន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​ កាល​ពី​​ខែ​កុម្ភៈ ​ពោល​គឺ​ជា​​កំណើន​ច្រើន​បំផុត​ប្រចាំ​ខែ​ ហើយ​ជា​តួលេខ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជិត​​​២៥​ឆ្នាំ​នេះ​​ ។ ​លោក Hussein al-Shahristani ​ឧប​នាយក​​រដ្ឋ​មន្ត្រី​ ទទួល​បន្ទុក​កិច្ច​ការ​ថាម​ពល​​​ បាន​ថ្លែង​​​ប្រាប់​អ្នក​កាសែត​​នៅ​ទី​ក្រុង​កំពង់​ផែ​បាស្រា​ ថា​ ផលិត​កម្ម​ប្រេង​បាន​ឈាន​ដល់​៣,៥​លាន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​​​ កាល​ពី​ខែ​កុម្ភៈ​ ហើយ​យើង​បាន​នាំ​ចេញ​ប្រេង​២,៨​លាន​បារ៉ែល​ ក្នុង​មួយ​  ថ្ងៃ ។

​តួ​លេខ​នាំ​ចេញ​គឺ ខ្ពស់​បំផុត​ចាប់​តាំង​ពី​អតី​ត​ជន​ផ្តាច់​ការ សាដាម ហ៊ូសេន​ លុក​លុុយ​ប្រទេស​​កូ​វែត​​​ កាល​ពី​ឆ្នាំង​១៩៩០​ បង្ក​ឱ្យ​មាន​ការ​ហ៊ុំ​ព័ទ្ធ​ និង​មាន​ទណ្ឌ​កម្ម​​អន្តរ​ជាតិ​​ដែល​បាន​ដាក់​កំហិត​យ៉ាង​ខ្លាំង​ក្លា​ មក​លើ​ឧស្សា​ហកម្ម​ថាម​ពល​របស់​អុីរ៉ាក់​ ។
​កាល​ពី​​ឆ្នាំ​២០១២​ នៅ​ពេល​ដែល​ការ​នាំ​ចេញ​ប្រចាំ​ថ្ងៃ​ជា​មធ្យម​ឈាន​ដល់​២,៥​លាន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​ ក្រសួង​ប្រេង​និយាយ​ថា វា​ជា​​តួលេខ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩​ ។

​ប្រេង​ឆៅ​របស់​អុីរ៉ាក់​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចេញ​តាម​កំពង់​ផែ​សមុទ្រ​ភាគ​ខាង​ត្បូង​ជិត​ទី​ក្រុង​​បាស្រា​ ប៉ុន្តែ​ផ្នែក​សំខាន់​គឺ​កាត់​តាម​បំពង់​បង្ហូរ​ប្រេង​ភាគ​ខាង​ជើង​ ដែល​តែង​តែ​ត្រូវ​បាន​ដាក់​គ្រាប់​បែក​បំផ្ទុះ​​ដោយ​ពួក​សកម្ម​​ប្រយុទ្ធ​ ។ អុីរ៉ាក់​ជា​ប្រទេស​ពឹង​​ផ្អែក​ទាំង​ស្រុង​លើ​ការ​នាំ​ចេញ​ប្រេង​ ហើយ​រដ្ឋា​ភិបាល​កំពុង​ស្វះ​ស្វែង​បង្កើន​ការ​លក់​ ដើម្បី​ផ្តល់​មូល​និធិ​ដល់​ការ​ស្ថាប​នា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​រង​ការ​ខូច​ខាត​របស់​ខ្លួន​ ។​មន្ត្រី​ប្រទេស​អុីរ៉ាក់​មាន​បំណង​បង្កើន​សមត្ថ​ភាព​ផលិត​ឱ្យ​បាន​ដល់​៩​លាន​បារ៉ែល​​​​ក្នុង​មួយ​ថ្ងៃ​នា​ឆ្នាំ​២០១៧​ ជា​គោល​ដៅ​ដែល​ទី​ភ្នាក់ងារ​ថាម​ពលរអន្តរ​ជាតិ​ និង​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​​ជាតិ​ បាន​ព្រមាន​ថា​ មាន​សុទិដ្ឋិ​និយម​ជ្រុល ៕