យោងតាមការសិក្សាស្រាវជ្រាវមួយធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Quebec University ប្រទេសកាណាដាបានរកឃើញថា ការរួមភេទអាចចាត់ចូលជាប្រភេទលំហាត់ប្រាណមួយដែលល្អប្រសើរជាងការដើរ បើទោះណាវាមិនអាចដុតបំផ្លាញកាឡូរីច្រើនស្មើនឹងការរត់ក្តី ។
ការសិក្សាដែលពិសោធលើគូស្វាមីចំនួន២១គូអាយុចន្លោះពី១៨ឆ្នាំទៅ៣៥ឆ្នាំបានបង្ហាញថា ការរួមភេទជាមធ្យមរយៈពេល២៤,៧នាទី អាចជួយឱ្យបុរសដុតបំផ្លាញកាឡូរីបាន ១០១គីឡូកាឡូរី ដោយរៀងរាល់មួយនាទីនៃការរួមភេទគឺអាចដុតបំផ្លាញកាឡូរីបាន៤,២គីឡូកាឡូរី ។ ដោយឡែក ការហាត់ប្រាណដោយរត់លើម៉ាស៊ីនរយៈពេលកន្លះម៉ោង អាចជួយឱ្យបុរសដុតបំផ្លាញកាឡូរីបាន២៧៦គីឡូកាឡូរី ។ រៀងរាល់ការរត់១នាទី បុរសអាចដុតបំផ្លាញកាឡូរីបាន៩,២គីឡូកាឡូរី ។
ចំណែកស្ត្រីវិញ កាឡូរីរបស់ពួកគេដែលត្រូវបានដុតបំផ្លាញអំឡុងពេលរួមភេទ គឺមានបរិមាណតិចជាងបុរស ។ ការរួមភេទក្នុងមួយនាទី ជួយឱ្យស្ត្រីដុតបំផ្លាញកាឡូរីបាន៣,១គីឡូកាឡូរី ។
អ្នកស្រាវជ្រាវបាននិយាយថា បើទោះជាការរួមភេទមិនអាចដុតបំផ្លាញកាឡូរីបានច្រើនស្មើនឹងការរត់ក្នុងល្បឿន ៨គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ ប៉ុន្តែ បើប្រៀបធៀបទៅនឹងការដើរក្នុងល្បឿន៤,៨គីឡូម៉ែត្រក្នុងមួយម៉ោងវិញ ការរួមភេទអាចដុតបំផ្លាញកាឡូរីបានច្រើនជាង ។ អ្នកស្រាវជ្រាវដដែលបានបន្តថា សម្រាប់បុគ្គលដែលមិនចូលចិត្តហាត់ប្រាណ គេអាចជ្រើសរើសការរួមភេទមកជំនួសបាន ។ មួយវិញទៀត ជ្រើសយកការរួមភេទ ជាលំហាត់ប្រាណនឹងរឹតតែធ្វើឱ្យមនុស្សទូទៅរំភើប ទទួលបានសេចក្តីសុខកាន់តែខ្លាំងឡើង ។
កាលពីពេលមុននេះ មនុស្សទូទៅគិតថា សិចអាចដុតបំផ្លាញកាឡូរីបានចន្លោះពី១០០ទៅ៣០០គីឡូកាឡូរី ។ ដូច្នេះ នេះគឺជាការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រលើកដំបូងហើយ ៕
ចែករំលែកព័តមាននេះ