ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេដឺ​រ័រ​ ឈ្នះ​​ជុំ​បើក​​ឆាក​ Dubai Tennis Championships

10 ឆ្នាំ មុន

យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ព្រឹត្តិ​ការ​ណ៍​ប្រកួត​វាយ​កូនបាល់ Dubai Tennis Championships ​នៅ​ប្រ​ទេស​អេមី​រ៉ាត​អា​រ៉ាប់​រួម​ជា​លើក​ទី​៦​ របស់​កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​ សម្រេច​បាន​មួយ​ជំ​ហាន​ហើយ​ ខណៈ​កាលពី​ថ្ងៃ​ចន្ទ​ ទី​២៤ ​​កុម្ភៈ​ គេ​បាន​ឆ្លង​ផុត​ជុំ​ទី​១ដោយ​ ជោគ​ជ័យ​ជា​មួយ​​លទ្ធផល៦-១​ និង​៦-៤ លើ​កីឡាករអា​ល្លឺ​ម៉ង់​ Benjamin Becker ។

យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ព្រឹត្តិ​ការ​ណ៍​ប្រកួត​វាយ​កូនបាល់ Dubai Tennis Championships ​នៅ​ប្រ​ទេស​អេមី​រ៉ាត​អា​រ៉ាប់​រួម​ជា​លើក​ទី​៦​ របស់​កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​ សម្រេច​បាន​មួយ​ជំ​ហាន​ហើយ​ ខណៈ​កាលពី​ថ្ងៃ​ចន្ទ​ ទី​២៤ ​​កុម្ភៈ​ គេ​បាន​ឆ្លង​ផុត​ជុំ​ទី​១ដោយ​ ជោគ​ជ័យ​ជា​មួយ​​លទ្ធផល៦-១​ និង​៦-៤ លើ​កីឡាករអា​ល្លឺ​ម៉ង់​ Benjamin Becker ។

នៅ​ក្នុង​ការ​ជួប​គ្នា​ចំ​នួន​៤លើក​ជា​មួយ​កីឡា​ករ​លំ​ដាប់​ទី​៩៣​ ពិភព​លោក​រូប​នេះ​ ​ហ្វេដឺរ័រ មិន​ធ្លាប់​បរា​ជ័យ​សូម្បី​មួយ​សិត​ឡើយ​​ ។ ​ម្ចាស់​ពាន​ក្រប​ខ័ណ្ឌធំ​១៧​លើក​រូប​នេះ​បាន​ថ្លែង​ថា​ ៖«ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​លទ្ធផល​ប្រ​កួត​នៅ​ថ្ងៃ​នេះ ។ បាន​ចេញ​មក​ប្រ​កួត​ក្នុង​ភាព​សេរី​ដូច​ជា​ថ្ងៃ​នេះ​ គឺ​ពិត​ជា​ធ្វើ​ឱ្យ​អា​រម្មណ៍​របស់​ខ្ញុំ​ស្រស់​ថ្លា​ខ្លាំង​ណាស់»។ នៅ​ជុំ​បន្ទាប់​គេ​នឹង​ជួប​ជា​មួយ​កីឡាករជើង​ខ្លាំង​របស់​ស៊ែ​ប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ ។ សូមបញ្ជាក់​ថា ហ្វេដឺរ័រ​ និង​យ៉ូ​កូ​វិច​ ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​នៅ​ទី​នេះ​ចំ​នួន​៩​លើករួច​មក​ហើយ​ ក្នុង​នោះ​ហ្វេដឺរ័រ​ឈ្នះ​៥លើក​ក្នុង​ឆ្នាំ២០០៣, ២០០៤ ២០០៥, ២០០៧ និង​២០១២​ ខណៈ​យ៉ូ​កូ​វិច​ឈ្នះ​៤​លើក​ ។ ចំណែក​ណា​ដាល់​ឈ្នះ​មួយ​លើក​ក្នុង​ឆ្នាំ២០០៦ និង​អ៊ែន​ឌី មូ​រ៉េ​ ក៏​ធ្លាប់​ឈ្នះ​មួយ​លើក​ដែរ​នា​ឆ្នាំ២០០៨ ។

ដោយឡែក​ ​លទ្ធផល​គូ​ផ្សេង​ទៀតគឺ កីឡា​ករ​អា​ល្លឺ​ម៉ង់​​ Philipp Kohlschreiber យក​ឈ្នះ​កីឡាករ​ហូ​ឡង់​ Thiemo De Bakker ក្នុង​លទ្ធផល​៦-៣ ​និង​៦-៣​ ខណៈ​កីឡាករ​រុស្ស៊ី Dmitry Tursunov បាន​បំ​បាក់​កីឡាករ​ស្លូ​វ៉ាគី​​ Lukas Lacko ក្នុង​លទ្ធផល​៧-៥ ​និង​៦-១ ។

ឯកីឡាករ​អុីតា​លី​ Andreas Seppi ក៏​បាន​ឡើង​ទៅ​ជុំ​បន្ត​ផងដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រ​កួត​សញ្ជាតិ​អា​ល្លឺ​ម៉ង់ Florian Mayer ក្នុង​លទ្ធផល​៤-៦, ៦-១ និង៧-៥ ។ គេ​បាន​ថ្លែង​ថា ៖ «អ្វី​ដែល​​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​រក្សា​ការ​ប្រ​កួត​មិន​ដាក់​ដៃ ។ នៅ​ឆ្នាំនេះ ខ្ញុំ​ហាក់​គ្មាន​ឱកាស​ចេញ​ប្រ​កួត​ច្រើន​លើក​ច្រើន​សានោះ​ទេ»។ គួរ​កត់​សម្គាល់​ថា នេះ​គឺ​ជា​ជ័យ​ជម្នះ​ក្នុង​រដូវ​កាល​ថ្មី​លើក​ទី​២​ ហើយ​សម្រាប់​កីឡាករ Seppi ។ ជ័យ​ជម្នះ​លើក​ទី​១ ​របស់​គេ​កើត​មាន​នៅជុំ​ទី​១​ ក្រប​ខ័ណ្ឌធំ Australian Open ដែល​កាល​នោះ​គេ​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​ឡីតុន ហេវីត ៕