និយាយពីជីវិតលើគ្រែ គូស្វាមីភរិយាទាំងអស់រមែងជួបភាពមិនទៀងទាត់ (ជួនបានល្អ តែជួនមិនបានល្អ)។ ប៉ុន្តែមានវិធីច្រើនយ៉ាងដើម្បីជំរុញឱ្យមានភាពស្និទ្ធស្នាល ។ ខាងក្រោមនេះជាវិធីសាស្ត្រ៣ចំណុចដែលយើងសង្ឃឹមថាអាចជួយជំរុញថាមពលសិចរបស់អស់លោកអ្នកបាន ៖
១- ត្រូវពិនិត្យមើលលើរបបអាហារដែលទទួលទានប្រចាំថ្ងៃ ៖
អ្នកប្រហែលជាមិនបានគិតទេថា អ្វីដែលអ្នកទទួលទានមានឥទ្ធិពលលើជីវិតសិច ។ របបអាហារនិងសិចគឺធ្វើដំណើរទៅទាំងព្រមគ្នា។
អាហារគ្មានថាមពល=គ្មានជីវិតសិច ។ ថាមពលបានមកពីអ្វីដែលអ្នកទទួលទាន ។ អ្នកកាន់តែមានភាពហត់នឿយ ចំណង់សិចរបស់អ្នកក៏កាន់តែថយចុះផងដែរ ។ ដូច្នេះគន្លឹះសំខាន់គឺទទួលទានអាហារណាដែលបង្កើតថាមពល ។ អ្នកអាចផ្តោតលើអាហារដែលមានប្រូតេអុីនគ្រប់គ្រាន់ ផ្លែឈើស្រស់ៗនិងបន្លែពណ៌បៃតងជាដើម ។ ខ្លាញ់ល្អក៏សំខាន់ណាស់ដែរ ដ្បិតវាបានជួយចិញ្ចឹមខួរក្បាលរបស់យើង ។ នៅពេលខួរក្បាលមានថាមពល ការចាប់ផ្តើមសិចក៏ល្អដែរ ។ ដូច្នេះសូមទទួលទានអាហារដែលរាងកាយនិងខួរក្បាលត្រូវការ ។ សណ្តែកមានប្រេង ខ្លាញ់ត្រី ប្រេងអូលីវ ប្រេងដូងនិងផ្លែប៊័រសុទ្ធតែជាប្រភពសម្បូរដោយខ្លាញ់ល្អផ្តល់លំនឹងដល់រាងកាយ ។
២- គ្រប់គ្រង Stressឱ្យបាននិងយកចិត្តទុកដាក់ចងចាំរឿងអ្វីមួយ ៖
ប្រសិនជាអ្នកហត់នឿយនឹងការងារពេញមួយថ្ងៃ សិចនឹងក្លាយជារឿងចុងក្រោយគេក្នុងចិត្តរបស់អ្នក ។ តែយ៉ាងណា នេះគឺជារឿងធម្មតា ។ Stressគឺជាកំពូលថ្នាំដែលសម្លាប់ជីវិតសិច ហើយបញ្ហានេះ គូស្វាមីភរិយាមួយចំនួនពិតជាបានដឹង ។ បន្ថយ Stressក្នុងចិត្តគឺជាមធ្យោបាយមួយជួយឱ្យជីវិតសិចបានល្អប្រសើរ ។ អ្នកអាចធ្វើបែបនេះបានដោយការយកចិត្តទុកដាក់ចងចាំអ្វីមួយក្នុងចិត្ត ។ នេះមានន័យថា ស្ថិតក្នុងពេលបច្ចុប្បន្នអ្នកគួរគិតតែបញ្ហាក្នុងបច្ចុប្បន្នបានហើយ ។ មិនត្រូវបណ្តោយខ្លួនឱ្យលង់ជាប់ផុងស្លុងគិតរឿងពីម្សិលមិញឬថ្ងៃស្អែកដែលស្មុគស្មាញនោះទេ ។ ប្រសិនជាអាចធ្វើបាន នោះចិត្តអ្នកនឹងគ្មានការជំពាក់ បាត់អស់ Stress ហើយទីបំផុតទទួលបានភាពរីករាយក្នុងជីវិតសិចមិនខាន ។ ក្នុងពេលចិត្តរបស់អ្នកកាន់តែផ្តោតលើរឿងកំពុងធ្វើបច្ចុប្បន្នជាពិសេសអំឡុងពេលរួមសិច អ្នកពិតជាទទួលបានភាពសប្បាយរីករាយមិនខាន ។
៣-ហាត់ប្រាណជាមួយដៃគូស្នេហ៍របស់ខ្លួន ៖
ការធ្វើសកម្មភាពហាត់ប្រាណបែកញើសជាមួយដៃគូស្នេហ៍គឺប្រសើរជាងការហាត់ប្រាណតែម្នាក់ឯង ។ ការចេញទៅរត់ឬជិះកង់ជាមួយគ្នាជាចំណុចល្អមិនអាចខ្វះបាន ដ្បិតវាមិនត្រឹមតែជួយបង្កើនថាមពលប៉ុណ្ណោះទេ តែវាជួយឱ្យអ្នកទទួលបានពេលវេលាស្និទ្ធស្នាលជាមួយគ្នាទៀតផង ។ អ្វីទាំងនេះគឺជាឈ្នាន់ឈានទៅរកជីវិតសិចដែលល្អប្រសើរជាងមុន ។ ការហាត់ប្រាណបានបញ្ចេញនូវអ័រម៉ូននិងសារធាតុគីមីក្នុងរាងកាយគ្រប់ប្រភេទទាំងអស់ ៕
ចែករំលែកព័តមាននេះ