កីឡាករអាមេរិក Watson ឈ្នះជើងឯកវាយកូនគោល Northern Trust Open នៅលើទឹកដីកំណើតរបស់ខ្លួន
11 ឆ្នាំ មុន
Bubba Watson បានក្លាយជាអ្នកលើកពានជើងឯកកម្មវិធី Northern Trust Open នៅ ក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យទី១៦ កុម្ភៈ បន្ទាប់ពីធ្វើបានពិន្ទុ ៧អាន់ឌ័រ ៦៤បន្ថែមទៀតក្នុងជុំផ្តាច់ព្រ័ត្រ ។ កម្មវិធីប្រកួតដែលមានទឹកប្រាក់រង្វាន់សរុប ៦លាននិង៧សែនដុល្លារអាមេរិកនេះត្រូវបានរៀបចំធ្វើនៅទីលាន Riviera Country Club រដ្ឋកាលីហ្វ័រនីញ៉ា ។

Watson ឆ្លងកាត់ការប្រកួត៤ជុំធ្វើបានលទ្ធផល១៥អាន់ឌ័រ ២៦៩នាំមុខ២សត់លើកីឡាករមិត្តរួមជាតិ Dustin Johnson ។ Johnson ឆ្លងកាត់៤ជុំប្រកួតធ្វើបានលទ្ធផល១៣អាន់ឌ័រ ២៧១ ។ ចំណែកកីឡាករអាមេរិក២នាក់ផ្សេងទៀតBrian Harman និង Jason Allred បញ្ចប់ការការប្រកួតក្នុងលទ្ធផលស្មើគ្នាគឺ១២អាន់ឌ័រ ២៧២ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ស្ទួន ។
ចែករំលែកព័តមាននេះ