ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុង ​សុភី​ និង​រឿង ​សោភ័ណ្ឌ​ ត្រៀម​​ស្វាគមន៍​អ្នក​​ប្រដាល់​ ជើង​​ខ្លាំង​ប្រេ​ស៊ីល​​នៅ​​រេញ​ TV3 ​ថ្ងៃ​អាទិត្យ​​សប្តាហ៍​​នេះ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ឡុង សុភី​ មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ប្រកួត​ជា​មួយ​កីឡាករ​ប្រេស៊ីល​ Adayton ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម​នៅ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំពេញ​ បុ៉ស្តិ៍​លេខ​៣​ ថ្ងៃ​អាទិត្យ​ ទី​១៦​ កុម្ភៈ​ ខាង​មុខ​នេះ ខណៈ រឿង​ សោភ័ណ្ឌ​ មកពី​ក្លិប​មកុដ​រាជ​សីហ៍​ ត្រូវ​ជួប​ជា​មួយ​កីឡាករ​ប្រេស៊ីល​ Jose Neto ក្នុងប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម​ដូច​គ្នា ។​

រាជ​ធានី​ភ្នំពេញ​ ៖ ឡុង សុភី​ មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ប្រកួត​ជា​មួយ​កីឡាករ​ប្រេស៊ីល​ Adayton ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម​នៅ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំពេញ​ បុ៉ស្តិ៍​លេខ​៣​ ថ្ងៃ​អាទិត្យ​ ទី​១៦​ កុម្ភៈ​ ខាង​មុខ​នេះ ខណៈ រឿង​ សោភ័ណ្ឌ​ មកពី​ក្លិប​មកុដ​រាជ​សីហ៍​ ត្រូវ​ជួប​ជា​មួយ​កីឡាករ​ប្រេស៊ីល​ Jose Neto ក្នុងប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម​ដូច​គ្នា ។​

Adayton ធ្លាប់​មក​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជាជា​ច្រើន​លើក​រួច​មក​ហើយ​ និង​ធ្លាប់​ដណ្តើម​ខ្សែ​ក្រវាត់​ពី​កីឡាករ​កម្ពុជា​ទៀត​​ផង​ ។ អ្វី​ដែល​ធ្វើ​ឱ្យ​គេកាន់តែ​មាន​ការ​កត់​សម្គាល់​ថែម​ទៀត​នោះ គឺ​ Adayton មុន​នឹង​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ គេបាន​ផ្តួល​កំពូល​អ្នក​ប្រើ​ស្នៀត​កណ្តាប់​ដៃ​ ពេជ្រ សីហា​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ចំនួន​២​លើក និង​បាន​យក​ឈ្នះ​កីឡាករ​ឡុង សុវណ្ណ​ឌឿន​ មក​ពី​ក្លិប​ឡុង​សាល​វ័ន្ត​កីឡា​ដោយ​ពិន្ទុ​ផងដែរ ។​ បុ៉ន្តែ​សម្រាប់​ការ​មក​ជួប ឡុង សុភី​ លើក​នេះ​គេ​អត់​ទាន់​ដឹង​ថា​ យ៉ាង​ណា​នោះ​ទេ​ ។ Adayton ក៏​ជា​កំពូល​អ្នក​ប្រើ​ស្នៀត​កែង និង​ជង្គង់​យ៉ាងស្ទាត់​ជំនាញ​ម្នាក់​ដែរ​ ឯស្នៀត​ដៃ​និង​ស្នៀត​ជើង​កាន់តែ​អស្ចារ្យ​ថែម​ទៀត ។​ ចំណែក​ ឡុង សុភី​ គេ​មិន​បាច់​និយាយ​ឡើយ ព្រោះ​អី​ស្នៀត​កែង​និង​ជង្គង់​របស់​គេ​អស្ចារ្យ​ខ្លាំង​ណាស់​ ។ ស្នៀត​ជង្គង់​អាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​ តែ​កម្លាំង​ទៅ​មិន​រួច​ Adayton ឡើយ ​ទោះ​បី​មាឌ​ និង​កម្ពស់​មិន​លើសគ្នា​ក៏​ដោយ​ ។​ ដូច្នេះ​គូ​នេះ​គ្មាន​នរណា​ហ៊ាន​ទស្សន៍​ទាយ​លទ្ធ​ផល​ទុក​មុន​បាន​ឡើយ​ មានតែ​រង់​ចាំ​មើល​ការប្រកួត​ជាក់​ស្តែង​បុ៉ណ្ណោះ ។​

Jose Neto មិន​ធ្លាប់​មក​ប្រកួត​ជា​មួយ​កីឡា​ករ​កម្ពុជា​ឡើយ​ ដូច្នេះ រឿង​ សោភ័ណ្ឌ​ មាន​ការ​លំបាក​ប​ន្តិច​ព្រោះអី​ទាំង​សង​ខាង​សុទ្ធ​តែ​មិន​ធ្លាប់​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​ច្បាស់​លាស់​ដូចគ្នា​ ។ ទោះ​បី​យ៉ាង​ណា​ អ្នក​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​ប្រចាំ​បុ៉ស្តិ៍​លេខ​៣​​ បាន​អះ​អាង​ថា កីឡាករ​ប្រេស៊ីល​រូប​នេះ​ខ្លាំង​គួរសម​ និង​ធ្លាប់​ធ្វើ​ការ​អុក​ឡុក​សង្វៀន​ប្រទេស​ថៃ​ ដោយ​ការ​វាយ​ផ្តួល​កីឡាករ​ថៃ​ឱ្យ​ចាញ់​នៅ​ក្រោម​កណ្តាប់​ដៃ​របស់​គេ​មិន​តិច​នាក់​​ឡើយ ។​ បុ៉ន្តែ​សម្រាប់​ការ​មក​ជួប​ រឿង សោភ័ណ្ឌ​ លើក​នេះ​មិ​នទាន់ដឹង​ថា​យ៉ាង​ណា​នោះ​ទេ​ព្រោះ​អី​ រឿង សោភ័ណ្ឌ​ មិន​មែន​ជា​ជើង​អន់​នោះ​ឡើយ ។​ ម្យ៉ាង​វិញ​ទៀត​ មួយ​រយៈ​មក​នេះ​យីអ៊ុន​របស់​ រឿង សោភ័ណ្ឌ​ ឡើងខ្ពស់​គួរ​សម ប្រកួត​មិន​សូវ​ដែល​ចាញ់​ តែ​គេ​ក៏​មិន​ហ៊ាន​អួត​ទុក​មុន​ពេល​ជួប​ជា​មួយ​ Jose Neto លើក​នេះដែរ​ គឺអាស្រ័យ​ទៅ​លើ​ការសាក​កម្លាំង​គ្នា​មើល​សិន​បុ៉ណ្ណោះ ។​

ក្រៅ​ពី​គូ​អន្តរ​ជាតិ​នេះ​ទៅ​ នៅ​លើ​សង្វៀន​ដដែល​ក៏​មាន​ការ​ប្រកួត​រវាង​កីឡាករ​ម៉ន​ ចាន់​ដារ៉ា មក​ពី​ក្លិប​វិស្វកម្ម​បច្ចេក​ទេស​ទ័ព​ជើង​គោក​ព្រែក​ឯង​កីឡា និង​កីឡាករ​សល់ ប៊ុន​អុីម​ មក​ពី​ក្លិប​អាស៊ី​កីឡា​ និង​កីឡា​ករ​នន់​ ជំនិត មក​ពី​មជ្ឈ​មណ្ឌល​សកម្ម​ភាពកម្ចាត់​មីន​កម្ពុជា​ ជួប​ជា​មួយ​កីឡាករ​ហុីម​ សារ៉ាន់​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ ៕​