ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ Nokia បង្ហា​ញ Android Smartphone Nokia X​

10 ឆ្នាំ មុន

យោង​តាម​​គេ​ហទំព័រ​​បច្ចេក​វិទ្យា​​ចេញ​ផ្សាយ​កាល​ពី​ពេល​ ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ ​ក្រុម​ហ៊ុន​ Nokia នឹង​ផលិត​​ទ​​ូរស័ព្ទ​ Smartphone ប្រើ​ប្រាស់​ប្រព័ន្ធ​​ Android ជា​លើក​​ដំបូង​របស់​​ខ្លួន​ គឺ​«Nokia X» ។ ​លក្ខណៈ​ពិសេស​របស់​វា​ គឺ​​ទំ​ហំ​អេក្រង់​​៤អីុញ​​ កម្រិត​​ធ្វើ​ភ្លឺ​ច្បាស់​ ៨០០x៤៨០​ WVGA ប្រភេទ​​ Processor Snapdragon dual-core ប្រើ​ប្រាស់​ល្បឿន​ ១GHz កាមេរ៉ា​ ៥មេ៉ហ្គា​ភិច​ស៊ែល​

យោង​តាម​​គេ​ហទំព័រ​​បច្ចេក​វិទ្យា​​ចេញ​ផ្សាយ​កាល​ពី​ពេល​ ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ ​ក្រុម​ហ៊ុន​ Nokia នឹង​ផលិត​​ទ​​ូរស័ព្ទ​ Smartphone ប្រើ​ប្រាស់​ប្រព័ន្ធ​​ Android ជា​លើក​​ដំបូង​របស់​​ខ្លួន​ គឺ​«Nokia X» ។ ​លក្ខណៈ​ពិសេស​របស់​វា​ គឺ​​ទំ​ហំ​អេក្រង់​​៤អីុញ​​ កម្រិត​​ធ្វើ​ភ្លឺ​ច្បាស់​ ៨០០x៤៨០​ WVGA ប្រភេទ​​ Processor Snapdragon dual-core ប្រើ​ប្រាស់​ល្បឿន​ ១GHz កាមេរ៉ា​ ៥មេ៉ហ្គា​ភិច​ស៊ែល​ និង​ទំហំ​ RAM ៥១២GB រួម​ជា​មួយ​នឹង​ប្រភេទ​​កាត​ memory microSD ។

ចំណែក​ឯ​សមាស​ភាព​​ថ្ម​ គឺ​​១៥០០​mAh។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ផលិត​ផល​​មួយ​នេះ​ អាច​​ប្រើ​ប្រាស់​ស៊ីម​​បាន​២​ទៀត​ផង​ ។ អ្វី​​ដែល​កាន់​តែ​ពិសេស​​ជាង​នេះ​​ទៅ​ទៀត​នោះ​ គឺ​វា​គាំ​ទ្រ​ដោយ​​ប្រព័ន្ធ​ Android 4.4 Kitkat បណ្តាញ​ភ្ជាប់​​ការ​ទាក់​ទង​រួម​មាន​ 3G, Wi-Fi, Bluetooth, GPRS, EDFE, AGPS និង​ Micro-USB ទៀត​ផង​ ។ Nokia X មួយ​នេះ​នឹង​រំលេច​ខ្លួន​​ជា​មួយ​ពណ៌​ដ៏​ស្រស់​ស្អាត​ទាំង​៦ ​គឺ​ពណ៌​ក្រហម​​ លឿង បៃតង​ ស​ ខៀវ​ និង​ពណ៌​ខ្មៅ​ ។ ចំពោះ​​តម្លៃ​របស់​វាវិញ​ ​ក្រុម​ហ៊ុន​ Nokia មិន​​ទាន់​បង្ហើប​​ឱ្យ​ដឹង​​ទេ​ តែទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ​​ ក្រុម​ហ៊ុន​មួយ​នេះ​នឹង​​ធានា​ចំពោះ​​តម្លៃ​ដ៏​សម​​រម្យ​​​ចំពោះ​​ផលិតផល​​ជំនាន់​ថ្មី​​មួយ​នេះ​ ។

​Nokia X នឹង​ត្រូវ​​បាន​ប្រកាស​ជា​ផ្លូវ​ការ​​នៅ​ក្នុង​​​មហា​សន្និ​បាត​​​​​ស្តី​ពី​​ទូរស័ព្ទ​​ពិភព​​លោក​នា​ពេល​​ខាង​មុខ​នេះ​ ៕