ខេត្តកំពង់ចាម ៖ បុរសចំណាស់ម្នាក់ ត្រូវជនមិនស្គាល់មុខកាប់ប្រហារជាច្រើនកាំបិត ដេកស្លាប់ផ្កាប់មុខនៅក្នុងវាលស្រែ ចំណុចខ្លាខាំគោ ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ដោយមិនទាន់ដឹងមូលហេតុ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ មករា ២០១៤ ខណៈទៅឃ្វាលក្របី ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គិន ម៉ន ភេទប្រុស អាយុ៦២ឆ្នាំ ស្នាក់នៅភូមិកើតហេតុ ។
បើតាមលោកវរសេនីយ៍ត្រី សំ ណាល់ អធិការនគរបាលស្រុកបាធាយបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថាមានករណីឃាតកម្មកើតឡើង រូបលោកបានចាត់កម្លាំងជំនាញ សហការជាមួយនគរបាលមូលដ្ឋានចុះពិនិត្យសព ហើយសន្និដ្ឋានថា ជនរងគ្រោះត្រូវជនដៃដល់កាប់ប្រហារក្នុងចន្លោះម៉ោង១០ទៅ១១ព្រឹកថ្ងៃទី៣០ មករា ២០១៤ ។
មកដល់ពេលនេះ សមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើង ស្វែងរកអត្តសញ្ញាណជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ