ក្មេងមើលទូរទស្សន៍ច្រើនអាចនាំឱ្យខូចខួរក្បាល
ការសិក្សាធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវជប៉ុនបានបង្ហាញថា ក្មេងៗដែលមើលទូរទស្សន៍ច្រើនពេកអាចនាំឱ្យរច្ចនាសម្ព័ន្ធខួរក្បាលរបស់ពួកគេផ្លាស់ប្តូរនិងឈានទៅខូចខាត ។
ការសិក្សាធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវជប៉ុនបានបង្ហាញថា ក្មេងៗដែលមើលទូរទស្សន៍ច្រើនពេកអាចនាំឱ្យរច្ចនាសម្ព័ន្ធខួរក្បាលរបស់ពួកគេផ្លាស់ប្តូរនិងឈានទៅខូចខាត ។
ការសិក្សាធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវជប៉ុនបានបង្ហាញថា ក្មេងៗដែលមើលទូរទស្សន៍ច្រើនពេកអាចនាំឱ្យរច្ចនាសម្ព័ន្ធខួរក្បាលរបស់ពួកគេផ្លាស់ប្តូរនិងឈានទៅខូចខាត ។
ការពិសោធលើក្មេងអាយុចន្លោះពី៥ឆ្នាំទៅ១៨ឆ្នាំចំនួន២៧៦នាក់តាមរយៈការស្គែនខួរក្បាលបានរកឃើញថា ក្រុមដែលចំណាយពេលពេលជាច្រើនម៉ោងមើលទូរទស្សន៍ កោសិកាប្រសាទពណ៌ប្រផេះនៅតំបន់ជុំវិញ Frontopolar Cortex(ផ្នែកខាង មុខរបស់ខួរក្បាល)នៃខួរក្បាលរបស់ពួកគេបាន កើនចំនួនច្រើនលើសលប់ ។ យោងតាមអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យTohoku Universi-ty ក្រុង Sendaiប្រទេសជប៉ុន ការកើនឡើងនៃបរិមាណកោសិកាពណ៌ប្រផេះនេះគឺជារឿងអវិជ្ជមានខណៈវានឹងធ្វើឱ្យភាពវៃឆ្លាតខាងវោហារសាស្ត្រចុះអន់ថយ ។ ពួកគេបានឱ្យដឹងបន្តថា កោសិកាពណ៌ប្រផេះ អាចត្រូវបានប្រៀបធៀបទៅនឹងទម្ងន់ខ្លួនដែរហើយថា ផ្នែកនេះចាំបាច់ត្រូវកាត់ចេញអំឡុងកុមារភាពដើម្បីឱ្យខួរក្បាលដំណើរការទៅដោយពេញសមត្ថភាព ។
ចុះផ្សាយក្នុងព្រឹត្តិប័ត្រ Cerebral Cortex ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់បន្ថែមថា ៖«ផលប៉ះពាល់ពីការមើលទូរទស្សន៍ទៅលើការអភិវឌ្ឍរច្ចនាសម្ព័ន្ធខួរក្បាល មិនធ្លាប់មានការសិក្សាស្រាវជ្រាវពីមុនមកទេ ។ ជាការសន្និដ្ឋានរួម ការមើលទូរទស្សន៍គឺជាប់ពាក់ព័ន្ធដោយផ្ទាល់ឬក៏ដោយប្រយោលទៅនឹងការអភិវឌ្ឍមុខងារយល់ដឹងរបស់ក្មេង »។
ដោយឡែក ការសិក្សាលើកមុនដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រ២ប្រទេសរួមគ្នាបង្ហាញថា មនុស្សធំដែលមើលទូរទស្សន៍ត្រឹមតែជាង២ម៉ោងក្នុង១ថ្ងៃអាចនាំទៅរកសេចក្តីស្លាប់ឆាប់រហ័ស ។ ការពិសោធលើមនុស្ស២៣៥.០០០នាក់បានរកឃើញថា រៀងរាល់២ម៉ោងដែលបុគ្គលម្នាក់មើលទូរទស្សន៍ប្រចាំថ្ងៃ គឺបុគ្គលនោះប្រឈមនឹងអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទ២ដល់២០ភាគរយខណៈអត្រាប្រឈមនឹងជំងឺបេះដូង មាន១៥ភាគរយ ។ ឯអត្រាប្រឈមនឹងការស្លាប់ដោយមូលហេតុផ្សេងៗទៀតគឺមាន ១៣ភាគរយ ។
វេជ្ជបណ្ឌិត Anders Grontvedមកពីសាកលវិទ្យាល័យ University of Southernប្រទេសដាណឺម៉ាកនិងវេជ្ជបណ្ឌិត Frank Hu មកពី Harvard School of Public Healthសហរដ្ឋអាមេរិកបាននិយាយថា កង្វះខាតការធ្វើលំហាត់ប្រាណគួបផ្សំនឹងការទទួលទានអាហារដែលគ្មានប្រយោជន៍ដល់រាងកាយអំឡុងមើលទូរទស្សន៍ សុទ្ធតែជាកត្តាប្រឈមយ៉ាងធ្ងន់ធ្ងរ ។
ឯក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសហូឡង់បានរកឃើញថា ការមើលទូរទស្សន៍រាល់យប់អាចបណ្តាលឱ្យរឹងសរសៃឈាមក្រហមហើយដែល នេះគឺជាសញ្ញានៃជំងឺបេះដូងទៅថ្ងៃខាងមុខ ។ ការពិសោធលើបុរស-ស្ត្រីវ័យចន្លោះពី៣២ឆ្នាំដល់៣៦ឆ្នាំចំនួន៣៧៣នាក់បានបង្ហាញថា អ្នកដែលចំណាយពេលជាង២០នាទីមើលទូរទស្សន៍រាល់យប់ ធ្វើឱ្យសរសៃចែកចាយឈាមសំខាន់ទៅកាន់ក្បាលនិងកមានសភាពរឹងខ្លាំង ៕
ចែករំលែកព័តមាននេះ