ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បើក​រថ​យន្ត​ក្រឡាប់​ជា​ច្រើន​ត្រលប់​ស្លា.ប់​ភ្លាមៗ​នៅ​​ខេត្ត​ព្រះវិហារ​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ រថ​យន្ត​ហ្វរ​រ៉េន​ន័រ​ ១​គ្រឿង ​ពណ៌​ទឹក​ប្រាក់ ​ពាក់​ស្លាក​លេខ ​ភ្នំ​ពេញ ​2H.1​753 ​បើក​បរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ​កើ ​សំរូត ​តាមកា​រសន្និ​ដ្ឋាន​​រប​ស់សមត្ថ​កិច្ច​ថា រថ​យន្ត​នេះ ​ទំនង​ជា​ចេញ​ពី​ភូមិ​ស្រឯម​ ឆ្ពោះ​ទៅ​ក្រុងព្រះ​វិហារ​ តាម​ផ្លូវ​ជាតិ​លេខ​៦២ ​លុះ​ដល់​ចំណុច​សា​លាដំ​ណាក់ ​បាន​រេ​ចង្កូត​ក្រឡាប់​ជា​ច្រើន​ត្រលប់​បណ្តាល​ឲ្យ​តែ​កុង​ស្លា.ប់​បាត់​ជីវិ​តភ្លាមៗ​។

ខេត្ត​ព្រះ​វិហារ​ ៖ រថ​យន្ត​ហ្វរ​រ៉េន​ន័រ​ ១​គ្រឿង ​ពណ៌​ទឹក​ប្រាក់ ​ពាក់​ស្លាក​លេខ ​ភ្នំ​ពេញ ​2H.1​753 ​បើក​បរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ​កើ ​សំរូត ​តាមកា​រសន្និ​ដ្ឋាន​​រប​ស់សមត្ថ​កិច្ច​ថា រថ​យន្ត​នេះ ​ទំនង​ជា​ចេញ​ពី​ភូមិ​ស្រឯម​ ឆ្ពោះ​ទៅ​ក្រុងព្រះ​វិហារ​ តាម​ផ្លូវ​ជាតិ​លេខ​៦២ ​លុះ​ដល់​ចំណុច​សា​លាដំ​ណាក់ ​បាន​រេ​ចង្កូត​ក្រឡាប់​ជា​ច្រើន​ត្រលប់​បណ្តាល​ឲ្យ​តែ​កុង​ស្លាប់​បាត់​ជីវិ​តភ្លាមៗ​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ​១ ​និង ​១៥​នាទី​ រសៀល​ថ្ងៃទី​២០​ មករា ​២០១៤។​ បុរស​រង​គ្រោះ​ឈ្មោះ ​កើ ​សំរូត​ មិន​ដឹង​មុខ​ងារ​ មាន​ស្រុក​កំណើត​ភូមិ​ចាប​ក្រោម ​ឃុំ​ព្រែក​ថ្មី ​ស្រុក​កោះ​ធំ ខេ​ត្ក​កណ្តាល ​សព្វ​ថ្ងៃ​រស់​នៅ​ភូមិ​ជំពូ​វ័ន្ត​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំ​ពេញ។ ​សាក​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​តម្កល់​នៅ​វត្ត​ភូមិ​ស្រឯម​ ដោយ​ឡែក​រថ​យន្ត​សមត្ថ​កិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​ប៉ូលិស​ស្រុក​ជាំ​ក្សាន្ត​។

សមត្ថ​កិច្ច​បាន​អំពាវ​នាវ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ​បើ​បាន​លឺ​ដំណឹង​នេះ​ហើយ​ សូម​ទៅ​ទំនាក់​ទំនង​ជា​មួយ​សមត្ថ​កិច្ច​តាម​រយៈ​លេខ​ទូរ​ស័ព្ឌ ​០៩៧ ​៩៦០ ​៧៨៩ ​៦៕​