ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ ឃាត់​ខ្លួន​បុរស​សង្ស័យ​ជា​ឪពុក​ចុង​ម្នាក់​តាម​ដីកា​តុលា​ការ​ពី​បទ​ប៉ុន​ប៉ង​រំលោ.ភ​កូន​ស្រី​ដើម​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ សមត្ថ​កិច្ច​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នង​ការ​នគរ​បាល​ខេត្ត ​បាន​តាម​ប្រមាញ់​ឃាត់​ខ្លួន​បុរស​ជន​សង្ស័យ​ជា​ឪពុក​ចុង​ម្នាក់​ តាម​ដីកា​របស់​តុលា​ការ​ខេត្ត ​ពី​បទ​ប៉ុន​ប៉ង​រំលោ.ភ​សេព​សន្ថវៈ​ទៅ​លើ​កូន​ស្រី​ដើម​របស់​ខ្លួន​ ដែល​ការ​ឃាត់​ខ្លួន​នេះ ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨ ​និង ​១៨​នាទី​ ព្រឹក​ថ្ងៃទី​២៥ ​ធ្នូ ​២០១៣ ​នៅ​ចំណុច​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ជាប់​ផ្លូវ​ជាតិ​លេខ​៥៧ ​ស្ថិត​នៅ​ក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម ​សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃ​លិន។​

ខេត្ត​ប៉ៃ​លិន ​៖ សមត្ថ​កិច្ច​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នង​ការ​នគរ​បាល​ខេត្ត ​បាន​តាម​ប្រមាញ់​ឃាត់​ខ្លួន​បុរស​ជន​សង្ស័យ​ជា​ឪពុក​ចុង​ម្នាក់​ តាម​ដីកា​របស់​តុលា​ការ​ខេត្ត ​ពី​បទ​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ​ទៅ​លើ​កូន​ស្រី​ដើម​របស់​ខ្លួន​ ដែល​ការ​ឃាត់​ខ្លួន​នេះ ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨ ​និង ​១៨​នាទី​ ព្រឹក​ថ្ងៃទី​២៥ ​ធ្នូ ​២០១៣ ​នៅ​ចំណុច​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ជាប់​ផ្លូវ​ជាតិ​លេខ​៥៧ ​ស្ថិត​នៅ​ក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម ​សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃ​លិន។​

បុរស​ជន​សង្ស័យ​ឈ្មោះ ​យួស ​គង់​ អាយុ ​៣៥​ឆ្នាំ​ ជា​កសិ​ករ​ មាន​ស្រុក​កំណើត​រស់​នៅ​ភូមិ​ជ្រោយ​ជ្រៃ​ ឃុំ​សំបូរ​ ស្រុក​ល្វា​ឯម​ ខេត្ត​កណ្តាល ​ទី​លំ​នៅ​មុន​គេច​ខ្លួន​ក្នុង​ភូមិ​ក្បាល​ព្រលាន​ សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃ​លិន។​ ចំណែក​​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ​ស.ស.ទ.ត​ អាយុ ​១៦​ឆ្នាំ​ មាន​ម្តាយ​ឈ្មោះ ​ភិន ​ណារី ​អាយុ ​៤៧​ឆ្នាំ​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ។ ​

គួរ​រំលឹក​ថា ​កាល​ពី​វេលា​ម៉ោង ​៨ ​និង ​៣០​នាទី​ ព្រឹក​ថ្ងៃទី​០៣​ កក្កដា ​២០១៣ ​ជន​សង្ស័យ​ម្នាក់​នេះ ​ជា​ឪពុក​ចុង​ល្មោភ​កាម​ប៉ង​ចាប់​រំលោភ​សេព​សន្ថវៈ​កូន​ដើម​របស់​ខ្លួន ​ខណៈ​រូប​គេ​បាន​ឌុប​ម្ដាយ​នាង​ទៅ​ដាក់​ចោល​នៅ​ឯ​ផ្សារ​ឲ្យ​ចូលទិញ​ម្ហូប​ រួច​បាន​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​កូន​ស្រី​ដើម​របស់​ខ្លួន​ តែ​ត្រូវ​នាង​រើ​បម្រះ​រួច​ ក៏​បាន​ស្ទុះយ​កដំបង​វាយ​ទៅ​លើ​ជន​សង្ស័យ​ត្រូវ​យ៉ាង​ដំណំ​បណ្តាល​ឲ្យ​រង​របួស​ក្បាល ​ដៃ ​និង​ខ្លួន​។

លុះ​ពេល​ម្តាយ​ត្រលប់​មក​វិញ​ ក៏​រត់​ទៅ​ប្ដឹង​មេ​​ភូមិ​ក្បាល​ព្រលាន​ ឲ្យ​ជួយ​អន្តរា​គមន៍ ​និង​ប្តឹង​សមត្ថកិច្ច​​ ប៉ុន្តែ​ ឪពុក​ចុង​ម្នាក់​នេះ​ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល។​

លោក​វរ​សេនីយ៍​ទោ ​ឆម ​វ៉ាន់ធី ​នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នង​ការ​នគរ​បាល​ខេត្ត ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ជន​សង្ស័យ​ខាង​លើចា​ប់​កូន​ស្រីដើ​មរបស់​ខ្លួន​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ​ តែ​មិន​បាន​សម្រេច​រួច​មក​ ក៏​រត់​គេច​ខ្លួន​បាត់​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ខែ។ ​

លោក​បន្ត​ទៀត​ថា ​ក្រោយម​ក​លោក​បាន​ទទួល​ដី​​កា​ពីសាលា​ដំបូង​ខេត្ត​ ឲ្យ​តាម​ចាប់​ខ្លួន​បុរស​ខាង​លើ ​រហូត​ដល់​ថ្ងៃ​កើត​ហេតុ ​ទើប​ខាង​ក្រុម​ការ​ងារ​សម្ងាត់​ផ្តល់ដំណឹង​ថា​ ជន​សង្ស័យ​ខាង​លើ​បាន​ត្រលប់​មក​ប៉ៃ​លិន​វិញ​ហើយ ​ដោយ​កំពុង​តែ​ស្នាក់​នៅ​ក្នុ​ងផ្ទះ​បង​ប្អូន​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម ​សង្កាត់​ទួល​ល្វា ​ទើប​ខាង​លោក​ដឹក​នាំ​កម្លាំង​សមត្ថ​កិច្ច​ក្រោម​ឱវាទ​ ចុះ​ទៅ​ចាប់​ឃាត់​ខ្លួន​នៅ​ទីនោះ​តែ​ម្តង។​

ក្រោយ​ពី​ឃាត់​ខ្លួន​រួច ​ខាង​សមត្ថ​កិច្ច​បាន​រៀបចំ​បញ្ជូន​ជន​សង្ស័យ​ទៅ​អយ្យ​ការ​អម​សា​លា​ដំបូង ​ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិ​វិធី​ច្បាប់៕ ​