ខេត្តព្រះវិហារ ៖ ប្រភពពីមន្ត្រីយោធាប្រចាំការនៅលើតំបន់ប្រាសាទព្រះវិហារបានឱ្យដឹងថា ឆ្នាំនេះអាកាសធាតុនៅលើខ្នងភ្នំដងរែកមកដល់ថ្ងៃទី២០ ធ្នូ នេះ មានភាពត្រជាក់ខ្លាំង និងចុះអ័ព្វនៅពេលព្រឹក និងពេលរសៀល គឺខុសប្លែកពីបណ្តាឆ្នាំមុនៗ ។
មន្ត្រីយោធាបន្តថា នៅពេលយប់ពួកគាត់គ្រប់គ្នា ទោះបីជាមានអាវរងារក៏ដោយ ក៏នៅតែមិនអាចទ្រាំនឹងភាពត្រជាក់បានទេ ភាគច្រើនពេលយប់ ពួកគាត់តែងតែនាំគ្នាចូលសម្រាកក្នុងលេណដ្ឋាន ព្រោះអីនៅខាងក្រៅមានខ្យលយ៉ាងខ្លាំង បក់មកជាមួយប្រៀបដូចទឹកកក ហើយក្នុង១ថ្ងៃអាចមានកម្តៅចាប់ពីម៉ោង១១ថ្ងៃ រហូតដល់ម៉ោង២រសៀលតែប៉ុណ្ណោះ ហើយអាកាសធាតុត្រជាក់រហូតដល់១១ទៅ១២អង្សារសេជារៀងរាល់ថ្ងៃ ។
ចែករំលែកព័តមាននេះ