ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀងហៃគ្រោងបញ្ចប់ការសាងសង់​អគារ​​ខ្ពស់បំផុតនៅឆ្នាំ​២០១៥

10 ឆ្នាំ មុន

នៅ​​ពេល​បញ្ចាប់​រួច​រាល់​ជា​ស្ថាប​ពរ​​​​ក្នុង​​ឆ្នាំ​២០១៥​ អគារ​​Shanghai​ To​wer នឹង​ក្លាយ​​ជា​អគារ​ខ្ពស់​បំផុត​របស់​​ចិន​ ។​​ អគារ​​នេះ​មាន​កម្ពស់​៦៣២​​​ម៉ែត្រ ​ស្ថិត​នៅ​​ក្នុង​សង្កាត់​​ហិ​រញ្ញវ​ត្ថុ​​លូ​ជា​​ហ្សុយ​ និ​ង​​បន្ថែម​​​​អគារ​ការិយា​ល័យចំនួន​២២០​​០០០​ម៉ែត្រការ៉េ​ ឬ​ជាង​​១០%​នៃ​​ការ​​ផ្គត់​​ផ្គង់​ថ្មី​​សម្រាប់​ទី​ក្រុង​នៅ​ក្នុង​​ឆ្នាំ​​២០១៥​ ។​​ នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​​RET Property​ Consultancy​ Ltd​. ។

អគារ​​ថ្មីនេះ​នឹង​បន្ថែម​​ការិ​យា​​ល័យ​​កម្រិត​A​ប្រហែល​​​២​​លាន​ម៉ែត្រ​កា​រ៉េ ​នៅ​​ចន្លោះ​ឆ្នាំ​​២០១៤​ និង​២០១៥​ ពោល​គឺ​ច្រើន​​ជាង​​ការ​ផ្គត់​ផ្គង់​​កាល​ពី​ពីរ​​ឆ្នាំ​មុន​ដល់​​ទៅ​ជាង​​មួយ​​ទ្វេ​​ជា​ពីរ​​ នេះ​បើ​យោង​​តាម​ក្រុម​ហ៊ុន​​​អន្ត​រ​កា​រី​​Savills Plc​​ ។​ យោង​តាម​ក្រុម​ហ៊ុន​​CBRE Group Inc​បាន​ឲ្យ​ដឹងថា ការ​​តាំង​ចិត្ត​ដ៏ម​ុត​មាំ​របស់​រដ្ឋា​ភិ​បាល​​ចិន​ដើម្បី​កែ​ប្រែ​​ទី​ក្រុង​សៀង​ហៃ​​ទៅ​ជា​​មជ្ឈ​មណ្ឌល​​សេដ្ឋ​កិច្ច​​​ហិញ្ញ​វត្ថុ​​ និង​នាំ​ចេញនៅ​​ក្នុង​​ឆ្នាំ​២០២០​​បាន​នាំ​ទៅ​ដល់​​​កំណើន​អគារ​ការិ​យា​​​ល័យ​​ច្រើន​ដើម្បី​បម្រើ​សេច​ក្តី​ត្រូវ​ការ​របស់​​ក្រុម​​ហ៊ុន​ជា​ច្រើន​ដូច​ជា ​ក្រុម​ហ៊ុន​​Citygroup Inc.​និង​​ក្រុម​ហ៊ុន​Nike​ Inc​ជា​ដើម​ ដែល​មាន​វត្ត​​មាន​​នៅ​ក្នុង​ទី​ក្រុង​នេះ ។​

ការជួលការិយាល័យ​អាច​ធ្លាក់ចុះ​ដល់ទៅ​១៧%​ក្នុងអំឡុងពេល​៣​ឆ្នាំ​ទៀត នៅគ្រាដែល​គេបន្ថែម​ការិយាល័យទំនេរ​​ ហើយ ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត​លើ​ពិភព​លោកមួយនេះស្វះស្វែង​រក្សាកំណើន​​ដែល​បាន​កើនឡើង​ជាមធ្យម​១០,៥%ក្នុងរយៈ​១០​ឆ្នាំ​គិតត្រឹមដំណាច់​ឆ្នាំ​២០១២ ។​ លោកAlex Chenសេដ្ឋវិទូ​ជាន់ខ្ពស់​ក្រុម​ហ៊ុន​RET Property​និយាយថា ការផ្គត់ផ្គង់ច្រើន​បែបនេះ​នឹង​ដាក់សម្ពាធមកលើ​ការ​ជួល​ការិ​យា​​ល័យនៅក្នុង​ទីតាំងប្រណីត ។​

​ចំនួននេះបង្ហាញ​ថា​អត្រាការិយាល័យទំនេរនិង​ការជួល​កំពុង​បោះ​ពួយទៅទៅក្នុងទិដៅ​អវិជ្ជមានយ៉ាង​ពិតប្រាកដ​ ​ទូទាំង​ទីក្រុង ​។​ការ​ជួល​ការិ​​យាល័យ​បាន​ធ្លាក់​ចុះ​​០,៣%​​ដល់​​៨,៤១​​យាន់​ក្នុង​មួួ​​យ​ម៉ែត្រ​កា​រ៉ែ​ក្នុង​មួយ​ថ្ងៃ កាល​ពី​ត្រី​មាស​ទី​​៣​​ ដែ​លជា​ការ​ធ្លាក់​ចុះ​​ប្រចាំ​​ត្រ​ី​មាស​លើ​​កដំបូង​​ចាប់​តំា​ងពី​ឆ្នាំ២០១០​​មក​ ៕