ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​​រឿង​មីយ៉ាន់​ម៉ា ​ដើរ​ខ្សែ​លើ​​កម្ពុជា​នៅ​​ស៊ី​ហ្គេម​

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​ ​៖ ​ការ​ចុះ​ផ្សាយ​ពីរឿង​អាស្រូវ​​ ដែល​កំពុង​កើត​មាន​ឡើង​​នៅក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​បាន​វាយ​លុក​មោទន​ភាព​របស់​ម្ចាស់​ផ្ទះ​មួយ​នេះកាន់​តែខ្លាំង ​នៅក្នុង​ព្រឹត្តិ​ការណ៍​​កីឡា​ស៊ី​ហ្គេម​​លើកទី​២៧ ។

រាជ​ធានីភ្នំពេញ​​ ​៖ ​ការ​ចុះ​ផ្សាយ​ពីរឿង​អាស្រូវ​​ ដែល​កំពុង​កើត​មាន​ឡើង​​នៅក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​បាន​វាយ​លុក​មោទន​ភាព​របស់​ម្ចាស់​ផ្ទះ​មួយ​នេះកាន់​តែខ្លាំង ​នៅក្នុង​ព្រឹត្តិ​ការណ៍​​កីឡា​ស៊ី​ហ្គេម​​លើកទី​២៧ ។ ​​ក្រុម​អ្នកគាំ​ទ្រ​​កាន់​​តែ​ច្រើន​បូក​រួម​ទាំង​ជន​ជាតិ​កម្ពុជា​ផង ​បាន​បន្ត​វាយ​ប្រហារ​ចំពោះ​​ប្រទេស​​ម្ចាស់​ផ្ទះ​មីយ៉ាន់​ម៉ា ​ដែល​មាន​ចេតនា​ធ្វើ​រឿង​លម្អៀង​ជា​ច្រើន​ក្នុង​បំណង​យក​ប្រៀប​លើ​ប្រទេស​ជា​ភ្ញៀវ​ ដែល​ក្នុង​នោះ​កម្ពុជា​ក៏​ត្រូវ​គេ​អះ​អាង​ថា បាន​ក្លាយ​ជា​ប្រទេស​រងគ្រោះ ព្រោះ​តែមី​យ៉ាន់ម៉ា​ចង់​ឈ្នះ​មេដាយ​ដែរ ។

​ក្រុម​អ្នកលេង​ហ្វេស​ប៊ុក​​ជា​ជន​ជាតិ​កម្ពុជា​ប្រមាណ​បួន​ទៅ​ដប់ ​Profile ​បាន​ទម្លាយ​ការ​រិះគន់​​យ៉ាងខ្លាំង​នឹងករណី​ដែល​មីយ៉ាន់​ម៉ា​យក​ប្រៀប​បន្ទាប់ពី​កម្ពុជា​ឈ្នះ​មេដាយ​មាស​៤ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ​។ ​ដំណឹង​នេះ​បាន​ធ្លាយ​ស្រប​គ្នា​នឹងការរិះ​គន់​ចំពោះ​មីយ៉ាន់ម៉ា​ែដល​បាន​ប្រើ​ល្បិច​ ​និងភាព​មិន​ត្រឹម​ត្រូវ​លើ​បណ្តា​ប្រទេស​ផ្សេង​ទៀត ព្រោះតែចង់​បាន​មេដាយ​មាស​ច្រើន ។ ​ម្ចាស់​ហ្វេស​ប៊ុក​ជា​ច្រើន​ដែល​ត្រូវ​គេ​សង្ស័យ​ថា ​​ស្ថិតក្នុង​ក្រុម​ប្រតិភូ ​និងកីឡា​ករ​របស់​កម្ពុជាបាន​បង្ហោះ ​និងចែក​ចាយ​រឿង​កើត​​ទុក្ខ​មិន​សុខ​ចិត្ត​ជា​ច្រើន​ ថាប្រទេស​មី​យ៉ាន់​ម៉ា​​ប្រើ​​វិធី​យក​ប្រៀប​លើ​កីឡាករ​កម្ពុជា ​។ ​ម្ចាស់​ Profile ​មួយ​សរ​សេរ​ថា ​ប្រទេស​ម​ីយ៉ាន់​ម៉ា​​គ្រាន់​តែ​កម្ពុជា​បាន​មេដាយ​មាស​៤​ភ្លាម​ គេ​ឱ្យ​កីឡា​ករ​កម្ពុជា​ទៅ​​ប្រកួត​ជាមួយ​កីឡាករ​របស់​គេ​ដែល​មាន​ទម្ងន់​​ធ្ងន់​​ជាង​ដាច់​​ ​និង​ឱ្យ​អាជ្ញា​កណ្តាល​​ចាំ​ចាប់​​កំហុស​តែ​ម្តង​គ្រប់​ពេល​ដែ​​ល​កម្ពុជា​ឡើង​ប្រកួត ​។ ​ម្ចាស់​ Profile ​មួយ​ទៀត​​បាន​សរ​សេរ​ដែរ​ថា « មើល​ទៅ​កម្ពុជា ប្រហែល​​លែងឈ្នះ​មេដាយ​​មាស​ទៀត​ហើយ ​បើ​មីយ៉ាន់​ម៉ា​ឱ្យ​អាជ្ញាកណ្តាល​​កាត់​ក្តី​លម្អៀង​​ទៅខាង​កីឡា​ករ​របស់គេ ​ហើយ​បង្កើត​លក្ខ​ខណ្ឌ​មិន​យុត្តិ​ធម៌​ចំពោះ​​កីឡាករ​កម្ពុជា​បែប​នេះ ? » ។ ​ដណឹង​នេះ​ត្រូវគេ​ឃើញ​ម្ចាស់​ Profile ​មិន​តិច​ជាង​៥​ទៅ​៦​នាក់​ឡើយ​​បង្ហោះ​ឡើង ​ហើយ​ចែក​ចាយ​បន្ត ។ ​តាម​ការ​កត់​សម្គាល់​ ចាប់តាំង​ពី​ទិន្ន​ន័យ​ទាំង​នេះ ​​ត្រូវ​បាន​បង្ហោះ​ឡើង​ គឺ​កីឡាករ​កម្ពុជា​​បាត់​ឱកាស​ទទួល​មេដាយ​មាស​ទៀត​មែន ​ខណៈ​ដែល​វិញ្ញា​សា​ដ៏​មាន​សក្តា​នុ​ពល​ខ្លះ​ឱ្យ​តែ​ឡើង​មក​ប៉ះ​​ជាមួយ​កីឡាករ​ម្ចាស់​ផ្ទះ ក៏​ត្រូវ​ចាញ់​​ខុស​​ពីការ​រំពឹងទុក ។

ដូចគ្នា​នឹងការ​​រិះ​គន់​​របស់​ខ្មែរ ​បណ្តាញ​សារ​ព័ត៌​​មាន​​ធំ​ៗ​ជាច្រើន ​ក៏សរសេរ​ដូចគ្នាថា​មីយ៉ាន់​ម៉ា ​ប្រើ​ល្បិច​​មិន​យុត្តិ​ធម៌ ដើម្បី​ទទួល​បាន​មេដាយ ។ ​តាមការ​ដក​ស្រង់​​ មីយ៉ាន​់​ម៉ា ​បាន​ដក​កីឡា​អូឡាំ​ពិក​មួយ​ចំនួន​ចេញ ​​ហើ​យ​​ជំនួស​​ដោយ​កីឡាបែប​ប្រពៃណី​​របស់​ខ្លួន​ ដែ​ល​មិន​មែន​ជា​កីឡា​អូឡ​ាំ​ពិក​រហូត​ធ្វើ​ឱ្យ​ប្រទេស​ហ្វ៊ី​លី​ពីន​​សម្រេច​បញ្ជូន​កីឡាករ​មក​ប្រកួត​តិច​ជាងមុន ស្របគ្នា​នឹង​ប្រទេស​ផ្សេង​ទៀត​ក៏​សម្តែង​ការ​រិះ​គន់ ។ ក្នុងការ​ប្រកួត​ហែល​ទឹក​​សេរី​១០០​ម៉ែត្រ ​ផ្នែក​នារី កាលពីថ្ងៃទី​១២ ធ្នូ មីយ៉ាន់​ម៉ា​បាន​ធ្វើ​​ឱ្យ​​កីឡាការិនី​​ថៃ​ម្នាក់​ផ្ទុះ​កំហឹង​​ ដោយសារ​តែ​ក្នុង​ពេល​ប្រកួត លោក​អាជ្ញា​កណ្តាល​​បាន​​ផ្លុំ​កញ្ចែ​លើក​ទី​២ ​ជា​សញ្ញា​​ឱ្យ​ហែល​ចេញ​​ម្តង​ទៀត ។ ​ប៉ុន្តែ​នៅ​ពេល​ឃើញ​កីឡាការិនី​មីយ៉ាន់​ម៉ា​​ហែល​ទៅ​ដល់​គោលដៅ ​ក្នុងពេល​កីឡាការិនី​ថៃ​ឈប់​តាម​សញ្ញា ​ឯ​ប្រទេស​ដែល​មិន​ឈប់​ហែល​មិន​ទាន់​កីឡាការិនី​​របស់​ខ្លួន​ស្រាប់​តែ​​មីយ៉ាន់​ម៉ា ​​យក​លទ្ធ​ផល​​នោះ​ជា​ផ្លូវការ​​ ។ ​ក្នុង​វិញ្ញា​សា​ដើរ​ចម្ងាយ២០​​គីឡូម៉ែត្រ ​ផ្នែក​នារី ​ប្រទេស​វៀត​ណាម​ក៏​បាន​ប្តឹង​ម្ចាស់​ផ្ទះ​ផងដែរ ​ដែល​បណ្តោយ​​ឱ្យ​កីឡាការិនី​របស់​ខ្លួន​ដើរ​ផង​​រត់​ផង ​ដោយ​គ្មាន​​ការចាប់​កំហុស​ ដែល​មិន​ខុស​ពីការ​ប្លន់​មេ​ដាយ​មាស​ពីគូ​ប្រកួត ។ ​នៅ​មាន​រឿង​អាស្រូវ​ជា​ច្រើន​ទៀត ​ដែល​មីយ៉ាន់ម៉ា​បង្ក​ឡើង ដោយ​ការ​តវ៉ា​ទាំងឡាយ​​បាន​ត្រឹម​តែ​ទទួល​លិខិត​​សុំ​ទោស​​ពី​មីយ៉ាន់​ម៉ា​ប៉ុណ្ណោះ ​ប៉ុន្តែ​មេដាយ​ដែល​​​​ឆ្មក់​យក​​ទៅ​នៅតែ​គ្មាន​ការ​កែប្រែ​ ។ ​

ទង្វើ​​យក​ប្រៀប​នេះ​ កើត​មាន​ចំពោះ​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ស្ទើរ​គ្រប់​​លើក​ ដោយគ្រាន់​តែ​ស៊ី​ហ្គេម​នៅ​មីយ៉ាន់​ម៉ា​លើក​នេះ​ហាក់​មា​ន​សន្ទុះ​ខ្លាំង​ប្លែក ៕