ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​ចន្លោះ​អាយុ​​ពី​​​​30​ទៅ​34​ឆ្នាំ​ប្រឈម​ការ​រលូត​កូន​ឬ​កូន​កើត​​មិន​គ្រប់​ខែ​

10 ឆ្នាំ មុន

លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​សាកល​វិទ្យា​ល័យ​ Karolinska Institute ​ប្រ​ទេស​ស៊ុយអែត និង​សាកល​វិទ្យា​ល័យ​ University of Bergenប្រ​ទេស​ន័រ​វែស​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ពន្យារ​​ការ​យក​កូន​រហូត​ដល់​វ័យ​ខ្ទង់​៣០​ឆ្នាំ(ពោល​គឺ​ចន្លោះ​អា​យុ​ពី​៣០​ឆ្នាំ​ដល់​៣៤​ឆ្នាំ​)​នឹង​ឈាន​ចូល​ក្នុង​តំបន់​ប្រ​ឈម​នៃ​បញ្ហា​ច្រើន​ហួស​ពី​ការ​ស្មាន ។ ក្រុម​អ្នក​ស្រាវ​បាន​ជ្រាវ​បញ្ជាក់​ថា បញ្ហា​ប្រ​ឈម​ដែល​ធំ​ជាង​គេ​នោះ​គឺ​ កូន​កើត​មិន​គ្រប់​ខែ​ និង​ការរលូត​កូន​ជា​ដើម ។ ប្រៀប​ធៀប​ទៅ​នឹង​ស្ត្រី​ដែល​សម្រេចចិត្ត​មាន​ផ្ទៃ​ពោះ​ក្នុង​វ័យ​​អាយុ​ខ្ទង់​២០​ឆ្នាំ​ អត្រា​ប្រឈម​កើន​ដល់​២០​ភាគ​រយ​ ។​

សាស្ត្រា​ចារ្យ​ Ulla Waldenstromដែល​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​បាន​មាន​ប្រ​សាសន៍​ថា​៖«យើង​បាន​រក​ឃើញ​ពី​កំណើន​ហានិភ័យ​ពិត​ប្រា​កដ​មួយ​ចំពោះ​ផល​អវិជ្ជ​មាន​លើ​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃ​ពោះ​ក្នុង​​ចន្លោះ​​អាយុ​ពី​៣០​ឆ្នាំ​ទៅ​៣៤ឆ្នាំ ។ ផល​ប៉ះពាល់​នេះ​គឺ​មិន​បាន​រាប់​បញ្ចូល​កត្តា​ប្រ​ឈម​ផ្សេង​ទៀត​មាន​ដូចជា ធាត់​លើស​ទម្ងន់​ និង​ការ​ជក់​បា​រី​នោះ​ទេ» ។​

យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​ប័ត្រ​វិទ្យា​សាស្ត្រ​ Obstetrics Gynecology ក៏​បាន​បង្ហាញផងដែរ​ថា ការ​ជក់​បា​រី​និង​ការ​ធាត់លើស​ទម្ងន់​ខ្លាំង​អំ​ឡុង​ពេល​ពពោះ​ក៏​អាច​បង្កើន​អត្រា​ប្រ​ឈម​កូន​កើត​មិន​គ្រប់​ខែ​និង​ការរលូត​កូន​ផងដែរ​ ហើយ​អត្រា​ស្លាប់​មាន​កម្រិត​ស្មើ​គ្នា​នឹង​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ក្នុង​​ចន្លោះ​​អាយុ​​ពី​៣៥ឆ្នាំ​ទៅ​៣៩​ឆ្នាំ ។

សាស្ត្រា​ចារ្យ​ Waldenstromមាន​ប្រ​សាសន៍​បន្ត​ថា​ ៖ «សម្រាប់​ស្ត្រី​​ខ្លួន​ឯង​​ ២០ភាគ​រយ​ជា​អត្រា​ប្រ​ឈម​ស្ថិត​ក្នុង​កម្រិត​​មួយ​តិចតួច​នៅ​ឡើយ​ ប៉ុន្តែ​សម្រាប់​សង្គម​ទាំង​មូល​គឺ​ជា​អត្រា​ប្រ​ឈម​ដ៏​ធំ​មួយ ។ មាន​ស្ត្រី​ច្រើន​ណាស់​ដែល​ចង់​បាន​កូន​នៅ​ពេល​ពួក​គេ​មាន​អា​យុ​៣០​ឆ្នាំ ។ ដូច្នេះ វា​អាច​ជា​រឿង​ល្អ​ ដែល​ត្រូវ​តែ​ពន្យល់​ប្រាប់​​ពី​សារ​សំ​ខាន់​នៃ​អាយុ​ដែល​ត្រូវ​យក​កូនដល់​បណ្តា​ស្ត្រី​និង​បុរស» ៕