ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​មិនល្អ​ 7យ៉ាង​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ធាត់​លើស​ទម្ងន់​

10 ឆ្នាំ មុន

ជា​និច្ច​កាល​ ការ​ធាត់លើស​ទម្ងន់​មិន​ធ្វើ​ឱ្យ​សុខ​ភាពរបស់​​អ្នក​បាន​ល្អ​ប្រ​សើរ​ទេ ។ មាន​ទម្លាប់​៧​យ៉ាង​ដែល​អ្នក​ជំ​នាញ​អះ​អាងថា​ជា​បច្ច័យ​នាំ​ឱ្យ​អ្នក​ធាត់ ៖​

ជា​និច្ច​កាល​ ការ​ធាត់លើស​ទម្ងន់​មិន​ធ្វើ​ឱ្យ​សុខ​ភាពរបស់​​អ្នក​បាន​ល្អ​ប្រ​សើរ​ទេ ។ មាន​ទម្លាប់​៧​យ៉ាង​ដែល​អ្នក​ជំ​នាញ​អះ​អាងថា​ជា​បច្ច័យ​នាំ​ឱ្យ​អ្នក​ធាត់ ៖​

១-ខ្វះ​ការរៀប​ចំ​ប្រ​ចាំ​ថ្ងៃ ៖ នេះ​មានន័យ​ថា តើ​អ្នក​គួរ​ទទួល​ទាន​អ្វី​និង​នៅ​ពេល​ណា​ខ្លះ ។ ការរៀប​ចំ​នៅ​ទី​នេះ​អាច​មានន័យ​ផ្សេង​មួយ​ទៀត​នោះ​គឺ​អ្នក​ត្រូវ​តែ​ដឹង​ឱ្យ​ច្បាស់​ពី​ចំ​ណង់​របស់​ខ្លួន​ និង​ព្រម​ទាំង​មធ្យោ​បាយ​ជំ​នួស​ផ្សេង​​ទៀត​ដើម្បី​ទប់​ស្កាត់​ចំណង់​ផង​ដែរ ។​ ជា​ឧ​ទា​ហរណ៍​ ប្រ​សិន​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ស្ករ​គ្រាប់​ អ្នក​គួរក្សា​ទុក​ផ្លែ​ឈើ​ស្រស់​ៗ​នៅ​ក្បែរ​ខ្លួន​ដើម្បី​ទប់​នូវ​ទម្លាប់​របស់​ខ្លួន ។​

២-ផឹក​ទឹក​មិន​គ្រប់​គ្រាន់ ៖ ការ​ទទួល​ទាន​ទឹក​ក្នុង​បរិ​មាណ​មួយ​ត្រឹម​ត្រូវ​នឹង​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាពទូ​ទៅ​រាប់​ចាប់​ពី​ស្បែក ឆ្អឹងសន្លាក់​ទៅ​ដល់​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ មុខ​ងារ​ចង​ចាំ​ និង​ខួរ​ក្បាល ។ ការ​សិក្សា​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិ​កា​ ឆ្នាំ​២០០៨​ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទំ​នាក់​ទំ​នង​យ៉ាង​ពិត​ប្រា​កដ​មួយ​ដែល​ថា បង្កើន​ការផឹក​ទឹក​គឺ​បង្កើន​ការ​ចុះ​ទម្ងន់ ។ ការ​សិក្សា​បាន​បង្ហាញ​ទៀត​ថា ផឹក​ទឹក​២​កែវ​មុន​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក ពេល​ថ្ងៃ​ និង​ពេល​ល្ងាច​អាច​នាំ​ឱ្យ​ចុះ​ទម្ងន់​២,២៦​គី​ឡូ​ក្រាម ។

៣-គ្មាន​ប្រូ​តេអីុន​គ្រប់​គ្រាន់ ៖ ការ​ទទួល​អា​ហារ​ប្រ​ចាំ​ថ្ងៃ​សម្បូរ​ដោយ​កាឡូ​រី​ច្រើន​នឹង​ពិត​ជា​ពិ​បាក​ធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​ចុះ ។ ជា​ដំ​បូន្មាន​ អ្នក​ជំនាញ​លើក​ឡើង​ថា គេ​គួរ​ទទួល​ទាន​អា​ហារ​ដែល​សម្បូរ​ដោយ​ប្រូ​តេអីុន ។ អា​ហារ​ទាំង​នោះ​មាន​ដូច​ជា សាច់​មាន់​យក​​ស្បែកចេញ​  ពពួក​អាហារ​សមុទ្រ​  មាន់តួកគី  សាច់​ចំឡក​ (សាច់​ជ្រូក​)​…។

៤-​ទទួល​ទាន​វត្ថុ​រាវ​ដែល​មាន​កាឡូ​រី​ច្រើន៖ ចូរ​ចង​ចាំ​ថា កាឡូ​រី​ដែល​ជ្រៀត​ចូលក្នុង​រាង​កាយ​ក្នុង​ទម្រង់​ជា​វត្ថុ​រាវ​គឺ​ជា​កាឡូ​រី​គ្មាន​អត្ថ​ប្រយោជន៍​​សម្រាប់​សុខ​ភាព​ ។ វា​មិន​ធ្វើ​ឱ្យ​អ្នក​ឆ្អែត​នោះ​ទេ ។

៥-ទទួល​ទាន​ដំ​ណេក​មិន​គ្រប់​គ្រាន់​ ៖ ​
ដំណេក​គ្រប់​គ្រាន់​អាច​ជា​កត្តា​សំ​ខាន់​មួយ​រក្សា​ទម្ងន់​ខ្លួន​ឱ្យ​ស្ថិត​ក្នុង​កម្រិត​សុខ​ភាព ។​ ការ​សិក្សា​ដាច់​ដោយឡែ​ក​ពី​គ្នា​ធ្វើ​ឡើង​ដោយ​សាកល​​​វិទ្យា​ល័យ​ស៊ី​​កា​ហ្គោ​ និង​សាកល​វិទ្យា​ល័យ​ស្ទែន​ហ្វត​ សហ​រដ្ឋ​អា​មេរិក​ បាន​បង្ហាញ​ថា ដំ​ណេក​មិន​គ្រប់​គ្រាន់​អាច​នាំ​ឱ្យ​កម្រិត​អ័រ​ម៉ូន​ ​​ដែល​មាន​ឈ្មោះ​ Leptin ថយ​ចុះ​ខណៈ​កម្រិត​អ័រ​ម៉ូន​ឈ្មោះ​ Ghrelin ​(ដែល​បញ្ជា​ការ​ឃ្លាន​)​កើន​ឡើង ។​ មនុស្ស​មាន​ការ​ស្រេក​ឃ្លាន​កាន់​តែ​ខ្លាំង​នៅ​ពេល​ដែល​អ័រ​ម៉ូន​ Ghrelin កើន​ឡើង​ខ្ពស់​ ។ ឮ

៦-ទម្លាប់​មិន​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក៖
មនុស្ស​មួយ​ចំនួន​ពិត​ជា​រវល់​ខ្លាំង​រហូត​គ្មាន​ពេល​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​ ។ ប៉ុន្តែ​ដើម្បី​រក្សា​មិន​ឱ្យ​ឡើង​ទម្ងន់​ គេ​គួរ​លៃ​ពេល​ណា​មួយ​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក បើ​ទោះ​បី​ជា​មិន​ឃ្លាន​ក្តី ។​​ គេ​គួរ​ដឹង​ថា ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​ អាច​ជួយ​សម្រួល​ដល់​ការរំ​លាយ​អា​ហារ​ក្នុង​រាង​កាយ​ និង​បង្ខំ​ឱ្យ​មា​ន​ការ​ដុត​បំ​ផ្លាញ​កាឡូ​រី​កាន់​តែ​ច្រើន​ ។​

៧-មិន​ចូលចិត្ត​ការ​ហាត់​ប្រាណឬ​ធ្វើ​សកម្ម​ភាព​ណា​មួយ​ដែល​នាំ​ឱ្យ​បេះ​ដូង​លោត​​ញាប់​ ៖
គេ​មិន​អាច​ធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​ចុះ​​ភ្លាម​ៗតាម​រយៈ​របប​អា​ហារ​តែ​មួយ​មុខ​នោះ​ទេ ។ ការ​ហាត់​ប្រាណជា​ពិ​សេស​ហាត់​ប្រាណ​​លើក​ទម្ងន់​ និង​លំហាត់​ប្រាណ​បេះ​ដូង​ ជា​ផ្នែក​មួយ​ផ្សេង​ទៀត​ជំរុញ​ដល់​ការ​រំ​លាយ​អា​ហារ​ និង​ដុត​បំ​ផ្លាញ​កា​ឡូ​រី ៕