ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អាមេរិក​អនុ​ម័ត​ថវិកា​600​ពាន់​លាន​ដុល្លារ​សម្រាប់​មន្ទីរ​ប៉ង់​តា​ហ្គោន​

10 ឆ្នាំ មុន

សភា​អាមេ​រិក​ កាល​ពី​ថ្ងៃ​ទី​១២​ ធ្នូ​ បាន​អនុ​ម័ត​ផែន​ការ​ថវិកា​មួយ​មាន​ទឹក​ប្រាក់​៦០០​ពាន់​លាន​ដុល្លារ​ សម្រាប់​​មន្ទីរ​ប៉ង់​តា​ហ្គោន​ក្នុង​ឆ្នាំ​២០១៤​ ។គម្រោង​ថវិកា​នេះ​ ដែល​ត្រូវ​បាន​សភា​អនុ​ម័ត​ដោយ​៣៥០​សំឡេង​ទល់​នឹង​៦៩​សំឡេង​ប្រឆាំង​គ្រោង​ទឹក​ប្រាក់​៥២២,១​ពាន់​លាន​ដុល្លារ​ សម្រាប់​ថវិកា​មូល​ដ្ឋាន​របស់​មន្ទីរ​ប៉ង់​តា​ហ្គោន​ និង​៨០,៧​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រតិ​បត្តិ​ការ​យោ​ធា​នៅ​ឯ​បរ​ទេស​ ក្នុង​

សភា​អាមេ​រិក​ កាល​ពី​ថ្ងៃ​ទី​១២​ ធ្នូ​ បាន​អនុ​ម័ត​ផែន​ការ​ថវិកា​មួយ​មាន​ទឹក​ប្រាក់​៦០០​ពាន់​លាន​ដុល្លារ​ សម្រាប់​​មន្ទីរ​ប៉ង់​តា​ហ្គោន​ក្នុង​ឆ្នាំ​២០១៤​ ។គម្រោង​ថវិកា​នេះ​ ដែល​ត្រូវ​បាន​សភា​អនុ​ម័ត​ដោយ​៣៥០​សំឡេង​ទល់​នឹង​៦៩​សំឡេង​ប្រឆាំង​គ្រោង​ទឹក​ប្រាក់​៥២២,១​ពាន់​លាន​ដុល្លារ​ សម្រាប់​ថវិកា​មូល​ដ្ឋាន​របស់​មន្ទីរ​ប៉ង់​តា​ហ្គោន​ និង​៨០,៧​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រតិ​បត្តិ​ការ​យោ​ធា​នៅ​ឯ​បរ​ទេស​ ក្នុង​នោះ​មាន​ប្រតិ​បត្តិ​ការ​យោ​ធា​អាមេ​រិក​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ផង​ ។

កម្រិត​នៃ​ការ​ចំណាយ​ដែល​អនុ​ញ្ញាត​ក្នុង​ថវិកា​គឺ​ស្រប​ទៅ​តាម​អ្វី​ដែល​មន្ទី​រ​ប៉ង់​តា​ហ្គោន​បាន​ស្នើ​សុំ​ ហើយ​វា​មាន​ប្រហាក់​ប្រហែល​គ្នា​នឹង​ថវិកា​ការ​ពារ​​កាល​ពី​ឆ្នាំ​ទៅ​មិញ​ ។គម្រោង​ថវិកា​យោ​ធា​នេះ​ នឹង​ដាក់​ជូន​ព្រឹទ្ធ​សភា​អនុ​ម័ត​ទៀត​ ដោយ​ព្រឹទ្ធ​សភា​ត្រូវ​ធ្វើ​ការ​បោះ​ឆ្នោត​នា​សប្តាហ៍​ខាង​មុខ​នេះ​ ៕