ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន សន្យា​ធ្វើ​ឱ្យ​រុស្សុី​ក្លាយ​ជា​មេដឹក​នាំ​ពិភព​លោក​មួយ​

10 ឆ្នាំ មុន

ប្រធានា​ធិប​តី​​រុស្សុី​​​​លោក​​ វ៉្លា​ឌីមៀរ ពូទីន ថ្លែង​កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ ថា​ រុស្ស៊ី​មាន​បំណង​ចង់​ក្លាយ​ទៅ​ជា​មេដឹក​នាំ​ពិភព​លោក​​មួយ​​ ។​
​ក្នុង​សុន្ទរ​កថា​​ប្រចាំ​​ឆ្នាំ​​​ស្តី​ពី​សភាព​របស់​ប្រជា​ជាតិ​នៅ​ឯ​សភា​ឌូម៉ា​​ លោក​ពូទីន​ ថ្លែង​ថា យើង​នឹង​សាក​ល្បង​​ប្រែ​ក្លាយ​រុស្សុី​ទៅ​ជា​​មេ​ដឹក​នាំ​ពិភព​លោក​មួួយ​ ក្នុង​ចំណោម​មេ​ដឹក​នាំ​ពិភព​លោក​​ដែល​ការពារ​ច្បាប់​អន្តរ​ជាតិ​ ដោយ​ផ្អែក​លើ​​ការ​គោរព​អធិប​តេយ្យ​ភាព​ជាតិ​

ប្រធានា​ធិប​តី​​រុស្សុី​​​​លោក​​ វ៉្លា​ឌីមៀរ ពូទីន ថ្លែង​កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ ថា​ រុស្ស៊ី​មាន​បំណង​ចង់​ក្លាយ​ទៅ​ជា​មេដឹក​នាំ​ពិភព​លោក​​មួយ​​ ។​
​ក្នុង​សុន្ទរ​កថា​​ប្រចាំ​​ឆ្នាំ​​​ស្តី​ពី​សភាព​របស់​ប្រជា​ជាតិ​នៅ​ឯ​សភា​ឌូម៉ា​​ លោក​ពូទីន​ ថ្លែង​ថា យើង​នឹង​សាក​ល្បង​​ប្រែ​ក្លាយ​រុស្សុី​ទៅ​ជា​​មេ​ដឹក​នាំ​ពិភព​លោក​មួួយ​ ក្នុង​ចំណោម​មេ​ដឹក​នាំ​ពិភព​លោក​​ដែល​ការពារ​ច្បាប់​អន្តរ​ជាតិ​ ដោយ​ផ្អែក​លើ​​ការ​គោរព​អធិប​តេយ្យ​ភាព​ជាតិ​របស់​ប្រជា​ជន​ ។ យើង​មាន​មោទន​ភាព​ចំពោះ​ប្រទេស​យើង​ ក៏​ប៉ុន្តែ​យើង​មិន​ទាម​ទារ​យក​ឈ្មោះ​ជា​មហា​អំណាច​​ផុត​លេខ​ដែល​មាន​ចរិត​ជា​អនុត្តរ​ភាព​​ពិភព​លោក​​ ឬ​តំបន់​ឡើយ ។

លោក​អះ​អាង​បន្ត​ថា​ រុស្ស៊ី​ការពារ​​​ជា​និច្ច​នូវ​តម្លៃ​របស់​ខ្លួន​​​​ ក្នុង​ទំនាក់​ទំនង​អន្តរ​ជាតិ​​​ ។ ការ​ប្រកួត​ប្រជែង​ខាង​​យោធា​-​នយោ​បាយ​​ សេដ្ឋ​កិច្ច​ និង​​​ព័ត៌​មាន​វិទ្យា​ ពុំ​ថយ​ក្រោយ​ឡើយ​​​ ​ក៏​ប៉ុន្តែ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​អភិ​វឌ្ឍ​​លើ​ពិភព​លោក​​​ ។ ប្រទេស​​ឯ​ទៀត​ៗ​លើ​ពិភព​លោក នឹង​ដេញ​តាម​រុស្ស៊ី​ដែល​ខ្លាំង​ ។​ ​ប្រធា​នា​ធិប​តី​រុស្ស៊ី​​អំពាវ​នា​វ​ឱ្យ​​ធានា​សិទ្ធិ​របស់​អុី​រ៉ង់​​ក្នុង​ការ​ប្រើ​ប្រាស់​​ថាម​ពល​នុយ​ក្លេ​អ៊ែរ ដោយ​ធានា​សន្តិ​សុខ​របស់​គ្រប់​ប្រទេស​ក្នុង​  តំបន់ ។ ​

លោក​ធ្វើ​ការ​កត់​សម្គាល់​ថា​ ​របស់​ដែល​ហៅ​ថា​ការ​​គំរាម​កំហែង​​របស់​អុី​រ៉ង់​​​ជា​មូល​ហេតុ​សំខាន់​លើក​ឡើង​ដោយ​សហ​រដ្ឋ​អាមេរិក​​​ ដើម្បី​ជា​លេស​ដាក់​​ពង្រាយ​ប្រព័ន្ធ​ការពារ​​ប្រឆាំង​មីសុីល​របស់​ខ្លួន​ ។ ពេល​នេះ​បញ្ហា​អុី​រ៉ង់​លែង​ចោទ​ទៀត​ហើយ​ ប៉ុន្តែ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មីសុីល​​នៅ​តែ​ពុំ​ដក​ចេញ​​ ហើយ​រឹត​តែ​ពង្រីក​  ថែម ។
​​​លោក​​ ពូទីន អះ​អាង​ថា​​ក្រុង​មូស្គូ​ត្រៀម​រួម​សហ​ការ​​ជាមួយ​គ្រប់​ដៃ​គូ​ ដើម្បី​ធានា​សន្តិ​សុខ​​ពិភព​លោក​​ ៕