ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន​ ទី​តានិច ហ្វ្រេនលីបើក​ឱ្យដំណើរការបាន​២​ថ្ងៃ​ ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​អស់​គ្មាន​សល់

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ភោជនីយដ្ឋាន​ ទី​តានិច ហ្វ្រេនលីមួយ​កន្លែង​ ដែល​ទើប​បើក​ឱ្យដំណើរការ​​ បាន​រយៈពេល​​២ថ្ងៃប៉ុណ្ណោះ​ ត្រូវ​ព្រះ​អគ្គី​លេ​ប​ត្របាក់​អស់​គ្មាន​សល់ ក្លាយ​ជា​ផេះ​ផង់ កាលពី​វេលា​ម៉ោង​ជាង​២​រំ​លង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​១០ ធ្នូ ២០១៣ នៅ​ចំ​ណុច​ផ្ទះ​លេខ​២៦២ ផ្លូវ​១៤៦ សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក ។

បើតាម​ការឱ្យដឹង​ពី​ឈ្មោះ គង់ តូច ភេទប្រុស អាយុ​២២​ឆ្នាំ ជា​ចុង​ភៅ​ប្រចាំនៅ​ភោ​ជនីយដ្ឋាន​ខាង​លើ បាន​និយាយថា ការ​ឆា​បឆេះ​នេះ​ កើត​ឡើង​ដោយសារ​ទុស្សេ​ចរន្ត​អគ្គិស​នី ។ ទោះ​បី​បែបណា​ ក្នុង​ហេតុការ​ណ៍​​នេះដែរ គេ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​០៨​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ តែ​ស្ថាន​ភាព​ភ្លើង​ខ្លាំងខ្លា​​ពេក​ ទើប​ជួយ​ពន្លត់​មិនទាន់​  ៕