ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​មា​លោក​គីម ជុង​អ៊ុន​ ត្រូវ​ដក​ចេញ​ពី​តំណែង​អនុ​ប្រធាន​ គណៈ​កម្មា​ធិការ​ការ​ពារ​ក្រោយ​មនុស្ស​ជំនិត​2​នាក់ ​ត្រូវ​ប្រហារជីវិត​

10 ឆ្នាំ មុន

ឪពុក​មា​របស់​មេ​ដឹកនាំ​វ័យ​ក្មេង​កូរ៉េ​ខាង​ជើង​លោក​គីម​ ជុង​អ៊ុន​ ដែល​ចាប់​តាំងពី​យូរមក​ហើយ​ចាត់​ទុក​ជា​​គ្រូ​របស់​លោកនោះ​ត្រូវ​បាន​ដក​ចេញ​ពីតំណែង​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ ដែល​ឪពុក​មា​រូប​នោះ​កាន់​ក្នុង​ផ្ទៃ​កង​ទ័ព​ ​ហើយ​មនុស្ស​ជំនិត​របស់​គាត់​ជា​ច្រើន​នាក់​ត្រូវ​គេ​ប្រហារជីវិត​។ ​នេះ​ជាការ​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៣ ធ្នូ​ របស់​បណ្តាអ្នក​ទទួល​ខុសត្រូវ​កូរ៉េ​ខាង​ត្បូង ។​

ឪពុក​មា​របស់​មេ​ដឹកនាំ​វ័យ​ក្មេង​កូរ៉េ​ខាង​ជើង​លោក​គីម​ ជុង​អ៊ុន​ ដែល​ចាប់​តាំងពី​យូរមក​ហើយ​ចាត់​ទុក​ជា​​គ្រូ​របស់​លោកនោះ​ត្រូវ​បាន​ដក​ចេញ​ពីតំណែង​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ ដែល​ឪពុក​មា​រូប​នោះ​កាន់​ក្នុង​ផ្ទៃ​កង​ទ័ព​ ​ហើយ​មនុស្ស​ជំនិត​របស់​គាត់​ជា​ច្រើន​នាក់​ត្រូវ​គេ​ប្រហារជីវិត​។ ​នេះ​ជាការ​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៣ ធ្នូ​ របស់​បណ្តាអ្នក​ទទួល​ខុសត្រូវ​កូរ៉េ​ខាង​ត្បូង ។​

ក្នុងសេចក្តី​រាយ​ការណ៍​មួ​យ​នៅ​ចំពោះ​មុខ​គណៈ​កម្មាធិការ​សភា​មួយ​ ភ្នាក់​ងារ​ស៊ើប​ការណ៍​កូរ៉េខាងត្បូង​ NIS គូស​បញ្ជាក់​ថា​ លោក JANG SONG THAEK ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​អនុប្រធាន​គណៈ​កម្មា​ធិការ​ការពារ​ជាតិ​​ជាអង្គការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​​ឥទ្ធិ​ពល​ខ្លាំង​បំផុត​របស់​ប្រទេស ។​

ប្រសិន​បើ​ការ​ដក​ហូតតំណែង​ពីលោក JANG SONG THAEK ជា​​ព័ត៌​មាន​ច្បាស់​នោះ​នឹង​គឺ​ជា​ការ​​លោត​ផ្លោះ​ខាង​នយោ​បាយ​ដ៏​សំខាន់​ក្នុង​ផ្ទៃ​ពួក​អ្នក​កាន់​អំណាច​កូរ៉េ​ខាង​ជើង​ចាប់តាំង​ពី​លោក​គីម​ ជុង​អ៊ុន​ ឡើង​ធ្វើ​មេដឹក​នាំ​ប្រទេស​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១១​ បន្ត​វេន​ពី​ឪពុក​ លោក​គីម​ ជុង​អុីល​​ ដែល​ទទួល​មរណ​ភាព​ដោយ​សារ​ជំងឺ​បេះដូង​មក​ ។​

សេចក្តី​រាយ​ការណ៍​នេះ​របស់​ NIS ផ្អែក​លើ​មូល​ដ្ឋាន​ដែល​មនុស្ស​ជិត​ដិត​បំផុត២​នាក់​របស់​លោក​ JANG ត្រូវគេ​ប្រហារ​ជីវិត​ជា​សាធា​រណៈ​កាល​ពី​ដំណាច់​ខែវិច្ឆិកា ។​ ក្រោយ​ការ​ប្រហារជីវិត​អ្នក​ទាំងពីរ​នោះ​ លោក​ JANG បាន​បាត់​មុខ​ជាសាធារណៈ​ ។ រូប​លោក​ត្រូវ​បាន​គេឃើញ​ជា​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​​ទី​៦ វិច្ឆិកា​​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ជាមួយ​គណៈ​ប្រតិ​ភូ​ជបុ៉ន​មួយ​​ ។​ ការ​លេច​មុខ​ចុង​ក្រោយ​របស់​លោក JANG នៅ​ក្បែរ​លោក​គីម ជុងអ៊ុន​ គឺ​កាល​ពី​ថ្ងៃទី​១០ តុលា​ ក្នុង​ឱកាស​ខួប​លើក​ទី​៦៨​ នៃ​ការ​បង្កើត​បក្ស​ពល​ករ​កូរ៉េ​ខាង​ជើង ។​

មនុស្ស​ជំនិត​បំផុត​ទាំង​២​នាក់​របស់​លោក​ JANG ដែល​ត្រូវគេ​ប្រហារជីវិត​ទទួល​ការចោទ​ប្រកាន់​ពីបទ​ពុក​រលួយ​ ហើយ​ធ្វើ​សកម្ម​ភាព​ផ្ទុយ​ពីឆន្ទៈ​របស់​បក្ស​ពលករ​កូរ៉េ​ខាង​ជើង​ ។ អ្នក​ទាំង​ពីរនោះ​ត្រូវគេ​ស្គាល់​ថា​ ម្នាក់​ឈ្មោះ​ RI RYONGHA ហើយ​ម្នាក់​ទៀត​ឈ្មោះ​ JANG SOO KIL ជា​មន្ត្រី​​នៃ​លេខា​ធិការដ្ឋាន​របស់​បក្ស​ពលករ​កូរ៉េ ។​ ដៃ​ស្តាំ​ទាំងពីរ​នាក់​នោះ​របស់​លោក​ JANG SONG THAEK ត្រូវ​ប្រហារ​ជីវិត​ជាសាធារណៈ​កាល​ពីខែ​វិច្ឆិកា ។ អ្នក​ទាំង​ពីរ​ជាអនុ​ប្រធាន​នាយក​ដ្ឋាន​រដ្ឋ​បាល​នៃ​​បក្ស​ពលករ​កូរ៉េ​ជា​ស្ថាប័ន​បក្ស​ដែល​មាន​អំណាច​ដឹក​នាំ​ដោយ​លោក​ JANG ។​

លោក​ JANG ជា​ស្វាមី​របស់​លោក​ស្រី​គឹម​ គីយុ៉ង​ហ្វី ម្តាយ​មីងបង្កើត​របស់​លោក​គីម​ ជុង​អ៊ុន ​ពាក់​ផ្កាយ​៤ ។​ លោក​ត្រូវ​បាន​គេចាត់​ទុក​ថា​ ជា​មនុស្ស​មាន​ឥទ្ធិ​ពល​បំផុត​នៅ​កូរ៉េ​ខាង​ជើង​បន្ទាប់​ពី​លោក​គីម​ ជុង​អ៊ុន​ ហើយ​ជា​អ្នក​ធ្លាប់​ជួយ​ជ្រោម​ជ្រែង​លោក​គីម​ ជុងអ៊ុន​ ឱ្យ​ឡើង​កាន់​អំណាច​ក្រោយ​មរណ​ភាព​របស់​លោក​គីម​ ជុង​អុីល​ កាល​ពី​ដំណាច់​ឆ្នាំ​២០១១ ។​

ប្រសិន​បើ​លោក​ JANG ពិតជា​ត្រូវគេ​ដក​ចេញ​ពី​តំណែងប្រាកដ​មែន​នោះ​អាចជា​លទ្ធ​ផល​នៃ​ការ​តស៊ូ​ដណ្តើម​អំណាចគ្នា​មួយ​ ​ហើយ​​ក្រុង​សេអ៊ូល​តាមដាន​ចំពោះ​រឿង​នេះ ។​ ​ការដក​តំណែង​លោក​ JANG អាចបង្កើន​ភាព​មិន​ច្បាស់​លាស់​ក្នុង​​ផ្ទៃ​របប​កូរ៉េខាង​ជើង​ ហើយ​វា​ក៏​អាច​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹងនៅ​ឧប​ទ្វីប​កូរ៉េ​អាស្រ័យ​លើ​មនុស្ស​ដែល​ត្រូវ​ឡើង​ជំនួស​លោក ៕​