ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាវ​និមិត្ដរូប​បង្កើត​ចក្រភព​អារ៉ាប៊ីសាអូឌីត​ ដេញ​ថ្លៃ​​បាន​ជាង​1លាន​ដុល្លារ​

10 ឆ្នាំ មុន

AFP ផ្សាយ​ថា​ ដាវ​ជា​ «​ភស្ដុតាង​ផ្នែក​ប្រវត្ដិ​សាស្រ្ដ​»​ នៃ​ការ​បង្កើត​ប្រទេស​អារ៉ាប៊ីសា​អូឌីត​ ត្រូវ​គេ​ដាក់​ដេញ​ថ្លៃ​លក់​នៅ​ប្រទេស​បារាំង​ និង​មាន​មនុស្ស​ចាប់​អារម្មណ៍​ ចំណាយ​ប្រាក់​ទិញ​ក្នុង​តម្លៃ​ជាង​១​លាន​ដុល្លារ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៧​ វិច្ឆិកា​ ២០១៣​ ។​ លោក​ហ្សង់​ព្យែរ៍​ អូសេណា​ អ្នក​រៀប​ចំ​ការ​ដេញ​ថ្លៃ​បញ្ជាក់​ថា​ ដាវ​តូច​នេះ​លម្អ​ដោយ​ពេជ្រ​ទំហំ​២៤​ការាត់​ និង​ដង​ច្នៃ​ពី​ភ្លុក​ដំរី​ ។​

ដាវ​នេះ​ប្រវែង​ជិត​៧៩​សង្ទីម៉ែត្រ​ លក់​បាន​ក្នុង​តម្លៃ​៩៥៥.៤០០​អឺរ៉ូ​ ។​ ដាវ​មួយ​នេះ​ជា​រង្វាន់​ដែល​ព្រះ​មហា​ក្សត្រ​អាប់ឌុល​អាស៊ីស​ ប៊ីន​សាអ៊ូត​ នៃ​ចក្រភព​អារ៉ាប៊ីសាអូឌីត​ ព្រះ​រាជ​ទាន​ដល់​ព្រះ​អង្គ​ម្ចាស់​អាម៉ាត់​ សាលាន​ នៃ​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន​ នៅ​ថ្ងៃ​ទី​៥​ ឧសភា​ ១៩៣២​ និង​ក្រោយ​មក​បាន​លក់​ឱ្យ​បុគ្គល​ម្នាក់​ ។​

មជ្ឈមណ្ឌល​ដេញ​ថ្លៃ​អូសេណា​ បាន​ប៉ាន់​ប្រមាណ​លើ​តម្លៃ​ដាវ​មួយ​ដើម​នេះ​ពី​៨០០.០០០​ទៅ​១.២០០.០០០​អឺរ៉ូ​ ។​ ដាវបុរាណ​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​សន្សំ​វត្ថុ​បុរាណ​ជា​ច្រើន​នៅ​មជ្ឈិម​ប្រទេស​ ។​ លោក​ហ្សង់គ្រីស្ដូវ​ សាតេនីយេ​ បុគ្គលិក​នៅ​ក្នុង​មជ្ឈ​មណ្ឌល​​ដេញ​ថ្លៃ​អូសេណា​ និយាយ​ថា​ «ដាវ​នេះ​មាន​ន័យ​ជា​និមិត្ដរូប​សម្រាប់​ប្រទេស​អារ៉ាប់​»​ ។​ ការ​ប្រគល់​ដាវ​គឺ​ជា​ការ​សច្ចា​ថា​ ជា​មិត្ដ​នឹង​គ្នា​ជា​រៀង​រហូត​ មាន​ការ​ស្មោះ​ត្រង់​ ទុក​ចិត្ដ​ និង​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អ្នក​ផ្ដល់​ និង​អ្នក​ទទួល​»​ ៕