ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​តើមូល​និធិរូបិយវត្ថុ​អន្តរជាតិ​ជាអ្វី?

10 ឆ្នាំ មុន

គេ​​ធ្លាប់​តែ​ឮថា​ ពាក្យ​ថា ​IMF ​តែ​ក៏​មាន​​អ្នក​​ខ្លះ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ថា​​តើ​​IMF​ ​ជាអ្វី​​មា​ន​តួនាទី​អ្វី​នៅ​លើ​ពិភព​លោក​ ។​ IMF ​មក​ពី​ពាក្យ​ពេញ​ថា​ មូល​​​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​​(International Monetary Fund) IMF​គឺ​​​ជា​​ភ្នាក់​​ងារ​​អន្តរ​រដ្ឋាភិ​បាល​​ដែល​​​ធ្វើ​ការ​​ដើម្បី​រក្សា​ស្ថិ​រ​​ភា​ព​​​​អត្រា​ប្តូរ​ប្រាក់​ និង​ប្រព័ន្ធ​​ទូទាត់​​អន្តរ​ជាតិ​ ។​​ ​ស្ថា​ន​ប័ន​នេះ​​រៀប​ចំ​​ចាត់​ចែង​​ប្រព័ន្ធ​ខាង​លើ​តាម​រយៈ​​ការ​​ផ្តល់​​ការ​​គាំ​​ទ្រ​ដល់​​ប្រទេស​ទាំង​ឡាយ​​ដែល​​ធ្លាក់​ចូល​ទៅ​​ក្នុង​​បញ្ហា​សេដ្ឋ​កិច្ច​ ហើយ​បង្ក​ការ​គំរាម​កំហែង​​​ដល់​​សេដ្ឋ​កិច្ច​សាកល​​ ។​​

គេ​​ធ្លាប់​តែ​ឮថា​ ពាក្យ​ថា​IMF ​តែ​ក៏​មាន​​អ្នក​​ខ្លះ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ថា​​តើ​​IMF​ ​ជាអ្វី​​មា​ន​តួនាទី​អ្វី​នៅ​លើ​ពិភព​លោក​ ។​ IMF ​មក​ពី​ពាក្យ​ពេញ​ថា​ មូល​​​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​​(International Monetary Fund) IMF​គឺ​​​ជា​​ភ្នាក់​​ងារ​​អន្តរ​រដ្ឋាភិ​បាល​​ដែល​​​ធ្វើ​ការ​​ដើម្បី​រក្សា​ស្ថិ​រ​​ភា​ព​​​​អត្រា​ប្តូរ​ប្រាក់​ និង​ប្រព័ន្ធ​​ទូទាត់​​អន្តរ​ជាតិ​ ។​​ ​ស្ថា​ន​ប័ន​នេះ​​រៀប​ចំ​​ចាត់​ចែង​​ប្រព័ន្ធ​ខាង​លើ​តាម​រយៈ​​ការ​​ផ្តល់​​ការ​​គាំ​​ទ្រ​ដល់​​ប្រទេស​ទាំង​ឡាយ​​ដែល​​ធ្លាក់​ចូល​ទៅ​​ក្នុង​​បញ្ហា​សេដ្ឋ​កិច្ច​ ហើយ​បង្ក​ការ​គំរាម​កំហែង​​​ដល់​​សេដ្ឋ​កិច្ច​សាកល​​ ។​​

IMFត្រូវ​​បាន​បង្កើត​ឡើង​កាល​ពី​​ឆ្នាំ​១៩៤៥​​បន្ទាប់​ពី​មាន​សន្និ​សីទ​របស់​​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ទី​ក្រុង​ ​Bretton Woods​ រដ្ឋ​ញូវ​ហែម​​សៀរ ​សហរ​ដ្ឋ​អា​មេរិក​ ។​​​ ​កាលនោះ​ប្រទេស​ទាំង​​៤៤​​ដែល​​ចូល​រួម​​ក្នុ​ង​សន្និ​សីទ​នោះ​​បាន​​ផ្តួច​ផ្តើម​​មូល​និធិ​​​នេះ​ឡើង​ជា​​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ដែល​​អាច​បញ្ចៀស​ម​​ហន្តរាយ​​នៃ​ការ​​ធ្លាក់​ថ្លៃ​​រូបិ​យ​​ប័ណ្ណនៅ​លើពិភព​លោក ​។​មនុស្ស​​​ដំបូង​ដែល​ផ្តើ​ម​គំ​និត​បង្កើត​​មូល​និធិ​នេះ​ឡើង​គឺ​លោក​ ចន ​ម៉េណាដ​ ឃីណេស​​​(John Maynard Keynes)​ និង​​លោក​ហារី​ ដិច​ទ័រ​វ៉ាយ​​(Harry Dexter White) ​​​​ហើយ​​ស្ថាប័ន​​ដែល​​បាន​​ផ្តើម​បង្កើត​ឡើង​ដំណាល​គ្នា​នឹង​​IMF​​ដែ​រ​​​នោះគឺធ​នាគារ​​ពិភ​ពលោក​(World​ Bank) ​​​និង​បាន​​​​ធ្វើ​​ការ​រួម​​គ្នា​​យ៉ាង​ជិត​ស្និទ្ធ​​ទៅ​វិញ​ទៅ​មក ​។​ បច្ចុប្បន្ន​​ស្ថា​ប័ន​ទាំង​​ពីរនេះ​មាន​ទី​ស្នាក់​​ការ​នៅ​​ទីក្រុងវ៉ាស៊ីង​តោន ​សហរ​ដ្ឋ​អាមេ​រិក ​។​
តើ​​IMFធ្វើ​ការ​អ្វី​ខ្លះ

​តាម​ពិត​ទៅ​មុខ​ងារ​របស់​​IMF​គឺ​ធ្វើ​ការ​​ជា​​អ្នក​​​​ផ្តល់​ប្រឹក្សា ​និង​ផ្តល់​កម្ចី​ដល់​ប្រទេស​ទាំង​​ឡាយ​​ណា​ដែល​​ត្រូវ​ការ​​ជំនួយ​​​ផ្នែ​ក​សេដ្ឋ​កិច្ច ព្រម​ទាំង​ជំរុញ​កំណើន​​សាក​ល​និង​​ស្ថេ​រ​ភាព​​សេដ្ឋកិច្ច។​ ប្រទេស​ជា​សមា​ជិក​​ទាំង​អស់​រួម​​ចំណែក​​ដល់​​ស្ថាប័ន​​នេះ​​នូវ​​សាច់​ប្រាក់​​រួម​គ្នា​ដែល​​​ត្រូវ​បាន​​ប្រើ​ប្រាស់​​សម្រាប់​កម្ចី​ដល់​ប្រទេស​​​ទាំ​ង​ឡាយ​ណា​ដែល​ប្រឈម​មុខ​​នឹង​​កាលៈ​​ទេស​​ៈ​សេដ្ឋ​កិច្ច​ជ្រួល​ច្របល់​ ។​​ ជា​ញឹក​ញយ​ ឥណ​ទាន​​ទាំង​នោះ​ត្រូវ​បាន​បង្កើត​​ឡើង​​ផ្អែក​លើ​​កា​រ​ធានា​​ថា​​ គោល​នយោ​បាយ​​សេដ្ឋ​​កិច្ច​​​ជាក់​លាក់​ និង​​​បំពេញ​តាម​គោល​ដៅ​​ប្រទេស​ខ្ចី​ប្រាក់​ ។​​ តម្រូវ​​ការ​​សំខាន់​រួម​មាន​ ​កំណែ​ទម្រង់​​ថវិកា​​​ ការ​​អនុ​វត្ត​ពន្ធ​អាករ​ និង​​របប​​រូបិយ​ប័ណ្ណ​​តម្រង់​ទិស​​ទី​​ផ្សារ​ ។

យ៉ាង​ណាក៏ដោយ សម្រាប់អ្នកដែល​គាំ​ទ្រ​​ប្រតិ​​​ប​ត្តិ​​ការ​​របស់​​IMF​​បាន​​​ផ្តល់​​ហេតុ​​ផល​​ថា​ ​ការ​​​តម្រូវ​​ទាំង​​អស់​​​សម្រាប​​់​​ឥណ​​ទាន​​របស់​​​IMF​ ​គឺ​​​​បា​ន​​លើ​ក​កម្ពស់​​ការ​​អនុវ​ត្ត​សារពើ​ពន្ធ​ត្រឹម​ត្រូវ ​និង​​រួម​ចំណែក​នៅ​​ក្នុង​​ស្ថិ​រ​ភាព​​សេដ្ឋ​កិច្ច​សាកល​​ ​និយាយ​ឲ្យ​ចំ​គឺ​​ផ្តល់​ប្រយោជ​ន៍​ដល់​​បណ្តា​​ប្រទេស​​ជា​សមា​ជិក​​របស់​​IMF​​ទាំង​អស់​ ។​ ផ្ទុយ​ទៅ​វិញ ​ក៏​មាន​ការ​រិះគ​ន់​​នានា​លើ​ក​​ឡើង​​ថា​ IMF​ជា​ទូ​ទៅ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​​​ប្រទេស​លោក​ខាង​លិច ​ដែល​ចំនួន​​​សំឡេង​​ឆ្នោត​​របស់​​ក្រុម​ប្រឹក្សា​ប្រតិ​បត្តិ​​ត្រូវ​បាន​កំណត់​​ដោយ​​ឥទ្ធិ​ពល​​​​សេដ្ឋ​កិច្ច​ប្រទេស​​មួយ​ ​ហើយ​ជា​លទ្ធិ​ផល​​គោល​នយោ​បាយ​​របស់​​ខ្លួន​​មាន​​ទំនោរ​​គាំ​​​ទ្រ​ផល​​​ប្រយោជ​ន៍​​អា​មេរិក​ និង​​អឺ​រ៉ុប​ ។​

ហេតុ​អ្វី​បាន​ជា​IMFមានសារ​​​សំខាន់ ? ​​

IMF​បាន​រៀប​ចំ​​​​​​យុទ្ធ​នា​ការ​​ដែល​មាន​ការ​​ចាប់​អារម្ម​ណ៍​​ច្រើន​​ដើម្បី​ស្តារ​​រដ្ឋ​ឯក​រាជ្យ​​នានា​​ដែល​​ប្រឹង​ប្រែង​​កសាង​ប្រទេស​ទាំង​ត្រដាប​​ត្រដួស ​។​​​ ជា​ការ​កត់​សម្គាល់​គេ​នៅ​ចាំ​បាន​ថា ​​ការ​ចូល​រួម​របស់​​ស្ថាប័ន​មួយ​នេះ​ជា​មួយ​​នឹង​​ប្រទេស​​អាហ្សង់​ទីន ​ចំ​ពេល​ដែល​ប្រទេស​នេះ​​ធ្លាក់ក្នុង​វិបត្តិ​​បំណុល​កាល​ពី​​ឆ្នាំ​២០០១-​២០០២ ​។​​ ជា​ពិ​សេស​ អា​មេរិក​ឡាទីន ​មាន​​ប្រវត្តិ​​សាស្ត្រ​ដែល​​​គេ​មិន​អាច​បំ​ភ្លេច​បាន​ជាមួយI​MF ហើយ​កាល​ពី​ឆ្នាំ​១៩៨៦​ IMF​បាន​​បញ្ឈប់​​​កម្ចី​​ដល់​​ប្រទេស​ប៉េរ​ូ​ បន្ទាប់​ពី​ប្រទេស​នេះ​ខក​ខាន​​​មិន​បាន​ធ្វើ​ការ​ទូទាត់​​សង​បំណុល​របស់​ខ្លួន​ ។ ​IMF ក៏​បាន​​សហ​ការ​​​ផ្តល់​​ជំនួយ​ហិរញ្ញ​វត្ថុ​លើក​ដំបូង​​ដល់​​ប្រទេស​ម៉ិច​ស៊ិក​នៅ​ក្នុង​​ឆ្នាំ​១៩៨២ ​ហើយ​​ម្តង​​ទៀត​នៅ​ក្នុង​ឆ្នាំ​១៩៩៥ ​។​

ត្រង់​ចំណុច​នេះ​IMF​ក៏​រង​នូវ​ការ​រិះ​គន់​ដែរ​ ​មាន​​​​ពេលខ្លះ​IMFត្រូវបានគេ​ស្តីបន្ទោស​ចំពោះ​លក្ខខណ្ឌ​​តឹង​រ៉ឹង​ដែល​​ខ្លួន​​ភ្ជាប​់​ជា​មួយ​​កម្ម​វិធី​​ឥណ​ទាន ​ដែល​អ្នក​​ខ្លះ​​និយាយ​ថា​​ ធ្វើ​ឲ្យ​បញ្ហា​​សេដ្ឋ​កិច្ច​​ក្នុងតំបន់​កាន់​តែ​ធ្ងន់​ធ្ងរ​ ។​
ខាង​ក្រោម​នេះ​ជា​ប្រធាន​IMF​ចាប់​ពី​ឆ្នាំ​១៩៤៦​​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​​៖
​១.​​លោក​Camille Gutt​ សញ្ជាតិ​បែល​​ហ្ស៊ិច​​(១៩៤៦-១៩៥១)
២.​​លោក Ivar​​ Rooth​ សញ្ជាតិ​​ស៊ុយ​​អែត​​(១៩៥១​-១៩៥៦)
៣.​លោក​ Per​ Jacobsson​ សញ្ជាតិ​​ស៊ុយ​​អែត​(១៩៥៦-១៩៦៣)
៤.​លោក ​Pierre-Paul Schweitzer​សញ្ជាតិ​​បារាំង​(១៩៦៣-​១៩៧៣)
៥.​លោក​​ Johan​ Witteveen​ សញ្ជាតិ​ហូ​​ឡង់​(១៩៧៣-១៩៧៨)
៦.​លោក ​Jacques ​de ​Larosière​ សញ្ជាតិ​បារាំង​​ (១៩៧៨-១៩៨៧)​
៧.​លោក​ Michel​ Camdessus​ សញ្ជាតិ​បារាំង ​(១៩៨៧-២០០០)
៨.លោក​Horst​ Köhler​ សញ្ជាតិ​អាល្លឺម​៉ង់​​​(២០០០​-២០០៤​)
៩. លោកRodrigo Rato​ សញ្ជាតិ​​អេស្បា៉ញ​(២០០៤​-២០០៧)
១០.លោកDominique Strauss-Kahn     ​សញ្ជាតិ​​បារាំង​ (២០០៧-២០១១)
១១.​លោក​ស្រីC​hristine​ Lagardeសញ្ជាត​ិ​បារាំង(២០១១មកដល់បច្ចុប្បន្ន) ៕
ប្រភព៖ CNBC, Wikipedia