ស្រវឹងស្រាបើកម៉ូតូបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ ៥ផ្ទាំង បើករត់ ធ្លាក់អ្នកជិះពីក្រោយរបួសធ្ងន់
រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ៥ផ្ទាំង បានបាក់រងការខូចខាត ខណៈដែលម៉ូតឌូប ១គ្រឿង ពណ៌ទឹកក្រូច អត់ចាំស្លាកលេខ ជិះដោយបុរស ២នាក់ ស្រវឹងស្រាជោកជាំធ្វើដំណើរយ៉ាងលឿនតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមុខផ្សារទំនើបរតនៈផ្លាហ្សា ក៏បានវ៉ារថយន្ត ១គ្រឿង នៅពីមុខ រួចជ្រុលទៅបុករនាំងដែកតែម្តង បណ្តាលឲ្យបុរសម្នាក់ ដែលរួមដំណើរពីក្រោយធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ ចំណែកអ្នកបើកបរបានបើករត់គេចបាត់ស្រមោល។
ចែករំលែកព័តមាននេះ