ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​បិទ​ការ​ស៊ើប​អង្កេត​ការ​ស្លា.ប់​របស់​អ្នក​នាង​ឈិន សុរ៉ាវី​ តាម​សំណូម​ពរ​របស់​ក្រុម​គ្រួសារ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ យោង​តាម​ដំណឹង​ចុង​ក្រោយ​នា​ព្រឹក​ថ្ងៃ​ទី​១៩​ វិច្ឆិកា​ ឆ្នាំ​២០១៣​ថា​ មន្ត្រី​ប៉ូលិស​ដែល​បាន​ស៊ើប​អង្កេត​សំណុំ​រឿង​មរណ​ភាព​របស់​អ្នក​នាង​ឈិន​ សុរ៉ាវី​ ត្រូវ​ក្រុម​សាច់​ញាតិ​ស្នើ​ឱ្យ​បញ្ចប់​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​ ដោយ​សារ​អះ​អាង​ថា​ ឈិន​ សុរ៉ាវី​ មិន​មាន​អ្នក​ណា​ធ្វើ​ឃាត​ទេ​ គឺ​ «នាង​ធ្វើ​អត្តឃា.ត​» ។​

រាជធានីភ្នំពេញ​ ៖ យោង​តាម​ដំណឹង​ចុង​ក្រោយ​នា​ព្រឹក​ថ្ងៃ​ទី​១៩​ វិច្ឆិកា​ ឆ្នាំ​២០១៣​ថា​ មន្ត្រី​ប៉ូលិស​ដែល​បាន​ស៊ើប​អង្កេត​សំណុំ​រឿង​មរណ​ភាព​របស់​អ្នក​នាង​ឈិន​ សុរ៉ាវី​ ត្រូវ​ក្រុម​សាច់​ញាតិ​ស្នើ​ឱ្យ​បញ្ចប់​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​ ដោយ​សារ​អះ​អាង​ថា​ ឈិន​ សុរ៉ាវី​ មិន​មាន​អ្នក​ណា​ធ្វើ​ឃាត​ទេ​ គឺ​ «នាង​ធ្វើ​អត្តឃាត​» ។​

បង​ប្រុស​របស់​អ្នក​នាង​ឈិន​ សុរ៉ាវី​ លោក​ឈិន​ កុសល​ ប្រាប់​ទៅ​សមត្ថ​កិច្ច​ថា​ មិន​បាច់​ស្រាវ​ជ្រាវ​ទៀត​ទេ​ ដោយ​សារ​តែ​លោក​ដឹង​ច្បាស់​ថា​ សុរ៉ាវី​ ពិត​ជា​ធ្វើ​អត្តឃាត​ប្រាកដ​មែន​។​ មុន​ពេល​ដែល​នាង​សម្លាប់​ខ្លួន​ នាង​បាន​បិទ​ទ្វារ​ផ្ទះ​យ៉ាង​ជិត​ ខណៈ​ដែល​បង​ប្អូន​នៅ​ខាង​ក្រៅ​ ។​ នាង​ចាក់​សោ​ជិត​ឈឹង​ មិន​មាន​អ្នក​ណា​មួយ​ទៅ​ធ្វើ​ឃាត​នាង​ទេ​ ទោះ​បី​ជា​លិខិត​បណ្តាំ​បាន​ទុក​នៅ​ និង​មើល​មិន​យល់​ក៏​ដោយ​ ។​

លោក​ឈិន​ កុសល​ ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ទាក់​ទិន​នឹង​ការ​ស្លាប់​នេះ​ ។ លោក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ត្រង់​ថា​ ប្អូន​របស់​លោក​ពិត​ជា​ធ្វើ​អត្តឃាត​ដោយ​ចង.ក​មែន​ មិន​មាន​អ្នក​ណា​សម្លាប់​ទេ​ ។ លោក​សុំ​​ធានា​អះ​អាង​កុំ​ឱ្យ​សមត្ថ​កិច្ច​ស៊ើប​អង្កេត​រឿង​នេះ​ទៀត​ ដើម្បី​កុំ​ឱ្យ​វែង​ឆ្ងាយ​ ។​ ដូច្នេះ​ហើយ​ប៉ូលិស​ក៏​ចាប់​ផ្តើម​ដក​ថយ​ពី​សំណុំ​រឿង​នេះ​ ។ ឥឡូវ​នេះ​ករណី​សំណុំ​រឿង​របស់​ឈិន​ សុរ៉ាវី​ ត្រូវ​ប៉ូលិស​បិទ​បញ្ចប់​ហើយ​ ដោយ​ចាត់​ទុក​ថា​ ជា​ករណី​ធ្វើ​អត្តឃាត​ តាម​ការ​ស្នើ​សុំ​ពី​ក្រុម​គ្រួសារ​ ។​

តាម​ការ​ឱ្យ​ដឹង​ពី​សាច់​ញាតិ​របស់​ឈិន​ សុរ៉ាវី​ ប្រាប់​ប៉ូលិស​ស្រាវ​ជ្រាវ​ពី​ជីវិត​ពិត​របស់​នាង​ថា​ ទម្រាំ​បាន​ផ្ទះ​មួយ​ល្វែង​នៅ​ភូមិ​ក្រាំង​អង្ក្រង​ គឺ​នាង​តស៊ូ​ណាស់​ និង​ជួប​ឧបសគ្គ​ច្រើន​ ។សព​តារា​ចម្រៀង​ឈិន​ សុរ៉ាវី​ បាន​បូជា​តាម​ប្រពៃណី​រួច​ហើយ​កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៨​ វិច្ឆិកា​ ឆ្នាំ​២០១៣​ ក្រោម​សំឡេង​ស្រែក​ទ្រហោ​យំ​ពី​សាច់​ញាតិ​ បង​ប្អូន​ ដោយ​ ម្នាក់ៗ​សោក​ស្តាយ​អាឡោះ​អាល័យ​​ចំពោះ​ការ​ព្រាត់​គ្នា​គ្មាន​ថ្ងៃ​វិល​វិញ​នេះ​ ។​ ចំណែក​ភ្ញៀវ​ដែល​ចូល​រួម​រំលែក​ទុក្ខ​ ម្នាក់ៗ​ក៏​ខ្លោច​ផ្សា​ចិត្ត​ណាស់​ដែរ​ នៅ​ពេល​គេអាន​ជីវ​ប្រវត្តិ​របស់​នាង​ឈិន​ សុរ៉ាវី​ កាល​នៅ​រស់​ ។​

កញ្ញា​ឈិន​ សុធារី​ ជា​ប្អូន​ស្រី​របស់​អ្នក​នាង​ឈិន​ សុរ៉ាវី​ យំ​ឡើង​ទន់​ខ្លួន​ ពេល​បើក​មើល​មុខ​សព​បង​ស្រី​ ហើយ​ត្រូវ​​គេ​ជួយ​ទប់​កុំ​ឱ្យ​ដួល​ ។​មុន​ពេល​ពិធី​ដង្ហែ​សព​ចេញ​ទៅ​បូជា​ កញ្ញា​ឈិន​ សុធារី​ ដែល​នៅ​មាន​ស្មារតី​ល្អ​នោះ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​ថា​ នាង​មិន​សប្បាយ​ចិត្ត​ទេ​ ពេល​បង​ស្រី​នាង​លា​ចាក​លោក​នេះ​ទៅ​ហើយ​ លេច​ឮ​ថា​នាង​សម្លាប់​ខ្លួន​ព្រោះ​ស្នេហា​ ។​ នាង​មិន​ចង់​ឱ្យ​គេ​លើក​ឡើង​បែប​នោះ​ទៀត​ទេ​ ។​ មាន​ព័ត៌​មាន​ខ្លះ​ថា​ រូប​នាង​ជា​ប្អូន​ស្រី​អះ​អាង​ថា​ បង​ស្រី​នាង​ស្លាប់​ដោយ​សារ​ស្នេហា​ត្រីកោណ​ ឬ​វិបត្តិ​ស្នេហា​ តែ​នាង​មិន​ដឹង​​ទេ​ ។​

បង​ប្អូន​នាង​ក៏​មិន​សប្បាយ​ចិត្ត​ដែរ​ ដូច្នេះ​នាង​សុំ​កុំ​ឱ្យ​លើក​ឡើង​ព័ត៌​មាន​អី​តទៅ​ទៀត​ទាក់​ទិន​នឹង​បង​ស្រី​នាង​ ព្រោះ​ក្រុម​គ្រួសារ​កំពុង​តែ​មាន​ទុក្ខ ហើយ​ក៏​មិន​ចង់​ឮ​ព័ត៌​មាន​អី​ទៀត​ទេ​ ។​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​ ចូល​រួម​ដង្ហែ​សព​អ្នក​នាង​ឈិន​ សុរ៉ាវី​ យក​ទៅ​បូជា​ គឺ​លោក​សាពូន​ មីដា​ដា​ លោក​ឡេង​ ប៊ុន​ណាត​ លោក​​សុវណ្ណ​ មករា​ លោក​សុិន​ ច័ន្ទ​វាសនា​ លោក​យក់​ ដួង​តារា​ លោក​បញ្ញា​ សិទ្ធិ​ និង​កញ្ញា​ទេព​ សម្ផស្ស​ ៕​