ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាយ​ព្រះ​គ្រោះ​​​នឹង​បុក​ផែន​ដី​​​រយៈ​ពេល​19​ឆ្នាំ​ខាង​មុខ​​​​

11 ឆ្នាំ មុន

​ក្រុម​តារា​សាស្ត្រ​អ៊ុយ​ក្រែន​​បាន​ប្រទះ​ឃើញ​​ផ្កាយ​ព្រះ​គ្រោះ​​​ខ្នាត​ធំ​​​មាន​​ទំហំ​ជាង​​៤០០​ម៉ែត្រ​​ ហើយ​ថាវា​នឹង​បុក​ផែនដី​នៅ​​ក្នុង​​ឆ្នាំ​២០៣២​​ មាន​ក​ម្លាំង​ទង្គិច​​ខ្លាំង​ស្មើ​នឹង​កម្លាំង​ផ្ទុះ​គ្រាប់​​ TNT ប្រហែល​​​២.៥០០​លាន​តោន​ ។

​ក្រុម​តារា​សាស្ត្រ​អ៊ុយ​ក្រែន​​បាន​ប្រទះ​ឃើញ​​ផ្កាយ​ព្រះ​គ្រោះ​​​ខ្នាត​ធំ​​​មាន​​ទំហំ​ជាង​​៤០០​ម៉ែត្រ​​ ហើយ​ថាវា​នឹង​បុក​ផែនដី​នៅ​​ក្នុង​​ឆ្នាំ​២០៣២​​ មាន​ក​ម្លាំង​ទង្គិច​​ខ្លាំង​ស្មើ​នឹង​កម្លាំង​ផ្ទុះ​គ្រាប់​​ TNT ប្រហែល​​​២.៥០០​លាន​តោន​ ។

​ក្រុម​អ្នក​ជំនាញ​​ផ្នែក​តារាសាស្ត្រ​នៅ​​ភាគ​ខាង​ត្បូង​​​ប្រទេស​អ៊ុយ​ក្រែន​​​​ឱ្យ​ដឹង​ថា ​ពួក​គេ​បាន​ប្រទះ​ឃើញ​​ផ្កាយ​ព្រះ​គ្រោះ​​​ខ្នាត​​ធំ​ឈ្មោះ​​ «2013 TV 135» កាល​ពី​​ពេល​ ថ្មីៗ​កន្លង​មក​​​ ដោយ​ប៉ាន់​ប្រមាណ​ថា​មាន​ទំហំ​​​​​៤១០​ម៉ែត្រ ។​

​តាម​ការ​ត្រួត​ពិនិត្យ​​របស់​ក្រុម​តារា​សាស្ត្រ​ដឹក​នាំ​ដោយ​​លោក​ឌីមួ ឃ័រ​យ៉ាស្កូ បញ្ជាក់​ថា​​ផ្កាយ​ព្រះ​គ្រោះ​​​​​នោះ​ រំកិល​នៅ​ឆ្ងាយ​​​ពី​រង្វង់​គោចរ​ផែន​ដី​មិន​ដល់​​​​១,៧​លាន​គីឡូ​ម៉ែត្រ​ទេ ហើយ​តាម​ការ​ប៉ាន់​​ប្រមាណ​​វា​នឹង​​បុក​ផែន​ដី​នៅ​​ថ្ងៃ​ទី​២៦ សីហា​​ ២០៣២​​ ។​

​នៅ​ក្នុង​របាយ​ការណ៍​​បញ្ជាក់​ថា​​​ ប្រសិន​បើ​ផ្កាយ​ព្រះ​គ្រោះ​​​«2013 TV 135»បុក​​ផែន​ដី នឹង​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​ដ៏​ធំ​ មាន​កម្លាំង​ប្រហែល​​២.៥០០​លាន​​តោន​ ។

​លោក​​ឌីមីទ្រី រ៉ូ​ហ្គោ​ស៊ីន​​ ឧប​នាយក​រដ្ឋ​មន្ត្រី​​​រុស្ស៊ី​​ ក្រោយ​ពី​បាន​ឮ​ដំណឹង​របស់​ក្រុម​តារាសាស្ត្រ​​​អ៊ុយ​ក្រែន​​​នោះ បាន​និយាយ​ថា​​​​​បច្ចុប្បន្ន​​រុស្ស៊ី​ស្ថិត​​ក្រោម​​ការ​ដឹក​នាំ​របស់​លោក​​វ៉្លាឌីមៀ​ ពូ​ទីន​​ កំពុង​អភិ​វឌ្ឍ​ប្រព័ន្ធ​ការពារ​​ពី​ការ​វាយ​ប្រហារ​​របស់​ផ្កាយ​​ និង​វត្ថុ​នៅ​ក្រៅ​ភព​​ ដើម្បី​ចៀស​វាង​ការ​​គំរាម​កំហែង​ពី​លើ​អាកាស​​ ក្រោយ​ពី​ធ្លាប់​កើត​មាន​កាល​ពី​ខែ​កុម្ភៈ​​ កន្លង​មក ៕