ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​អាយ​ខន​ម្ចាស់​ស្រវឹង​ស្រា​បើក​ជ្រែ​ដួល​ខ្លួន​ឯង​​​នៅ​ផ្លូវ​កែង​ក្រោម​ស្ពាន​អា​កាស​ ៧មករា​ របួស​ ៣នាក់​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​វ័យ​ប្រុស​​ស្រី​ ៣នាក់​ បាន​រង​របួស​ស្រាល​រលាត់​ដៃ​ជើង​បែក​មុខ​បែក​មាត់​ ខណៈដែល​ពួក​គេ​​ស្រវឹង​ស្រា​ជោក​ជិះ​ម៉ូតូ​អាយ​ខន​ ១គ្រឿង​ ពណ៌​ស​លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1BC-4010​ ធ្វើ​ដំណើរ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​​ល្បឿន​លឿន​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ក្រោម​ស្ពាន​អា​កាស​ ៧មករា​ ចំណុច​ផ្លូវ​កែង​មុខ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់​តិច​ ស្រាប់​តែ​ម៉ូតូ​បើក​ជ្រែ​​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​ដួល​ប្រាវ​ រង​របួស​ទាំង​ ៣នាក់​​។

តាម​មន្រ្តី​ប៉ូលិស​ចរា​ចរណ៍​ប្រចាំ​ការ​នៅ​ក្រោម​ស្ពាន​អា​កាស​ ៧មករា​ លោក​ អៀង​ វិច​ បាន​ឲ្យដឹង​ថា​ ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១ និង​ ២៥​នាទី យប់​រំលង​អាធ្រាត្រ​ឈា​នចូល​ថ្ងៃទិ​០៨​ វិច្ឆិកា​ ២០១៣​ តាម​បណ្តោយ​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ កែង​ផ្លូវ​២៧១​ ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។​ ក្រោយ​កើត​ហេតុ​ យុវ​វ័យ​ប្រុស​ស្រី​ទាំង​នោះ​ បាន​លើក​ម៉ូតូ​ ហើយ​ជិះ​បន្ត​ដំណើរ​ទៅ​មុខ​បាត់​តែ​ម្តង​៕