ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វ័យ​៤៨​ឆ្នាំ​ម្នាក់​ចង​.ក​សម្លា.ប់​ខ្លួន​ក្នុង​ផ្ទះ​៤​ថ្ងៃ​ទើប​ដឹង​

10 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជាង​២​រសៀល ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៣ ដោយ​សារ​បុរស​ម្នាក់​បាន​ចង​.ក​សម្លា.ប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​តូច​​មួយ​​​ក្បែរ​មន្ទីរ​ពេទ្យ​យោធា​២១ ស្ថិត​ក្នុង​ភូមិ​រាជា​នុកូល​ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​ ខេត្ត​ស្ទឹង​ត្រែង​ រហូត​ធំ​ក្លិន​ស្អុយ​។

ខេត្ត​ស្ទឹង​ត្រែង​ ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជាង​២​រសៀល ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៣ ដោយ​សារ​បុរស​ម្នាក់​បាន​ចង​.ក​សម្លាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​តូច​​មួយ​​​ក្បែរ​មន្ទីរ​ពេទ្យ​យោធា​២១ ស្ថិត​ក្នុង​ភូមិ​រាជា​នុកូល​ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​ ខេត្ត​ស្ទឹង​ត្រែង​ រហូត​ធំ​ក្លិន​ស្អុយ​។

តាម​ការ​អះ​អាង​ពី​លោក​យាយ​អ៊ុយ ងុយ អាយុ​៧៧​ឆ្នាំ​ ជា​ម្តាយ​សព​បាន​ឱ្យ​ដឹង​ថា កូន​ប្រុស​របស់​គាត់​ឈ្មោះ​ប៉ាង វ៉ាន់​ធឿន អាយុ​៤៨​ឆ្នាំ​ ។ មុន​ថ្ងៃ​កើត​ហេតុ​៤​ថ្ងៃ​កូន​របស់​គាត់​បាន​សុំ​លក់​ដី​មួយ​កន្លែង​ ប៉ុន្តែ​លោក​យាយ​មិន​ព្រម​ លុះ​ក្រោយ​មក​ក៏​បាត់​ឈឹង​មិន​ដែល​ឃើញ​មក​សុំ​លុយ​ចាយ​ដូច​រាល់​ដង​។ ដោយ​បាត់​កូន​៤ថ្ងៃ​មិន​ឃើញ​ លោក​យាយ​ក៏​បាន​ទៅ​ផ្ទះ​កូន​របស់​គាត់​ឃើញ​ទ្វារ​របង​ខាង​ក្រៅ​បិទ ហើយ​ទ្វារ​ផ្ទះ​ក៏​បិទ​ និង​មាន​ធំ​ក្លិន​ស្អុយ​ទើប​មាន​ការ​សង្ស័យ​ក៏​ហៅ​អ្នក​ជិត​ខាង​ទៅ​ជួយ​មើល​ និង​បើក​ទ្វារ​ផ្ទះ​ស្រាប់​តែ​ឃើញ​កូន​របស់​គាត់​ចង​.ក​ស្លាប់​បាត់​ទៅ​ហើយ​។

មន្ត្រី​នគរ​បាល​បច្ចេក​ទេស​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​ចង​.ក​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​មែន មិន​មាន​ពាក់​ព័ន្ធ​ក្នុង​ករណី​ឃាត​កម្ម​ទេ និង​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​៕