ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនថ្លៃ​ផឹក​ស្រាស្រវឹង​ជោក ទាស់សម្តី​ជាមួយ​បងថ្លៃ​ចាក់៤​កាំបិត​រង​របួសធ្ងន់

10 ឆ្នាំ មុន

ខេត្តកំពត ៖​ បុរស​២នាក់​ជាបងប្អូនថ្លៃនឹងគ្នា​ ខណៈ​ដែល​ផឹកស្រា​រហូតដល់​ស្រវឹងជោក​រៀងៗខ្លួន ​ហើយក៏បានទាស់សម្តីគ្នា​ត្រូវ​ប្អូន​ថ្លៃ​ប្រុស​​ចាក់​បងថ្លៃ​៤កាំបិតចំបោះ​ដៃ​ផុត និង​ខ្នងខាង​ក្រោយ បណ្តាល​ឱ្យ​ជនរងគ្រោះ​​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ ត្រូវ​បានក្រុម​គ្រួសារ​ និង​អ្នក​ភូមិ​​ដឹក​ទៅសង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ តែដោយ​អាការៈ​របួស​ធ្ងន់ធ្ងរ​ពេក ខាងមន្ទីរពេទ្យ​បាន​ដឹក​បញ្ជូន​បន្តទៅសង្គ្រោះ​នៅ​មន្ទីរ​

ខេត្តកំពត ៖​ បុរស​២នាក់​ជាបងប្អូនថ្លៃនឹងគ្នា​ ខណៈ​ដែល​ផឹកស្រា​រហូតដល់​ស្រវឹងជោក​រៀងៗខ្លួន ​ហើយក៏បានទាស់សម្តីគ្នា​ត្រូវ​ប្អូន​ថ្លៃ​ប្រុស​​ចាក់​បងថ្លៃ​៤កាំបិតចំបោះ​ដៃ​ផុត និង​ខ្នងខាង​ក្រោយ បណ្តាល​ឱ្យ​ជនរងគ្រោះ​​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ ត្រូវ​បានក្រុម​គ្រួសារ​ និង​អ្នក​ភូមិ​​ដឹក​ទៅសង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ តែដោយ​អាការៈ​របួស​ធ្ងន់ធ្ងរ​ពេក ខាងមន្ទីរពេទ្យ​បាន​ដឹក​បញ្ជូន​បន្តទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ភ្នំពេញទាំង​យប់។

ហេតុការណ៍នេះកើតឡើង​កាលពីវេលាម៉ោង​១០ និង​៣០នាទី​យប់​ថ្ងៃទី​៥ វិច្ឆិកា ២០១៣ ស្ថិត​នៅចំណុច​ភូមិទ្វីខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុងកំពត ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ណុប ប៊ុន្នី ហៅនប អាយុ​២៨​ឆ្នាំ ជា​កម្ម​ករ​សំណង់​ ចំណែក​ឯ​ជន​បង្ក​ជាប្អូន​ថ្លៃ​ឈ្មោះ​កែវ ណាត់ អាយុ​២៦​ឆ្នាំ ក្រោយ​កើតហេតុភ្លាមៗ ជនដៃដល់នេះបានរត់គេចខ្លួនបាត់ ។

សមត្ថ​កិច្ច​បានធ្វើការ​ស្រាវជ្រាវ​រកចាប់ខ្លួន​ជនដៃដល់ ហើយនៅព្រឹកថ្ងៃទី៦ វិច្ឆិកា ២០១៣ នេះ ត្រូវបានចាប់ខ្លួន​បានហើយ និងនឹង​​បញ្ជូនជន​ដៃដល់ជាប្អូននេះទៅ​កាន់ស្នង​ការ​ខេត្ត​នារសៀល​នេះ ។