ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខណ្ឌ​សែន​សុខ​ បង្រ្កាប​មុខ​សញ្ញា​ក្រុម​ចោរ​ប្លន់​ ២នាក់​ ដក​ហូត​​បាន​កាំ​ភ្លើង​ខ្លី​ ១ដើម​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​ ដឹក​នាំ​​ដោយ​ លោក​វរ​សេនីយ៍​ទោ​ ម៉ក់​ ហុង​ អធិ​ការ​ខណ្ឌ​សែន​សុខ​ នាំ​កម្លាំង​ល្បាត​ក្នុង​មូល​ដ្ឋាន​ ​​ប្រទះ​ឃើញ​មុខ​សញ្ញា​ក្រុម​ចោរ​ប្លន់​ ២នាក់​ បម្រុង​ធ្វើ​សកម្ម​ភាព​ ក៏​ចាប់​​ឃាត់​ខ្លួន​បាន​ទាន់​ពេល​វេលា​​ជា​បន្ត​បន្ទាប់​។

រាជ​ធានី​ភ្នំ​ពេញ​ ៖ សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​ ដឹក​នាំ​​ដោយ​ លោក​វរ​សេនីយ៍​ទោ​ ម៉ក់​ ហុង​ អធិ​ការ​ខណ្ឌ​សែន​សុខ​ នាំ​កម្លាំង​ល្បាត​ក្នុង​មូល​ដ្ឋាន​ ​​ប្រទះ​ឃើញ​មុខ​សញ្ញា​ក្រុម​ចោរ​ប្លន់​ ២នាក់​ បម្រុង​ធ្វើ​សកម្ម​ភាព​ ក៏​ចាប់​​ឃាត់​ខ្លួន​បាន​ទាន់​ពេល​វេលា​​ជា​បន្ត​បន្ទាប់​។

ប្រតិ​បត្តិ​ការ​បង្រ្កាប​ក្រុ​មចោរ​ប្លន់​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ ៩ និង​ ៣០​នាទី យប់​ថ្ងៃទី​០២​ វិច្ឆិកា​ ២០១៣​ នៅ​ចំណុច​ក្រុម​ទី​២០​ ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។ ជន​សង្ស័យ​​មាន​ឈ្មោះ​ ទី​១. ស្រ៊ី​ ពិទូ​ ហៅ​ជូ​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ មុខ​របរ​ជា​ជាង​ជួស​ជុល​រថ​យន្ត​ រស់​នៅ​ឃុំ​ជីនិច​ ស្រុក​ក្រូច​ឆ្មា​ ខេត្ត​កំពង់​ចាម​ និង​ទី២. រិន​​ ឆឹង​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ រស់​នៅ​ភូមិ​ឃុំ​ជា​មួយ​គ្នា​។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ កម្លាំង​សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​ បាន​​​​ជិះ​ល្បាត​​​តាម​បណ្តោយ​ផ្លូវ​២០០៤​ ស្រាប់​តែ​ប្រទះ​ឃើញ​ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​វីវ៉ា​ ពណ៌​ខ្មៅ​ ១គ្រឿង​ អត់​ស្លាក​លេខ​ បម្រុង​ធ្វើ​សកម្ម​ភាព​ប្លន់​ម៉ូតូ​ ១គ្រឿង​ ទើប​សមត្ថ​កិច្ច​ធ្វើ​ការ​ដេញ​បង្រ្កាប​ចាប់​បាន​ជា​បន្ត​បន្ទាប់ ​ដក​ហូត​បាន​កាំ​ភ្លើង​ខ្លី​ម៉ាក​K54​ ១ដើម​ និង​ម៉ូតូ​ធ្វើ​សកម្ម​ភាព​ ១គ្រឿង​​។

តាម​សម្លើយ​សារ​ភាព​ ជន​សង្ស័យ​បាន​ឆ្លើយ​ថា​ ខ្លួន​ពុំ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​ម៉ូតូ​ទេ តែ​បាន​សារ​ភាព​ថា​ ពួក​គេ​​បាន​កាំ​ភ្លើង​ខ្លី​ ១ដើម​នេះ ពី​ឈ្មោះ ​ខ្មៅ​ គោល​បំណង​យក​ទៅ​បាញ់​សម្លាប់​ឈ្មោះ​ រ៉ុង​ ​មុខ​របរ​អ្នក​លក់ទូរ​ស័ព្ទ​នៅ​ផ្សារ​ទំនើប​រតនា​​ផ្លា​ហ្សា​ ហើយ​ក៏​ត្រូវ​សមត្ថ​កិច្ច​បង្រ្កាប​បាន​តែ​ម្តង​។ បច្ចុប្បន្ន​ ជន​សង្ស័យ​ទាំង​ ២នាក់​ កំពុង​ធ្វើ​ការ​សាក​សួរ​បន្ថែម​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ​៕