ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ដាំបាយ​ផ្ទុះ​កំប៉ុងហ្គាស​ឆាប​រលាក​ ​រងរបួសធ្ងន់​៣នាក់ ស្រាល​៣នាក់

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនី​ចេញ​​ពីធ្វើការ​​អង្គុយ​ជុំគ្នា​៦​នាក់នៅក្នុងបន្ទប់​ដាំបាយធ្វើម្ហូប​ និងបិទ​ទ្វារ​បន្ទប់​ជិត​ឈឹង ធ្វើ​ឱ្យ​ហប់​ផ្ទុះ​កំប៉ុង​ហ្គាស​ដែល​កំពុង​ដាំ​ឆាប​ឆេះ​ បណ្តាល​ឱ្យ​រលាក​ផ្ទៃ​មុខ​ ដៃ​ ជើង និង​រងរបួស​ធ្ងន់​៣នាក់ ។ ហេតុការណ៍​នេះ កើត​ឡើង​​​កាលពី​វេលា​ម៉ោង​​៥ និង​៣០នាទី​ល្ងាច​​ថ្ងៃទី​១៦ តុលា ២០១៣ ស្ថិតក្នុង​​ភូមិ​ទួលពង្រ​ សង្កាត់​​ទួលពង្រ ខណ្ឌពោធិ៍​សែនជ័យ ។

ប្រភព​បាន​​ឱ្យ​ដឹងថា អ្នក​រងគ្រោះ​ទាំង​៣នាក់​នោះ​១-​ឈ្មោះ​ហ៊ុម ស ភេទស្រី​ អាយុ​៣៤​ឆ្នាំ ជា​កម្ម​ការិនី​រោងចក្រ​មាស់​ជូ ស្នាក់​នៅ​បន្ទប់​កើតហេតុខាង​លើ មានស្រុកកំណើត​នៅ​ភូមិ​កោងង៉ុយ ឃុំបណ្តោ ស្រុកព្រះស្តេច ខេត្តព្រៃវែង ២-ឈ្មោះ​ចាន់ មាស ភេទស្រី អាយុ​៣៦​ឆ្នាំ មានស្រុកកំណើត​​នៅភូមិ​ស្វាយចា ឃុំនគរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង និង៣-ឈ្មោះ​ប៊ុន ធឿន ភេទ​ប្រុស ​​អាយុ២៦​ឆ្នាំ មាន​ស្រុ​ក​កំណើត​នៅ​ភូមិ​ព្រៃ​សណ្តែក ​ឃុំសន្ធរកណ្តាល ស្រុកព្រះស្តេច ខេត្តព្រៃវែង ​។

អ្នក​រងរបួស​ធ្ងន់ទាំង​៣នាក់នោះ ត្រូវ​បានបញ្ជូន​ទៅ​​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ភ្លាមៗ រីឯ​អ្នក​រងរបួស​ស្រាល​៣នាក់ទៀត​មិន​​បានទៅសង្គ្រោះ​នៅ​មន្ទី​រពេទ្យ​ទេ ។