ប្រភពព័ត៌មានប៉ូលិស និងមន្ទីរពេទ្យរាយការណ៍ថា រថយន្តបង្កប់គ្រឿងផ្ទុះមួយបានផ្ទុះកាលពីថ្ងៃទី១២ តុលា នាវេលាល្ងាចក្នុងវិថីមានមនុស្សច្រើនកុះករមួយនៃទីក្រុងសាម៉ារ៉ាភាគខាងជើងក្រុងបាដាដ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១២នាក់ ។ ការវាយប្រហារនេះកើតមានពេលប្រជាជនលើកគ្នាទិញរបស់របរមុនពេលបុណ្យ AID AL-ADHA ជាបុណ្យធំមួយរបស់អ៊ិស្លាមគ្រោងធ្វើនាថ្ងៃទី១៥ តុលា ក៏បណ្តាលឱ្យមនុស្ស១៣នាក់ត្រូវរបួសផងដែរ ។
អំពើហិង្សាពិសេសរវាងសហគមន៍ស៊ុននីត និងស៊ីអីុតមានការកើនឡើងខ្ពស់តាំងពីដើមឆ្នាំ២០១៣ នេះមកនៅអីុរ៉ាក់ គឺដល់កម្រិតមួយដូចកាលពីក្នុងឆ្នាំ២០០៨ ជាមួយតុល្យការអ្នកស្លាប់ក្នុងមួយខែៗរវាងពី៨០០ ទៅ១.០០០នាក់ ។ អំពើហិង្សាបណ្តាលឱ្យមនុស្សស្លាប់ជាង២៣០នាក់ចាប់តាំងពីដើមខែតុលាមក និងជាង៤.៩០០នាក់តាំងពីដើមឆ្នាំ ។ សម្រាប់ខែកញ្ញាមួយ អ.ស.ប រៀបរាប់ពីចំនួនអ្នកស្លាប់ថា មានជិត១.០០០នាក់ ហើយអ្នករបួសមានជាង២.១០០នាក់ ៕
ចែករំលែកព័តមាននេះ