រាជធានីភ្នំពេញ ៖ ប៉ូលិសខណ្ឌមានជ័យដឹកនាំដោយលោកហ៊ី ណារិន អធិការនគរបាលខណ្ឌមានជ័យនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៣ តុលា ២០១៣ បានឃាត់ខ្លួនបុរសជាប្តីនារីរងគ្រោះ និងសាក្សីមួយចំនួនទៅសាកសួរជុំវិញករណីឃាតកម្មអារ.កសម្លាប់ស្ត្រីកូនប្រសារថៅកែសំណង់ម្នាក់នៅសង្កាត់ច្បារអំពៅ ។
ប៉ូលិសបានឱ្យដឹងថា បុរសជាប្តីនារីរងគ្រោះឈ្មោះ សឺ លូផេងឡុង អាយុ៣២ឆ្នាំ និងស្ត្រីម្នាក់ទៀតដែលប៉ូលិសនាំមកសាកសួរមិនត្រូវបានស្គាល់ឈ្មោះទេ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១០ តុលា ស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុតដោយឃាតករអារ.កសម្លាប់ នៅក្នុងបន្ទប់ផ្ទះឈើរបស់ខ្លួនជាន់ទី១ គឺផ្ទះលេខ២៦៨ ក្រុមទី១៨ ផ្លូវលេខ៦៤៤ ភូមិដើមមា៉ក់ឃ្លើ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ ហួ៊រ លីជួរ អាយុ៣៤ឆ្នាំ ជាកូនប្រសារថៅកែសំណង់ម្នាក់នៅសង្កាត់ច្បារអំពៅ ដែលបុរសជាប្តីមានមុខរបរជាអ្នកបើកអីុនធើរណិត ៕
ចែករំលែកព័តមាននេះ