ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរជាតិ​ទៅលេងរ​មណីយដ្ឋាន​ដុងអារញ្ញ​ ក្នុង​ក្រុងប៉ោយប៉ែត​ភ្លូកទឹកភ្លូកដី

11 ឆ្នាំ មុន

បន្ទាយមានជ័យ​៖ រមណីយដ្ឋានដុងអារញ្ញ​ ស្ថិតក្នុងភូមិដុងអារញ្ញ​ សង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត​ ថ្វីត្បិតតែដងផ្លូវ​ទៅកាន់​ទីនោះ​មានការលំបាក​ព្រោះត្រូវជំនន់​ទឹកភ្លៀងបុកផ្ដាច់​ជាច្រើនកន្លែង​ពិបាកធ្វើដំណើរ ​ប៉ុន្តែបើយើងពិនិត្យ​មើលទីនោះ​ឃើញថាមានសក្តា​នុពល​គ្រាន់បើ​ ក្នុងការ​ទាក់​ទាញឲ្យអ្នកស្រុក​

បន្ទាយមានជ័យ​៖ រមណីយដ្ឋានដុងអារញ្ញ​ ស្ថិតក្នុងភូមិដុងអារញ្ញ​ សង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត​ ថ្វីត្បិតតែដងផ្លូវ​ទៅកាន់​ទីនោះ​មានការលំបាក​ព្រោះត្រូវជំនន់​ទឹកភ្លៀងបុកផ្ដាច់​ជាច្រើនកន្លែង​ពិបាកធ្វើដំណើរ ​ប៉ុន្តែបើយើងពិនិត្យ​មើលទីនោះ​ឃើញថាមានសក្តា​នុពល​គ្រាន់បើ​ ក្នុងការ​ទាក់​ទាញឲ្យអ្នកស្រុក​ទៅលេងទីនោះ​ក្នុងមួយថ្ងៃៗ​​រាប់រយនាក់ ​រៀងរាល់​រដូវវស្សា។

​ក្នុងពិធី​បុណ្យភ្ជុំបិណ្ឌនេះ ​រមណីយដ្ឋាន​ខាងលើ​គេឃើញមនុស្សមកពីស្រុកម៉ាឡៃ​,ស្រុកអូរជ្រៅ​ និងអ្នកខ្លះមកពី​ទីរួមខេត្តពិសេស​អ្នក​ក្រុង​ប៉ោយប៉ែត ​បានទៅលេងកំសាន្ត​ទីនោះយ៉ាងភ្លូក​ទឹកភ្លូកដី ។ រមណីយដ្ឋាន​ដុងអារញ្ញ ​បើគិតពីផ្លូវជាតិលេខ៥ ​មានប្រវែងប្រហែល​៦គីឡូម៉ែត្រ​អតីតជាផ្លូវ​គ្រួសក្រហម​ ប៉ុន្តែដោយសារមាន​ការជន់លិចជា​ប្រចាំរៀងរាល់ឆ្នាំ ​ផ្លូវមួយខ្សែរនេះ ​ត្រូវបានអាជ្ញាធរធ្វើការ​​ជួសជុល​​ជារៀង​រាល់​ឆ្នាំដែរ ។

ទោះជាយ៉ាងណា​ដោយសារឆ្នាំនេះ ​ជំនន់ទឹកភ្លៀង​និងទឹកហូរពី​ប្រទេសថៃ ​កើតមានជា​បន្តបន្ទាប់​២ទៅ៣ដង ​បានធ្វើឲ្យដង​ផ្លូវមួយខ្សែ​​នេះ​រង​ការខូចខាត​ជាច្រើនកន្លែង​ ដោយកន្លែងខ្លះ​មានចម្ងាយវែង​ប្រហែល៥០ម៉ែត្រ​ និងកន្លែងខ្លះខ្លី​ កន្លែងខ្លះបើក​បររថយន្តបាន​ ​តែបើកបរម៉ូតូ​មិន​បាន ​​បើទោះជាកន្លង​មកអាជ្ញាធរ ​និងប្រជាពលរដ្ឋ​បាននាំគ្នាច្រក​ដីខ្សាច់ក្នុងការ៉ុងធ្វើ​ជាទំនប់ទប់​ដើម្បីបញ្ជៀស​​ការជន់លិច​ផ្លូវ​ក៍ដោយ ។​ស្ថានភាព​លំបាកនេះ​ អ្នកដំណើរដែល​ត្រូវទៅកំសាន្ដនៅ​រមណីយដ្ឋានដុងអារញ្ញ ​៨០%​បានផ្ញើម៉ូតូតាមទីតាំង​ទួលក្នុងមួយគ្រឿង​តម្លៃ២០០០រៀលសំរាប់​មួយថ្ងៃ ​ហើយនាំគ្នា​ជិះគោយន្តកន្ត្រៃ​ទាំងទៅទាំងមក​២០០០រៀល ។​ សំរាប់អ្នកប្ដូរជិះម៉ូតូ​កាត់ទឹកវិញនោះ​ត្រូវ​ចំណាយថ្លៃឆ្លង​ស្ពានអ្នកស្រុកទាំង​ទៅទាំងមក៤០០០រៀល​ ហើយមានជាច្រើន​កន្លែងដែលអត់ស្ពាន​ អ្នកខ្លះបើកបរខុស​គោលដៅ​ទឹកចូល​ម៉ូតូ​រលត់ខូច​ក៍មានដែរ។​ ចំពោះបរិវេណ​នឹងទីតាំងរមណីយ​ដ្ឋានដុងអារញ្ញ ​មានមុខទឹកហូរខ្មួលខ្មាញ់ ​មានតូបសំរាប់អង្គុយ​ហូបចុកអាច​ទទួល​​មនុស្សបាន​រាប់រយនាក់ ​ហើយមានទាំងម្ហូបកាម៉ង់​ ជារបស់ស្រុកស្រែ​ដូចជាអន្ទង់,ក​ង្កែប,​ក្ដាមនិងម្ហូប​ចម្រុះផ្សេងៗទៀត។

រមណីយដ្ឋាន​​មួយនេះ ​មានទូកសំរាប់ជួល​ជិះលេង​,មានពោះវៀនរថយន្តធំៗ,​និងមានទាំងអា​វការពារការលង់ទឹក ​ហើយ​តាមតូបមាន​មនុស្ស​ពេញៗរកកន្លែងទំនេរមិនមានទេ ។ ចំណែកលើផ្ទៃទឹក​ ខ្លះជិះទូក​ ខ្លះជិះពោង​ហែលទឹក​(ពោះវៀនរថយន្ត) ។

រយៈពេលប៉ុន្មានថ្ងៃនេះ​ ​ដោយសារ​អ្នកដំណើរ​បាននាំគ្នាសម្រុក​ទៅលេងទីនោះ​ច្រើនពេក ​គេឃើញដងផ្លូវ​ពោ​រពេញដោយ​​មនុស្ស​ណែន​​ណាន់ ហើយក៍មាន​ទាំងវត្តមាន​នគរបាលរដ្ឋបាល​ឈរធ្វើចរាចរ ​និងជួយការពារ​សណ្ដាប់ធ្នាប់​សន្តិសុខ​ជូនប្រជាពលរដ្ឋ​នោះថែមទៀត