ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ​វ៉ា​រថ​យន្ត​ដឹក​អង្ករ​មិន​ផុត​រេ​ចង្កូត​ចូល​រថយន្ត​កុង​តឺន័រ​បុក​អូសជាង​២០ម៉ែត្រ​ស្លា.ប់ (មាន​វីដេអូឃ្លីប)

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗនៅ​នឹង​កន្លែង​​​ ខណៈ​ជិះ​ម៉ូតូ​​​​វ៉ា​រថ​យន្ត​ដឹក​អង្ករ​១​គ្រឿង​ដែល​កំពុង​បើក​នៅ​ខាង​មុខ​ ប៉ុន្តែ​វ៉ា​មិន​ផុត​ ហើយ​បាន​ប៉ះ​ដៃ​ចង្កូត​ជាមួយ​រថ​យន្ត​នោះ​ រួច​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កុង​តឺន័រ​១​គ្រឿង​ទៀត​របស់​ក្រុម​ហ៊ុន​ផែស្ងួត តិច ស្រ៊ុន ដែល​ធ្វើ​ដំណើរ​​បញ្ច្រាសទិស​គ្នា​បណ្តាល​ឱ្យ​ដួល​ចូល​ក្រោម​រថយន្តកិន និង​​អូស​ជាង​២០​ម៉ែត្រ​។

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង​​​ ខណៈ​ជិះ​ម៉ូតូ​​​​វ៉ា​រថ​យន្ត​ដឹក​អង្ករ​១​គ្រឿង​ដែល​កំពុង​បើក​នៅ​ខាង​មុខ​ ប៉ុន្តែ​វ៉ា​មិន​ផុត​ ហើយ​បាន​ប៉ះ​ដៃ​ចង្កូត​ជាមួយ​រថ​យន្ត​នោះ​ រួច​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កុង​តឺន័រ​១​គ្រឿង​ទៀត​របស់​ក្រុម​ហ៊ុន​ផែស្ងួត តិច ស្រ៊ុន ដែល​ធ្វើ​ដំណើរ​​បញ្ច្រាសទិស​គ្នា​បណ្តាល​ឱ្យ​ដួល​ចូល​ក្រោម​រថយន្តកិន និង​​អូស​ជាង​២០​ម៉ែត្រ​។

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២៩ កញ្ញា ២០១៣ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​អនុវិទ្យា​ល័យ​ពង​ទឹក ស្ថិត​ក្នុង​ភូមិ​វត្ត​ស្លែង​ សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ​។

ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ​ខុន តុលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ជា​អាជិវករ​ មាន​ទី​លំនៅ​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃ​វែង​ ខណ្ឌ​ដង្កោ​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ាម៉ាហា​ស៊ីរូស ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AS០៤៦៤។ ចំណែក​រថ​យន្ត​កុង​តឺន៍រ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ត្រួយ​ចេក​ ពាក់​ស្លាក​លេខ​​ភ្នំពេញ​២B៥៤៥១ បើ​ក​ដោយ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់ ក្រោយ​កើត​ហេតុ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។