ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​វិកល​ចរិក​ម្នាក់​ត្រូវ​រថ​យន្ត​កាមរី​បើក​បុក​ស្លាប់​ភ្លាមៗ​លើ​ផ្លូវ​ជាតិ​លេខ​៥​ ក្រុង​ប៉ោយ​ប៉ែត​

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ស្រ្តី​វិកល​ចរិក​ម្នាក់​អាយុ​ប្រមាណ​ជា​ ៣០​ឆ្នាំ​​ បាន​ស្លាប់​​​បាត់​បង់​ជីវិត​ភ្លាមៗ ខណៈ​ដែល​រូប​គាត់​កំពុង​ដើរ​លើ​ចិញ្ចើម​ផ្លូវ​ ក៏​ត្រូវ​រថ​យន្ត​កាមរី​ ពណ៌​ស​ ១គ្រឿង​ អត់​ចាំ​ស្លាក​លេខ​ ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​ ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ បើក​បុក​ចំ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​ ដែល​​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨ និង​ ៥០​នាទី យប់​ថ្ងៃទី​២៤​ កញ្ញា​ ២០១៣​

ក្រុង​ប៉ោយ​ប៉ែត​ ៖ ស្រ្តី​វិកល​ចរិក​ម្នាក់​អាយុ​ប្រមាណ​ជា​ ៣០​ឆ្នាំ​​ បាន​ស្លាប់​​​បាត់​បង់​ជីវិត​ភ្លាមៗ ខណៈ​ដែល​រូប​គាត់​កំពុង​ដើរ​លើ​ចិញ្ចើម​ផ្លូវ​ ក៏​ត្រូវ​រថ​យន្ត​កាមរី​ ពណ៌​ស​ ១គ្រឿង​ អត់​ចាំ​ស្លាក​លេខ​ ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​ ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ បើក​បុក​ចំ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​ ដែល​​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨ និង​ ៥០​នាទី យប់​ថ្ងៃទី​២៤​ កញ្ញា​ ២០១៣​ ស្ថិត​ក្នុង​ភូមិ​កូ​នដំរី​ សង្កាត់​​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ ។

តាម​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា ស្រ្តី​រង​គ្រោះ​ខាង​លើ​ជា​មនុស្ស​វិកល​ចរិក​​ ហើយ​គេ​ឃើញ​គាត់​ដើរ​ទៅ​ដើរ​មក​ ២-៣​ថ្ងៃ​ មក​ហើយ​ និង​កាល​ពី​ព្រឹក​មិញ​ ស្រ្តី​រូប​នេះ បម្រុង​លោត​ទឹក​សម្លាប់​ខ្លួន​ម្តង​ទៅ​ហើយ​ តែ​បាន​គេ​ជួយ​ឃាត់​បាន​ លុះ​មក​ដល់​យប់​ថ្ងៃ​ដដែល​នេះ ស្រាប់​តែ​ត្រូវ​រថ​យន្ត​បុក​ស្លាប់​តែ​ម្តង​ ។

ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​នគរ​បាល​បាន​ហៅ​រថ​យន្ត​​មក​ដឹក​សព​​ស្រ្តី​រង​គ្រោះ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​អណ្តូង​​មាស​​ ស្ថិត​ក្នុង​ភូមិ​អណ្តូង​មាស​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ ដើម្បី​បូជា​ ៕