ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្មសម្លា.ប់​​ស្ត្រី​​2នាក់​យ៉ាងឃោរ​ឃៅ​ព្រៃ​ផ្សៃ​ពុំ​ទាន់​​រក​​ឃើញ​ឃាត​ករ​

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​ករណី​ឃាត​កម្ម​សម្លា.ប់​​​​ស្ត្រី​រងគ្រោះ​ចំនួន​២​លើក​បន្ត​បន្ទាប់​គ្នា​យ៉ាង​សាហា.វ​ព្រៃ​ផ្សៃ​​​ រហូត​មក​ដល់​ពេល​​នេះ​​​ប៉ូលិស​​​នៅ​​ពុំ​ទាន់​​​​​វែក​មុខ​​រក​​ឃាត​ករ​ឃើញ​នៅ​​ឡើយ​ទេ ​​​ទោះ​បី​ជន​សង្ស័យ​ខ្លះ​ត្រូវ​បាន​ឃាត់​​ខ្លួន​សាក​សួរ​ក្តី ។ ​

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​ករណី​ឃាត​កម្ម​សម្លាប់​​​​ស្ត្រី​រងគ្រោះ​ចំនួន​២​លើក​បន្ត​បន្ទាប់​គ្នា​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​​​ រហូត​មក​ដល់​ពេល​​នេះ​​​ប៉ូលិស​​​នៅ​​ពុំ​ទាន់​​​​​វែក​មុខ​​រក​​ឃាត​ករ​ឃើញ​នៅ​​ឡើយ​ទេ ​​​ទោះ​បី​ជន​សង្ស័យ​ខ្លះ​ត្រូវ​បាន​ឃាត់​​ខ្លួន​សាក​សួរ​ក្តី ។ ​

ករណី​​​ទី​១​ គឺឃាត​កម្ម​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ចំណុច​​អូរ​កេង​កង ក្នុងភូមិ​ព​​ពេល​ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៧​ កក្កដា ​​និង​ករណី​​ទី​២​​គឺ​អំពើ​​សម្លាប់​ស្ត្រី​ម្នាក់​​ដោយ​កាត់​ក្បាល​​នៅ​​ផ្លូវ​លំ​​​ចូល​ទៅ​​​ក្រុម​ហ៊ុន​ទំរីង​រ៉ាប់​​ប៊ឺ ស្ថិត​នៅ​ក្នុង​ភូមិ​អណ្តូង​​៣​ ហៅ​ភូមិ​អូ​រ​តាម៉េង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង កាលពី​វេលា​ម៉ោង​​ប្រមាណ​១០​យប់​ថ្ងៃ​ទី​២​ កញ្ញា ​​​។

ប្រជា​ពលរដ្ឋដែល​កំពុង​​តាម​ដាន​​​​​ហេតុ​​​​ការណ៍​​គួរ​ឱ្យ​រន្ធត់​នេះ​ បាន​អំពាវ​នាវ​​ដល់​សមត្ថ​​កិច្ច​​​ឱ្យ​​​វែក​មុខ​​ឃាត​ករ​​​ឱ្យ​ឃើញ​ដើម្បី​នាំ​យក​​​មក​​ផ្តន្ទា​ទោស​តាម​ច្បាប់ ។ ​ករណី​​ទី​​១​ ​ឃាត​ករ​បាន​សម្លាប់​​​ស្ត្រី​​ម្នាក់​ដែល​គេ​ពុំ​​​​ស្គាល់​​អត្ត​សញ្ញាណ​​​​​​​ និង​​​ស្វិត​ជើង​​​​ស្តាំ​ ដោយ​ប្រើ​​​​កាំបិត​និ​ង​ពូ​ថៅ​​កាប់​​ជាច្រើន​​​កន្លែង ​ហើយ​​ឃាត​ក​​រ​បាន​សម្រាត​​សម្លៀក​​បំពាក់​​​ឱ្យ​​​​នៅ​អាក្រាត​រួច​អូស​​ទម្លាក់​​ក្នុង​ទឹក​អូរ​កេង​កង​ដែល​ស្ថិតក្នុង​ភូមិ​ឃុំ​ខាង​លើ​ ។

ចំណែក​ករណី​​​ទី​២ ​គឺឃាត​ករ​​សម្លាប់​ស្ត្រី​ម្នាក់​​​ ដោយ​​​កាត់​ក្បាល​​យ៉ាង​ព្រៃ​ផ្សៃ​បំផុត​នៅ​​​ផ្លូវ​លំ​​ចូល​ទៅ​ក្នុង​ក្រុម​ហ៊ុន​ទំរីង​រ៉ាប់​​ប៊ឺ ដែល​ស្ថិត​នៅ​ក្នុង​​ភូមិ​អណ្តូង​​៣ ហៅ​ភូមិ​​អូរ​តាម៉េង ​ឃុំ​អន្លង់​​វែង កាល​ពី​វេលា​ម៉ោង​ប្រមាណ​១០​​យប់​ថ្ងៃ​ទី​២ កញ្ញា ​​។