បុរសម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកស្លាប់
រាជធានីភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ វ័យប្រមាណ ២៩ឆ្នាំ ខណៈដែលដើរឆ្លងផ្លូវ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាក ១គ្រឿង បើកបុកចំពេញទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ហើយរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤៥នាទី យប់ថ្ងៃទី១២ សីហា ២០១៣ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ៕


ចែករំលែកព័តមាននេះ