ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​បើក​លឿន​ពេល​មេឃ​កំពុង​ភ្លៀង​កៀរ​កាមរី​បាឡែន​ក្រពឹត​មួយ​ចំហៀង​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​ រថយន្ត​ម៉ាក​​កាមរី​បាឡែន​មួយ​គ្រឿង​បាន​រង​ការ​ខូច​ខាត​ក្រពឹត​មួយ​ចំហៀង​ខ្លួន​បន្ទាប់​ពី​រថយន្ត​កុងតឺន័រ​បើកបរ​ក្នុង​ល្បឿន​លឿន​ ជ្រុល​កៀរ​ពេញ​ទំហឹង​ ហើយ​រថយន្ត​កុងតឺន័រ​នោះបាន​ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ ប៉ុន្តែ​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ពុំ​បណ្តាល​ឱ្យ​មាន​មនុស្ស​គ្រោះ​ថ្នាក់​ទេ​ ។​

គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃទី​១១ សីហា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ ត្រង់​ចំណុច​គីឡូ​ម៉ែត្រ​លេខ​​២៧​និង​២៨​ ស្ថិត​ក្នុង​ភូមិ​ថ្លើក​ ឃុំ​ពើក​ ស្រុក​អង្គ​ស្នួល​ ។ រថយន្ត​ដឹក​កុង​តឺន័រ​ម៉ាក​ហុីណូ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-3981 អ្នក​បើកបរ​បាន​រត់​គេចខ្លួន​បាត់​ ។​ ចំណែក​រថយន្ត​កាមរី​បាឡែន​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​កោះ​កុង 2A-0743 បើក​បរ​ដោយ​បុរស​ឈ្មោះ​ កែវ​ រ៉ានី​ អាយុ​៣៧​ឆ្នាំ​ មាន​លំនៅ​ភូមិ​៣​ ឃុំ​ដង​ទង់​ ស្រុក​ស្មាច់​មាន​ជ័យ​ ខេត្ត​កោះ​កុង ។​

តាមប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​បើក​បរ​បញ្ច្រាស​ទិសគ្នា​ ដោយ​រថយន្ត​ម៉ាក​កាមរី​បាឡែន​បើក​​ពី​កើតទៅ​លិច​ ចំណែក​រថយន្ត​ដឹក​កុង​តឺន័រ​បើក​ពី​លិចទៅ​កើត ខណៈ​នោះ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​មើល​គ្នា​មិន​សូវ​ឃើញ​ ម្យ៉ាង​រថយន្ត​កុងតឺន័រ​បើក​លឿន​ពេក​ ក៏​ជ្រុល​កៀរ​រថយន្ត​កាមរី​បាឡែន​ពេញ​ទំហឹង​បណ្តាល​ឱ្យ​រង​​ការ​ខូចខាត​ក្រពឹត​មួយ​ចំហៀង​ខាងឆ្វេង​ ។​

ប្រភពដដែល​បាន​បន្ត​ថា​ ពេល​នោះ​រថយន្ត​កុងតឺន័រ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ តែ​សំណាងល្អ​មិន​មាន​នរណា​ម្នាក់​គ្រោះ​ថ្នាក់​ទេ ។ ក្រោយ​ពេល​កើតហេតុ​អ្នក​បើក​រថយន្ត​កុងតឺន័រ​បាន​ចុះ​រត់​គេច​ខ្លួន​បាត់​ ។​ បន្ទាប់​មក​សមត្ថ​កិច្ច​ប៉ូលិស​ស្រុក​អង្គស្នួល​បាន​ចុះ​អន្តរាគមន៍​​យក​រថយន្ត​ទាំង២​គ្រឿងទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ ៕​