ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាអាយុ​​74ឆ្នាំ​​តណ្ហា​​ដល់ក ចាប់​ក្មេង​ស្រី9​ឆ្នាំរំ​លោភ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន

10 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​​ ៖ បុរស​​​ចំណាស់​អាយុ​៧៤​ឆ្នាំ​​ម្នាក់ ​​​បាន​​ត្រូវ​កម្លាំ​ង​​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​​ចាប់​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃទី​៩​​ សីហា​ ​តាម​បណ្តឹង​ស្ត្រី​ជា​ម្តាយ​កុមារី​រង​គ្រោះ​ដោយ​ចោទ​ប្រកាន់​ថា​​ បាន​ធ្វើ​សកម្ម​ភាព​ចាប់​រំលោ.ភ​កូន​ស្រី​គាត​់​​អាយុ​៩​ឆ្នាំ​ ដែល​បាន​ប្រព្រឹត្តឡើង ​កាល​ពី​ព្រឹក​ថ្ងៃទី​៧​ សីហា​ ​នៅ​ឃុំ​​ត្រងិល ​ស្រុក​​កំពង់​លែង​ ខណៈ​ពេល​ដែល​កុមារី​រង​គ្រោះ​​​ទៅ​លេង​ផ្ទះ​បុរស​ជា​ជន​សង្ស័យ​​ខាង​​​លើ​ ។

​ខេត្ត​កំពង់​ឆ្នាំង​​ ៖ បុរស​​​ចំណាស់​អាយុ​៧៤​ឆ្នាំ​​ម្នាក់ ​​​បាន​​ត្រូវ​កម្លាំ​ង​​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​​ចាប់​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃទី​៩​​ សីហា​ ​តាម​បណ្តឹង​ស្ត្រី​ជា​ម្តាយ​កុមារី​រង​គ្រោះ​ដោយ​ចោទ​ប្រកាន់​ថា​​ បាន​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​កូន​ស្រី​គាត​់​​អាយុ​៩​ឆ្នាំ​ ដែល​បាន​ប្រព្រឹត្តឡើង ​កាល​ពី​ព្រឹក​ថ្ងៃទី​៧​ សីហា​ ​នៅ​ឃុំ​​ត្រងិល ​ស្រុក​​កំពង់​លែង​ ខណៈ​ពេល​ដែល​កុមារី​រង​គ្រោះ​​​ទៅ​លេង​ផ្ទះ​បុរស​ជា​ជន​សង្ស័យ​​ខាង​​​លើ​ ។

លោក​វរ​សេនី​យ​ត្រី​ ឌុច​ ចំរើន​ នាយ​ការិ​យា​​ល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​នៃស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​​ឱ្យ​ដឹង​ថា​ ​ដោយ​ទទួល​បាន​ការ​ចង្អុល​បង្ហាញ​ និង​បទ​បញ្ជា​​​​ពី​​លោក​​ឧត្ត​មសេន​ីយ៍​ត្រី​ អាត់​ ខែម​​ ស្នង​ការ​នគរ​បាល​ខេត្ត​​​​ឱ្យ​ស្រាវ​ជ្រាវ ​និង​ចាប់​ជន​សង្ស័យ​ចាប់​រំលោភ​កុមារី​អាយុ​​៩ឆ្នាំ​ ​​លោក​​ក៏​បាន​ដឹក​នាំ​មន្ត្រី​​​​នគរ​បាល​​ក្រោម​ឱវាទ​​​​ចុះ​សហ​ការ​ជា​មួយ​មន្ត្រី​នគរ​បាល​ស្រុក​ និង​​មូល​ដ្ឋាន​ ស្រាវ​ជ្រាវ​ និង​​​​ចាប់​បាន​បុរស​​ចំណាស់​ជា​ជន​សង្ស័យ​រូប​នេះ​​​​ឈ្មោះ​ហែម​ ហៃ​ អាយុ​៧៤​ឆ្នាំ​ ​​​មាន​ទី​លំ​នៅ​​​​ក្នុង​​​ឃុំ​ត្រងិល​ ស្រុក​​កំពង់​លែង​​ ។​​ ​យោង​តាម​​​បណ្តឹង​របស់​ស្រី្ត​ជា​​ម្តាយ​ និង​ជា​ស្ត្រី​​មេ​ម៉ា​យមាន​កូន​៣​នាក  ​រៀប​រាប់​​ថា​ នៅ​ថ្ងៃទី​​​​៩​ សីហា​​ ខណៈ​​​គាត់​​ត្រឡប់​​ពី​ស៊ី​​ឈ្នួល​ដកសំណាប​​ឱ្យ​គេ​វិញ​​មក​ដល់​ផ្ទះ​​​​ឃើញ​កូន​ស្រី​ដេក​លើអង្រឹង​ក្នុង​​ទឹក​មុខ​ស្លេក​ស្លាំ​ង​ និង​ក្នុង​សភាព​គ្មាន​កម្លាំ​ង​​​ក៏​បាន​សួរ​កូន​ស្រីថា​ មាន​រឿង​អី ​ពេល​នោះ​កូន​ស្រី​ក៏​បាន​ប្រាប់​ថា​តាហៃ​ចាប់​ខ្ញុំរំ​លោភ ​។ ​បន្ទាប់​មក​​​ គាត់​​នា​ំកូន​ទៅ​ប្តឹង​​​នគរ​​​បាល​​ប៉ុស្តិ៍​ ​ហើយ​ក៏​​​​​បាន​រាយ​ការណ៍​មក​ស្នង​ការ​ដ្ឋាន​ខេត្ត​ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួន​បុរស​សង្ស័យ​ខាង​លើ ​។​

បើតាម​ការ​រៀប​រាប់​របស់​កុមា​រី​រង​គ្រោះ​​ថា ​កាល​ពី​ព្រឹក​ថ្ងៃទី​ ៧​​​ សីហា​ នាង ​និង​ក្មេងៗ​ដទៃ​ទៀត​​ប្រមា​ណ​៤-៥​នាក់​បាន​ទៅ​លេង​នៅលើផ្ទះ បុរស​​ជា​ជន​សង្ស័យ​ខាង​លើ​ ។​ នៅ​ពេ​ល​លេង​បាន​បន្តិច ​បុរស​ចំណាស់​ឈ្មោះ​ហែម​ ហៃ​ ក៏​បាន​​​ដេញ​ក្មេង​ៗ​​ទាំ​នោះ​ចេញ​​តែ​បាន​ទុក​​​នាង​​ឱ្យ​នៅ​​​លើផ្ទះ​ម្នាក​់​ឯង​ ហើយ​​​​លើក​នាង​ដាក​់​លើគ្រែ​​​​ចាប់​រំលោភ​តែ​ម្តង​ ។ ​ប៉ុន្តែ​ដោយ​ការ​ឈឺ​ចាប់​ខ្លាំ​ង​​ពេក​នាង​បាន​ស្រែកខ្លាំងៗ ​ទើប​​បុរស​ជា​ជន​ជាប់​ចោទ​​​រូបនេះលែង​នាងឱ្យ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។​ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​​នគរ​បាល​​​ ជន​សង្ស័​យ​​​​​​​សា​​រភាព​ថា​ ខ្លួន​ពិត​ជា​​​​ចាប់​នាង​រំលោភ​មែន ​ប៉ុន្តែ​មិន​ទាន់​បាន​ស៊ី​ជម្រៅ​​​ទេ​​ ព្រោះ​នាង​​ស្រែក​​និង​​ម៉្យាង​ទៀត​មាន​ក្មេង​ៗម​ក​លប​​មើល​ទៀត​ផង​ទើបគាត​​់លែង​ក្មេង​នោះ​វិញ​ ។ ​ទោះ​បីជា​​​បែប​ នេ​​ះក្តី ​ក៏​នគរ​បាល​​បាន​កសាង​សំណុំ​រឿង​បញ្ជូន​​ជន​សង្ស័យ​ទៅ​តុលា​ការ​តាម​នីតិ​វិធ​ីច្បាប់​ ។

​លោក​​នាយ​​​ការិ​យា​ល័យ​​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​​កម្រិតធ្ងន់​ខេត្ត​​​បាន​បញ្ជាក់​ថា​ ម្តាយ​កុមារី​រង​គ្រោះ​ជាស្ត្រី​មេម៉ាយ​មា​ន​កូន​៣​នាក់​ក្នុង​បន្ទុក ​ប្តី​បាន​រត់​ចោល​ទៅ​មាន​ប្រពន្ធ​ថ្មី​​ ឯ​​ក្មេង​ស្រី​​រង​គ្រោះ​​​​ជា​កូន​ច្បង​​​ ។ សព្វ​ថ្ងៃ​ម្តាយ​​​​ក្មេង​ស្រី​​​​ដើរ​ស៊ី​ឈ្នួល​ដក​ស្ទូង​គេ​យក​ប្រាក់​មក​ចិញ្ចឹម​កូន​​ក្នុង​ជីវ​ភាព​​​ដ៏លំបាក​​​​លំបិន​​ ៕