ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​ត្រូវប្តី​វាយ​ឱ្យសន្លប់​ដេកក្បែរ​រថយន្ត​ដែលគេចតចូលហាងកាហ្វេ

11 ឆ្នាំ មុន

ខេត្តកំពត ៖ ស្ត្រីចំណាស់ម្នាក់​ត្រូវ​បាន​គេប្រទះ​ឃើញ​​ដេកសន្លប់​នៅលើ​ចិញ្ចើម​ផ្លូវមុខ​រថយន្ត​កាមរី​ដែល​ម្ចាស់គេ​ចត​ចូលហូបកាហ្វេ​កាល​ពី​វេលាម៉ោង៧ និង​៤៥នាទីព្រឹកថ្ងៃទី​៥ សីហា ២០១៣ ស្ថិតក្នុងភូមិ​កំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។

ស្ត្រីរងគ្រោះ​ត្រូវបានគេស្គាល់​ឈ្មោះ​មីង ស៊ី អាយុ​៥៥​ឆ្នាំ មានទីលំនៅ​ភូមិត្រពាំង​រពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ។ ស្ត្រី​រូបនោះ​ពុំ​​បានប្រាប់​​ពីមូល​ហេតុអ្វីនោះទេ គ្រាន់តែប្រាប់​សមត្ថកិច្ចថា អ្នកដែលបង្ក​ឱ្យ​រូបគាត់ដួល​សន្លប់នោះ គឺ​ជាប្តី​ហេងស៊យរបស់គាត់ ។

តាមប្រភពព័ត៌មានបានឱ្យ​ដឹងថា នៅមុនពេល​កើតេហតុ​ គេឃើញបុរសម្នាក់​ស្លៀក​ខោខ្លី​ ពាក់​អាវយឺត​បានបណ្តើរ​គ្នា​ជាមួយស្ត្រី​រង​គ្រោះ​ដែលគេ​សន្និដ្ឋាន​ថា ជាប្តីប្រពន្ធ​នឹងគ្នា លុះបណ្តើរគ្នា​មកដល់​ចំណុចកើតហេតុ​ ក៏ស្រាប់តែ​បានប្រតាយប្រតប់គ្នា ហើយបុរស​នោះ​​បានដាល់ស្ត្រីរូប​នោះ​ចំៗ​កន្លែងសៀត​ផ្កា​២-៣ដៃ រួចស្ត្រីរូបនោះ​បានដួលសន្លប់​នៅមុខ​រថយន្ត​ដែលគេ​ចត​លើ​ចិញ្ចើម​ផ្លូវ ។​ចំណែកបុរសនោះ ​ក្រោយពីវាយ​ស្ត្រីរូបនោះ​ដួលសន្លប់ហើយ ក៏រត់គេចខ្លួន​ទៅទិសខាង​លិច​បាត់ទៅ ៕