ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សង្កេត​ការណ៍​អន្តរជាតិ​វាយ​តម្លៃ​ជុំវិញ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ការបោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា​ ត្រូវ​បាន​ក្រុម​អ្នក​សង្កេត​ការណ៍​វាយ​តម្លៃ​ជាបន្ត​បន្ទាប់​ទៅ​តាម​ប្រតិភូ​នីមួយៗ​ពី​ដំណើរ​​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ។​
នៅ​ក្រោយ​ការ​បោះ​ឆ្នោត​​ ប្រតិភូ​ ICAPP និង​ CAPDI បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជាសាធារណៈ​នៅ​ថ្ងៃទី​៣០​ កក្កដា​ថា​ តាម​ការ​អញ្ជើញ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប)

រាជធានី​ភ្នំពេញ​ ៖ ការបោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា​ ត្រូវ​បាន​ក្រុម​អ្នក​សង្កេត​ការណ៍​វាយ​តម្លៃ​ជាបន្ត​បន្ទាប់​ទៅ​តាម​ប្រតិភូ​នីមួយៗ​ពី​ដំណើរ​​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ។​
នៅ​ក្រោយ​ការ​បោះ​ឆ្នោត​​ ប្រតិភូ​ ICAPP និង​ CAPDI បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជាសាធារណៈ​នៅ​ថ្ងៃទី​៣០​ កក្កដា​ថា​ តាម​ការ​អញ្ជើញ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប) របស់​កម្ពុជា​ គណៈ​ប្រតិភូ​ចម្រុះ​មួយ​ជា​តំណាង​នៃ​សន្និ​សីទ​អន្តរ​ជាតិ​របស់​គណបក្ស​នយោ​បាយ​នៅ​អាស៊ី (ICAPP) និង​ចលនា​អ្នក​ប្រជាធិប​តេយ្យ​និយម​កណ្តាល​អន្តរ​ជាតិ​អាស៊ី​ប៉ាស៊ីហ្វិក​ (CAPDI) ដឹក​នាំ​ដោយ​លោក​ Jose de Venecia ​អតីត​ប្រធាន​រដ្ឋ​សភា​ហ្វ៊ីលីពីន​ និង​ជា​ប្រធាន​ស្ថាប័ន​ CAPDI លោក Jusuf Kalla ​អតីត​អនុប្រធានាធិបតី​ឥណ្ឌូណេស៊ី​ បាន​អញ្ជើញ​មក​ដល់​ប្រទេសកម្ពុជា​ ក្នុង​គោល​បំណង​សង្កេត​ការណ៍​បោះ​ឆ្នោត​​ និង​ត្រួត​ពិនិត្យ​ដំណើរ​ការ​បោះ​ឆ្នោត​តាម​លទ្ធិ​ប្រជា​ធិប​តេយ្យ ។​

ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គណៈ​ប្រតិភូ​បាន​ជួប​ថ្នាក់​ដឹកនាំ​គណបក្ស​នយោ​បាយ​ធំៗ​ទាំង​បី​រួម​មាន​ គណបក្សប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ហ្វុ៊ន​សិុន​បិុច​ ។ គណៈ​ប្រតិភូ​ក៏បាន​ទទួល​ព័ត៌​មាន​ពិស្តារ​ពី​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត​ស្តី​ពី​ការ​ងារ​ អំណាច និង​តួនាទី​របស់​ខ្លួន​ ព្រម​ទាំង​អំពី​របៀប​រៀបចំ​ការបោះ​ឆ្នោត​ឱ្យ​បាន​ល្អ​បំផុត។​ នៅថ្ងៃ​បោះ​ឆ្នោត​​ គណៈ​ប្រតិភូ​បាន​ទស្សនា​មណ្ឌល​បោះ​ឆ្នោត​លើស​ពី​១២​កន្លែង ដែល​ដំណើរ​ទស្សន​កិច្ច​ខ្លះត្រូវ​បាន​រៀបចំទុក​ជា​មុន​ និង​ខ្លះ​ទៀត​ធ្វើ​ដោយ​ឥត​ព្រៀង​ទុក​នៅ​ក្នុង​ក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ ទាំង​មុន​និង​អំឡុង​ពេល​ដំណើរ​ការ​បោះ​ឆ្នោត​​ ក៏​ដូច​ជា​ការ​ពិនិត្យ​មើល​ការរាប់​សន្លឹក​ឆ្នោត​ បន្ទាប់​ពី​បញ្ចប់​ការ​បោះ​ឆ្នោត ។​

ស្ថាប័ន ICAPP និង CAPDI ចាត់​ទុក​ការ​​បោះ​ឆ្នោត​​នៅ​កម្ពុជា​ថា ជា​ជ័យ​ជម្នះ​នៃ​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​ និង​ជា​ជ័យ​ជម្នះ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ក្នុងការស្វែង​រក​នូវ​ការ​កសាង​អនា​គត​របស់​ពួក​គេ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ ដោយ​ផ្អែក​ទៅ​លើ​ឧត្តម​ភាព​ និង​ភាពមិន​អាច​រំលោភ​បាន​នៃ​សន្លឹក​ឆ្នោត ។​ ការ​បោះ​ឆ្នោត​​នេះ​គឺ​សេរី​ យុត្តិ​ធម៌​ និង​មាន​តម្លា​ភាព​ ហើយ​ជា​ពិសេស​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សុខ​សន្តិ​ភាព​ គ្មាន​អំពើ​ហិង្សា​ និង​ដោយ​រលូន​ ដែល​ជា​សក្ខី​កម្ម​ចំពោះ​ការពិត​ថា ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ មិន​ត្រឹម​តែ​មាន​ភាព​ចាស់​ទុំ​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​នយោ​បាយ​ក៏​មាន​ភាព​ចាស់​ទុំ​ផងដែរ ។​ យើង​សូម​សម្តែង​នូវការ​អបអរ​សាទរ​អស់​ពីដួង​ចិត្ត​ចំពោះ​ប្រជា​ពល​រដ្ឋ​ គណបក្ស​នយោ​បាយ​ទាំង​ឡាយ​ មេ​ដឹកនាំ​ សារ​ព័ត៌​មាន​ សង្គម​ស៊ីវិល​ និង គ.ជ.ប​ របស់​កម្ពុជា​ចំពោះ​ជោគ​ជ័យ និងការ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​សណ្តាប់​ធ្នាប់​នៃ​ការ​បោះ​ឆ្នោត​ជា​សកល​នេះ ។​
នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​មួយ​ដោយ​គ្មាន​អ្នក​ឈ្នះ​ និង​គ្មាន​អ្នក​ចាញ់​ ក៏​ប៉ុន្តែ​គឺ​ជា​ជ័យ​ជម្នះ​នៃ​ប្រជា​ធិប​តេយ្យ​ប្រកប​ដោយ​ការសាទរ​ ការ​សប្បាយ​រីក​រាយ​ ការ​ចូល​រួម​យ៉ាងសកម្ម​ និង​ការ​រំភើប​រីករាយ​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​យុវ​វ័យ​ដែល​បាន​បង្ហាញ​ថា​ លទ្ធិ​ប្រជាធិប​តេយ្យ​ ជា​ការ​ពិត​គឺ​ជា​ជោគ​វាសនា​របស់​ប្រទេស​កម្ពុជា។

​ក្នុង​ស្មារតី​នេះ​ យើង​សូម​ស្វាគមន៍​ចំពោះ​ការ​អំពាវនាវ​ប្រកប​ដោយ​ស្មារតី​ស្នេហា​ជាតិ​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ សម រង្ស៊ី​ ដើម្បី​ «សន្តិ​ភាព​ និងការ​បង្រួប​បង្រួម​» ហើយ​គិត​ថា​ ពេល​នេះ​ជា​ពេល​វេលា​ដ៏ត្រឹម​ត្រូវ​ និង​ចាំបាច់​បំផុត ។​ ស្ថាប័ន​ ICAPP និង​ CAPDI ដែល​តំណាង​ឱ្យ​គណបក្ស​នយោ​បាយ​ចំនួន​ជាង​៣៤០​ មក​ពី​តំបន់​អាស៊ី​ និង​សង្គម​ស៊ីវិល​ ហើយ​និង​មេដឹកនាំ​ជាច្រើន​ផ្សេងៗ​ទៀត​របស់​ពិភព​លោក​ សូម​ជំរុញ​ឱ្យ​គណបក្ស​នយោ​បាយ​របស់​កម្ពុជា​ទាំង​អស់​ គោរព​តាម​អាណត្តិ​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​ប្រជាជន​កម្ពុជា​ ហើយ​សូម​ក្រោក​ឡើង​ឱ្យ​ទាន់​ឱកាស​ និង​សូម​បំពេញ​នូវសេចក្តី​សង្ឃឹម​របស់​អ្នក​បោះ​ឆ្នោត​ ដោយ​ផ្តល់​ដល់​កម្ពុជា​នូវការ​ផ្សះ​ផ្សា​មួយ​ប្រហែល​ជា​តាម​រយៈ​សម​ភាព​មួយ​ដែល​ជា​​ស្ថាប័ន​ឈ្នះ-​ឈ្នះ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​គ្នា ។

​កម្ពុជា​ទទួល​បាន​នូវ​មរតក​អរិយ​ធម៌​ដ៏រុង​​​រឿង​មួយ​ ហើយ​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​បាន​ជួប​ប្រទះ​នូវ​អតីត​កាល​មួយ​មិន​ទៀង​ទាត់​ និង​លំបាក​វេទនា​ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​សម្រេច​ចិត្ត​ទប់​ស្កាត់​មិន​ឱ្យ​កើត​មាន​ម្តង​ទៀត​បាន​ឡើយ ។​ អនាគត​នៃ​កម្ពុជា​នឹង​បាន​ប្រសើរ​ឡើង​ ដោយ​សារ​ដំណើរ​ការ​បង្រួប​បង្រួម​បែប​នេះ​ ដរាប​ណា​មាន​ការ​លើក​កម្ពស់​ ការអត់​ឱន​ ភាព​សុខ​ដុម​រមនា​ វឌ្ឍន​ភាព​ និង​សន្តិ​សហ​វិជ្ជ​មាន​។ ស្ថាប័ន ICAPP និង CAPDI មាន​ឆន្ទៈ​យ៉ាង​ខ្លាំង​ដើម្បី​គាំទ្រ​ដំណើរ​ការ​ជំរុញ​ឱ្យ​មាន​សន្តិ​ភាព​ ការ​ផ្សះ​ផ្សា​ជាតិ​ លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​បង្រួប​បង្រួម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ៕​