ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ម្តុំ​​វិមាន​​ឯករាជ្យ​ និង​ក្រោយ​​ព្រះបរមរាជវាំង​បិទ​ចរាចរណ៍​មួយរយៈ​​ដើម្បី​​រៀប​ចំ​សណ្តាប់​ធ្នាប់​​ឱ្យបាន​​ល្អ​​ប្រសើរ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹង​ថ្ងៃទី​៣០ កក្កដា នេះ​ថា ផ្លូវ​ជាច្រើន​នៅ​ម្តុំ​វិមាន​ឯករាជ្យ និង​ខា​ងក្រោយ​ព្រះ​បរម​រាជវាំង​ត្រូវបាន​បិទមិនឱ្យ​ធ្វើ​ចរាចរណ៍​​មួយ​រយៈ គឺ​ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​ឱ្យបាន​ល្អ​ប្រសើរ​ បន្ទាប់​ពីមាន​ពាក្យ​ចចាម​អារាម​ពីភាព​ជ្រួល​ច្របល់​នៃកា​រធ្វើ​មហាបាតុកម្ម​មិនទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​នីតិកាលទី​៥ កាលពី​ថ្ងៃទី​២៨ កក្កដា ។

រាជធានី​ភ្នំពេញ​ ៖ តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា នា​​រសៀល​​ថ្ងៃទី​៣០ កក្កដា ផ្លូវ​ជាច្រើន​នៅ​ម្តុំ​វិមាន​ឯករាជ្យ និង​ខា​ងក្រោយ​ព្រះ​បរម​រាជវាំង​ត្រូវបាន​បិទមិនឱ្យ​ធ្វើ​ចរាចរណ៍​​មួយ​រយៈ គឺ​ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​ឱ្យបាន​ល្អ​ប្រសើរ​ បន្ទាប់​ពីមាន​ពាក្យ​ចចាម​អារ៉ាម​ពីភាព​ជ្រួល​ច្របល់​នៃកា​រធ្វើ​មហាបាតុកម្ម​មិនទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោតជ្រើសតាំង​​តំណាង​រាស្ត្រ​នីតិកាលទី​៥ កាលពី​ថ្ងៃទី​២៨ កក្កដា ។

សូម​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោតជ្រើស​តាំង​​តំណាង​រាស្ត្រ​នីតិកាលទី​៥នេះ មាន​គណបក្ស​ចំនួន​៨ចូល​រួម​ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈក្នុង​សភាជាលទ្ធផល​បណ្តោះអាសន្ន​ចំនួន​៦៨ ខណៈគណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ៥៥ ៕